Rean Ruos Podcast
Monyputhy Ly
205 episodes
សូមស្វាគមន៍មកកាន់ Rean Ruos Podcast (រៀនរស់ផតខាស់) ដែលផ្តោតទៅលើការអប់រំជីវិត។ ដើម្បីជួយអ្នកបិទគម្លាតរវាងសាលានិងជីវិតជាក់ស្តែង ពុទ្ធិនឹងចែករំលែកទាក់ទងពីចំណេះដឹងចាំបាច់ ដែលសាលាជាច្រើនភ្លេចបង្រៀន ដូចជាភាពរីករាយ ភាពរឹងមាំ ភាពអត់ធ្មត់ ភាពច្នៃប្រឌិត ផលិតភាព...។ល។ តស់ចូលរួមស្តាប់ទាំងអស់គ្នា ដើម្បីស្វែងយល់ពីមធ្យោបាយនិងវិធីសាស្រ្តសម្រាប់ដឹកនាំជីវិតមួយដែលពោរពេញទៅដោយការរីកចម្រើន ហើយដរាបណានៅរស់រៀន រៀនរស់។
More about the show
-------------------------
ពុទ្ធិ ជាគ្រូបង្វឹក អ្នកនិពន្ធ និងវាគ្មិនទាក់ទងពីការអប់រំផ្នែកជីវិត។ ទៅតាម ”រៀនរស់ផតខាស់” (Rean Ruos Podcast) ដែលជាផតខាស់ជាប់លេខ ១ ក្នុងផ្នែកអប់រំនៅកម្ពុជា គាត់បានជួយមិត្តអ្នកស្តាប់រាប់ម៉ឺននាក់ក្នុងការសម្រួលភាពលំបាកក្នុងជីវិត ទៅតាមការអភិវឌ្ឍន៍ខ្លួន។
-------------------------
💬 ការចែករំលែកពីមិត្តអ្នកស្តាប់៖ - ”ខ្ញុំបានផ្លាស់ប្តូរខ្លួនឯង 90ដឺក្រេ ទាំងរបៀបគិត និងរបៀបមេីលមកខ្លួនឯង។” - ”នៅពេលនោះខ្ញុំក៏សាកល្បងអនុវត្តតាមដោយផ្តាច់ចោលនូវគ្រឿងស្រវឹងទាំងអស់ ដោយហេតុខ្ញុំពិតជាចង់មានការគិតដែលស៊ីជម្រៅ និងស្រាយចម្ងល់ខ្លួនឯងថា តើស្រាពិតជាជះផល់លំបាកដល់ខ្ញុំកម្រិតណា។ គិតមកត្រឹមថ្ងៃនេះគឺមានរយៈពេល៦ខែហើយ ដែលផ្តាច់មិនផឹកស្រា។ រឿងនេះបានធ្វើឲ្យខ្ញុំផ្លាស់ប្តូរច្រើនណាស់ ដែលសំខាន់ជាងគេគឺចិត្តរបស់ខ្ញុំមានសភាពស្ងប់ជាងមុន ឯទម្លាប់រៀននិងអភិវឌ្ឍន៍ខ្លួនដែលកន្លងមកខ្ញុំតែងតែបរាជ័យក្នុងការបង្កើត នៅពេលនេះខ្ញុំក៏អាចធ្វើវាបាន។ ខ្ញុំកាន់តែស្រឡាញ់ខ្លួនឯង និងមនុស្សនៅជុំវិញខ្លួន ខ្ញុំអភ័យទោសអោយអ្នកដទៃច្រើន។ ទាំងនេះក៏ដោយសារបានស្តាប់គំនិតល្អៗដែលបងបានចែលរំលែកឲ្យ។ ខ្ញុំពិតជាអរគុណបងយ៉ាងខ្លាំង បងគឺជាគ្រូម្នាក់របស់ខ្ញុំដែលបង្ហាញខ្ញុំពីរបៀបរស់នៅថ្មីមួយដែលរីកចម្រើនទៅមុខ និងមានភាពស្ងប់ស្ងាត់។” - ”ខ្ញុំចាប់ផ្ដើមចាប់អារម្មណ៌អានសៀវភៅជាច្រើន ... ហើយខ្ញុំក៏បានធ្វើ និងបន្តធ្វើរឿងមួយចំនួនសំរាប់ខ្លួនខ្ញុំនិងសហគមន៍ខ្ញុំផងដែរ។” - ”អរគុណណាស់ ពុទ្ធិ សម្រាប់ការបំផុសគំនិតទាំងនេះ។ ទាំងនោះពិតជាជួយខ្ញុំក្នុងការផ្លាស់ប្តូរផ្ត់គំនិតក្នុងជីវិត ហើយជំរុញខ្ញុំឱ្យមានភាពក្លាហានក្នុងការប្រើប្រាស់ទេពកោសល្យខ្លួនមកសរសេរសៀវភៅដែលខ្ញុំចង់សរសេរយូរហើយ។” - ”ផតខាស់នេះធ្វើឱ្យខ្ញុំអាចយកពេលមកគិតទៅលើព័ត៌មានផ្សេងៗដែលទទួលបានពីការរៀនឬក៏ការអានសៀវភៅ ហើយកាត់បន្ថយការប្រើប្រាស់ទូរស័ព្ទជាងមុន ព្រោះអីឱ្យតែពេលមានអារម្មណ៍ថាធុញតែងតែទាញទូរស័ព្ទមកលេងដើម្បីបំបាត់ភាពអផ្សុក ហើយមួយទៀតខ្ញុំមានភាពច្នៃប្រឌិតជាងមុន រកឃើញនូវគំនិតថ្មីៗផងដែរ។” - ”រាល់ពេលដែលខ្ញុំបាត់បង់ភាពជាខ្លួនឯង មិនដឹងត្រូវធ្វើអ្វីតទៅទៀត ខ្ញុំតែងតែនឹកឃើញសម្តីបងពុទ្ធិមុនគេគឺ ’បន្តដើរទៅមុខម្តងបន្តិចៗ បញ្ចេញនូវភាពខ្លាំងរបស់ខ្លួន ជាជាងទុកវាចោល’។” - ”បងពុទ្ធិបានជួយខ្ញុំពីភាពអាប់អួរក្នុងជីវិត។ ផតខាស់នេះជាផតខាស់តែមួយគត់ដែលខ្ញុំស្តាប់ និងស្តាប់ឡើងវិញម្តងហើយម្តងទៀត។” - ”ខ្ញុំរៀនបានច្រើនពីផតខាស់នេះ។ ខ្ញុំចាប់ផ្តើមអានសៀវភៅ គិតវិជ្ជមាន និងឈប់ខ្វល់ខ្វាយលើអ្វីដែលមិនចាំបាច់ ហើយក៏ផ្លាស់ប្តូរទម្លាប់របស់ខ្ញុំផងដែរ។”
Episodes page 1 of 5
-
ផ្អាក ដើម្បីបន្ត
រៀនរស់ផតខាស់បានចាប់ផ្តើមដំណើរការ តាំងពីពាក់កណ្តាលឆ្នាំ 2021 មកម្ល៉េះ ហើយក្នុងរយៈពេលជាងប្រាំឆ្នាំមកនេះ ខ្ញុំក៏បានផលិតជាង ២០០ វគ្គផងដែរ។ បើនិយាយត្រង់ទៅ ក្នុងដំណើរការងារនេះ ខ្លួនខ្ញុំក៏បានលូតលាស់ច្រើន…
-
ហេតុអ្វីការសម្រេចចិត្តឥឡូវពិបាកម្ល៉េះ?
ពេលខ្លះការជ្រើសរើសពិបាក មិនមែនដោយសារគ្មានជម្រើសទេ ប៉ុន្តែដោយសារខ្លាចបាត់បង់ជម្រើស។ ធម្មតា បើជ្រើសរើសប្តេជ្ញានឹងមួយ យើងក៏ត្រូវលះបង់នឹងជម្រើសសេសសល់ផ្សេងទៀត។ ហើយដោយសារតែខ្លាចជ្រើសរើសខុស ស្តាយនឹងជម្រើសនានា…
-
អ៊ីនធឺណិតស៊ីខួរ សម័យ Brain Rot
អ្នកធ្លាប់បើកទូរស័ព្ទ រួចភ្លេចថាចង់ធ្វើអ្វីអត់? នោះមិនមែនជារឿងតូចទេ។ វាអាចជា Brain Rot — ស្ថានភាពដែលខួរក្បាលរបស់យើងចាប់ផ្តើមបាត់បងសមត្ថភាព ធ្វើមុខងារដែលវាគួរពូកែទៅលើ។ កត្តានេះកើតឡើងដោយសារការមានទម្លាប់មើលតែមាតិកាខ្លីៗ…
-
យូរទៅលែងចេះគិតដោយខ្លួនឯង?
ក្នុងវគ្គនេះ យើងពិភាក្សាអំពីឥទ្ធិពលនៃការប្រើប្រាស់បណ្តាញសង្គម មកលើការគិតរបស់យើង។ ទម្លាប់តែស្តាប់ពីគំនិតអ្នកដទៃ រហូតដល់តែលែងចេះគិតដោយខ្លួនឯង និងមានភាពក្លាហានក្នុងការបញ្ចេញមតិផ្ទាល់ខ្លួន។ កុំនិយាយដល់ "Critical Thinking"…
-
អារម្មណ៍កក់ក្តៅរម្លាយភាពឯកោ
ចូលឆ្នាំទៅស្រុក។ ទៅតាមការឱ្យតម្លៃរបស់ខ្មែរក្នុងវេលាបុណ្យប្រពៃណីមួយនេះ យើងតែងឱ្យតម្លៃទៅលើការជួបជុំគ្នា ជាមួយនឹងគ្រួសារសាច់ញាតិ និងមនុស្សជាទីស្រលាញ់ ព្រោះវាជាអ្វីដែលផ្តល់ភាពកក់ក្តៅមកកាន់ជីវិតយើង។ ប៉ុន្តែពេលខ្លះ…
-
ក្រៅកែវភ្នែកអ្នកដទៃ តើខ្ញុំជានរណា?
ក្នុងវគ្គនេះ យើងនឹងពិភាក្សាអំពីភាពជាខ្លួនឯង និងឥទ្ធិពលរបស់បណ្តាញសង្គមមកលើការយល់ឃើញរបស់យើងមកលើខ្លួនឯង។ ជាជាងឈ្វេងយល់ពីខ្លួនឯង ជាមួយនឹងការចង់ដឹងចង់យល់ យើងជាច្រើនបែបជាគេចវេសពីការពិត ដើម្បីអាចរត់ទៅតាមអ្វីដែលកំពុងល្បី…
-
ប្រកួតប្រជែង ដើម្បីអ្វី?
ក្នុងវគ្គនេះ យើងពិភាក្សាអំពីសម្ពាធ ដែលយើងជាច្រើនមាន ទៅលើភាពជោគជ័យ និងការប្រៀបធៀបខ្លួនឯងជាមួយអ្នកដទៃឥតឈប់ឈរ។ មិនថាបានសម្រេចរឿងច្រើនយ៉ាងណាក៏ដោយ យើងក៏អាចនៅតែមានអារម្មណ៍ថាខ្លួនមិនគ្រប់គ្រាន់ ព្រោះនៅលើបណ្តាញសង្គម…
-
នៅតែជាប់គាំ មិនថាខិតខំយ៉ាងណា?
ស្វាគមន៍មកកាន់រដូវកាលថ្មីនៃ "រៀនរស់ផតខាស់" ហើយក្នុងវគ្គនេះដែរ យើងមានការចូលរួមដោយក្រុមការងារម្នាក់ពីរៀនរស់ ឈ្មោះ ប៉ាយ៊ាំ ដែលយើងសន្ទនាពីអារម្មណ៍ជាប់គាំងនៅមួយកន្លែង ដែលយុវជនជាច្រើនជួបប្រទះ។ ពេលខ្លះ…
-
បារម្ភបានអី?
មួយថ្ងៃៗ មិនខ្វះទេ រឿងដែលយើងបារម្ភ។ សូម្បីតែអត់ ក៏ចិត្តយើងចេះតែផលិតការបារម្ភថ្មីៗ សម្រាប់យើងផងដែរ។ ប៉ុន្តែ បារម្ភបានអ្វីមកវិញ? តើមានពេលណា ដែលការបារម្ភ ធ្វើឱ្យរឿងមួយកាន់តែប្រសើរដែរឬអត់? អត់ទេ។ ដូចនោះកុំអី។…
-
គិតម៉េច អារម្មណ៍អញ្ចឹង
បើចង់គ្រប់គ្រងអារម្មណ៍ ចូរចាប់ផ្តើមជាមួយនឹងការគិត ព្រោះទស្សនៈយើងនេះហើយដែលកំណត់អារម្មណ៍យើង។ គិតយ៉ាងម៉េច អារម្មណ៍គឺអញ្ចឹង។ ដូចទស្សនវិទូ Epictetus ណែនាំថា "បញ្ហាមិនមែនជាអ្វីដែលកើតឡើង…
-
សេរីភាពក្នុងជីវិត ចាប់ផ្តើមពីចិត្ត
យើងផ្តោតអារម្មណ៍លើអ្វី យើងចងចិត្តនឹងរឿងហ្នឹង។ ផ្តោតកាន់តែខ្លាំង ទៅលើរឿងដែលយើងគ្មានលទ្ធភាពគ្រប់គ្រង យើងក៏កាន់តែរងទុក្ខកាន់តែច្រើនដូចគ្នា។ គ្រប់យ៉ាង ចាប់ផ្តើមពីក្នុងចិត្ត ដូចការណែនាំរបស់ទស្សនវិទូ Stoicism ម្នាក់ឈ្មោះ…
-
ពង្រឹងចិត្ត តាមទស្សនវិជ្ជា Stoicism
សម័យកាលកាន់តែពិបាក ចិត្តរឹងមាំនិងនឹងនរក៏កាន់តែចាំបាច់។ ហើយតើគួរធ្វើយ៉ាងណា ដើម្បីអាចកសាងចិត្តរឹងមាំ? ដើម្បីពង្រឹងចិត្ត គួរណាឈ្វេងយល់ពីទស្សនវិជ្ជា Stoicism ដែលបានកើតចេញតាំងពីសម័យក្រិក បានជាង ២០០០ ឆ្នាំមកហើយ។…
-
សន្តិភាពនឹងការឈឺចាប់ឆ្នាំនេះ
ទំព័រឆ្នាំនេះនឹងត្រូវបានបិទ ប៉ុន្តែយើងនឹងយកអ្វីខ្លះតាមខ្លួន សម្រាប់ឆ្នាំក្រោយ? ព្រឹត្តិការណ៍ជាច្រើនបានកើតឡើង ហើយការឈឺចាប់ក៏បែបជាធំធេង។ ដំបូង ខ្ញុំក៏គិតដូច្នោះដែរ…
-
ជួយខ្លួនឯង ទាំងមិនរងចាំជំនួយ
ជំនួយពីដទៃ អាចមិនទៀងទាត់នោះទេ។ គួរណាកុំរំពឹង ប៉ុន្តែពង្រឹងខ្លួនឯងវិញ។ ហើយសម្រាប់ខ្ញុំ នេះគឺជាការឆ្លាស់សតិមួយថ្មី ដែលខ្ញុំឃើញពីបងប្អូនយើង ក្នុងខណៈពេលជម្លោះនេះ។ ពិតជាសប្បាយចិត្ត និងមានអារម្មណ៍ Inspired…
-
ខួរក្បាលធម្មជាតិ ក្នុងសម័យ A.I.
តើការពឹកពាក់លើបញ្ញាសិប្បនិម្មិត (A.I.) ខ្លាំងពេក អាចផ្តល់ជាបញ្ហាអ្វីដែរ? ក្នុងវគ្គនេះ យើងនឹងឈ្វេងយល់ពីទំនាក់ទនងរវាងខួរក្បាលធម្មជាតិ ជាមួយនឹងបច្ចេកវិទ្យា A.I. ទាំងនោះ។ ខណៈពេលដែល បច្ចេកវិទ្យា A.I. កាន់តែជឿនលឿន…
-
កំណត់ហេតុឆ្លងឆ្នាំ
សល់តែប៉ុន្មានសប្តាហ៍ទៀតនេះ យើងនឹងឆ្លងទៅកាន់ឆ្នាំក្រោយហើយ។ តើអ្នកមានអារម្មណ៍យ៉ាងណាដែរ? រួចរាល់ឬនៅ? មួយឆ្នាំពិតជាលឿន ប៉ុន្តែក៏រួមមាននូវរឿងរ៉ាវជាច្រើន ដែលបានកើតឡើង។ ខ្លះក៏អាចប៉ះទង្គេចនឹងអារម្មណ៍ និងចិត្តយើងផងដែរ។…
-
ហេតុអ្វីយើងគិតថាខ្លួនល្ងង់?
ក្នុងវគ្គនេះ ខ្ញុំចង់និយាយពីទំនាក់ទំនងរវាងការសិក្សា និងការគិតយើងទៅលើបញ្ញារបស់ខ្លួន។ ខ្ញុំកត់សម្គាល់ឃើញថា ផ្នត់គំនិតយើងជាច្រើនទៅលើខួរក្បាល និងបញ្ញាខ្លួន បានកើតចេញពីការអប់រំ នៅពេលធំធាត់ ដែលនៅតែដកជាប់ក្នុងចិត្តយើង…
-
ភាពទទេនៅក្នុងខ្លួន
តើអ្នកធ្លាប់មានអារម្មណ៍ទទេដែរឬទេ? អាចថា មកពីហេតុអ្វីដែរ? ខ្ញុំក៏ធ្លាប់មានអារម្មណ៍បែបនេះដែរ។ ពេលខ្លះ មិនថាបានសម្រេចរឿងច្រើនយ៉ាងណា ក៏នៅតែមានអារម្មណ៍ថាគ្មានន័យ។ សម្រាប់គោលដៅ សម្រាប់ពេលខាងមុខ ក៏មើលមកដូចគ្មានន័យដូចគ្នា។…
-
រស់ជាខ្លួនឯង
ត្រូវស្គាល់ខ្លួនឯង ប៉ុន្តែស្គាល់ដោយរបៀបណាទៅ? រឿង ២ ដ៏ពិបាកក្នុងជីវិត៖ ការស្គាល់ខ្លួនឯង និងការរស់ជាខ្លួនឯង។ ចំណេះដឹងពីខ្លួនឯងគឺពិតជាសំខាន់ ប៉ុន្តែក៏ជារឿងមួយ ដែលយើងមិនសូវទទួលបានការណែនាំត្រឹមត្រូវ។ ក្នុងវគ្គនេះ…
-
រសជាតិនៃស្ត្រេស
ជីវិតមួយដែលគ្មានស្ត្រេសសោះ អាចទៅរួចដែរឬទេ? ទៅតាមធម្មជាតិនៃជីវិត បែបមិនអាចទេ។ ប៉ុន្តែ ទោះជាបែបនោះមែន មិនមានន័យថា យើងគ្មានជម្រើសឡើយ។ ស្ត្រេស តែងតែមាន។ ប៉ុន្តែ ដែលធ្វើការជ្រើសរើសដែរឬទេថា ស្ត្រេសណាយើងចង់មាន…
-
ដំណើរទាំង ២ ក្នុងជីវិត
រាល់នាទី យើងធ្វើដំណើរពីរនេះនៅក្នុងជីវិត៖ ដំណើរខាងក្រៅ និងដំណើរខាងក្នុង។ មួយជាអ្វីដែលកើតឡើងនៅខាងក្រៅ ហើយមួយទៀតជាអ្វីកើតឡើងនៅខាងក្នុង។ នេះហើយបានជារឿងដូចគ្នាអាចយល់ខុស ដោយមនុស្សពីរអ្នក។ ក្នុងការសិក្សាពីខ្លួនឯង…
-
ស្គាល់ខ្លួនឯង ដោយសរសេរ
ការសរសេរជាការទទួលយកខ្លួនឯង។ ការកាន់ប៊ិចប្រៀបដូចជាការបើកត្រចៀក ត្រៀមនឹងស្តាប់ខ្លួនឯងអញ្ចឹង។ វាដូចជាការប្រាប់ខ្លួនឯងថា "ខ្ញុំនៅទីនេះ និងរួចរាល់សម្រាប់អ្នក"។ ដល់តែផ្ចង់សតិមកខ្លួនឯងដូច្នេះ ទើបយើងអាចយល់។ ឈប់ស្វែងរកខ្លួនឯង…
-
មានចំណេះ តែខ្សោយគំនិត
គេសួរថា ចេះឬអត៉? ចេះ។ ហើយគិតយ៉ាងណាដែរ? គាំង។ រងនឹងអ្វីនិយាយមិនចេញ។ នេះគឺព្រោះតែបញ្ញាកើតចេញពីការគិតទៅលើអ្វីដែលខ្លួនបានរៀន មិនមែនគ្រាន់តែចងចាំនោះទេ។ បើយើងរៀនទាំងមិនគិត យើងនៅតែមិនចេះគិត មិនថាយើងដឹងច្រើនយ៉ាងណា។ បើគិតទៅ…
-
ណែនលើសន្លឹក ជាជាងណែនក្នុងចិត្ត
បើចិត្តអ្នកជាបន្ទប់មួយនោះ តើបន្ទប់នោះមានសភាពបែបណាដែរ? តើណែន ឬទូលាយ? រៀបរយ ឬក៏រញ៉េរញ៉ៃ? គួរណាមើលឱ្យច្បាស់ពីសភាពជាក់ស្តែង ព្រោះទៅណាមកណា យើងតែងយកបន្ទប់នេះមកតាមជានិច្ច។ ជាញឹកញាប់ យើងតែផ្ទុករឿងជាច្រើនក្នុងចិត្ត…
-
ពីគិតច្រើន ទៅចម្រើនគំនិត
ដំណឹងដ៏ល្អមួយដែលខ្ញុំចង់ចែករំលែក! ស្នាដៃសៀវភៅទី ២ របស់ខ្ញុំនឹងចេញឆាប់នេះនៅក្នុងចំណងជើង៖ ពីគិតច្រើន ទៅចម្រើនគំនិត។ ក្នុងមួយជីវិតនេះ គ្មានទំនាក់ទំនងណាសំខាន់ជាយើងជាមួយការគិតយើងនោះទេ។ ខួរក្បាលតែងតែគិត…
-
ដំណើរជាអ្នកនិពន្ធពីចំណុចសូន្យ
បើនិយាយឱ្យត្រង់ ខ្ញុំមិនដែលមានបំណងក្លាយខ្លួនជាអ្នកនិពន្ធឡើយ ប៉ុន្តែពីមួយឆ្នាំទៅមួយឆ្នាំ បទពិសោធជីវិតបែរជាបង្វែរខ្លួនខ្ញុំឱ្យមកដល់ទីនេះទាំងមិនដឹងខ្លួន។ ដូចអ្នកនិពន្ធ Charles Bukowski ធ្លាប់ថា "អ្នកមិនជ្រើសរើសការនិពន្ធទេ…
-
ទំនាក់ទំនងជាតម្រូវការ
ក្នុងការរស់នៅក្នុងសង្គម ការប្រាស្រ័យទាក់ទងគឺចៀសមិនរួចឡើយ។ ថ្វីត្បិតតែយើងធ្វើការទំនាក់ទនងជារៀងរាល់ថ្ងៃមែន វាក៏ជាសកម្មភាពមួយដែលយើងធ្វើមិនត្រឹមត្រូវផងដែរ។ យើងខ្លះចេះតែនិយាយ តែមិនចេះស្តាប់។ ខ្លះចេះស្តាប់ តែមិនចេះនិយាយ។…
-
កុំរងចាំកាលៈទេសៈ
ដើម្បីរួចរាល់សម្រាប់ថ្ងៃពិបាក យើងត្រូវតែពង្រឹងខ្លួននៅថ្ងៃសុខ។ គ្មានទេភាពរឹងមាំ ប្រសិនបើយើងមិនប្រឈមមុខនឹងភាពពិបាក។ ដូចដែលខ្ញុំតែងថា គ្មានមនុស្សរឹងមាំម្នាក់ណា ដែលមិនមានមានប្រវត្តិពិបាកឡើយ។ ជាជាងរងចាំកាលៈទេសៈ…
-
ពីភ័យខ្លាចទៅក្លាហាន
ប៉ុន្មានថ្ងៃនេះគឺពិតជាតានតឹងសម្រាប់យើងទាំងអស់គ្នា។ វេលានេះមាននូវភាពទៀងទាត់ ដែលផ្តល់នូវអារម្មណ៍ភ័យខ្លាចមួយចំនួនយើង។ ធម្មជាតិជាមនុស្សម្នាក់ ការមានការភ័យខ្លាចគឺធម្មតា។ ប៉ុន្តែវាក៏អាចជាបញ្ហា…
-
ទាន់សម័យឆាប់ហួសសម័យ
តាមធម្មតា យើងតែងតែចង់រកអ្វីមួយដែលថ្មី និងទាន់សម័យ។ ប៉ុន្តែអ្វីដែលទាន់សម័យតែងតែផ្លាស់ប្តូរជារៀងរហូត ហាក់ដូចជាខ្យល់បកមកលើខ្លួនយើង ដែលហើរផុត គ្មានជាប់នឹងខ្លួនយើងឡើយ។ ទាក់ទងនឹងការអភិវឌ្ឍន៍ខ្លួនឯងក៏ដូចគ្នាដែរ។…
-
ឆ្លាស់សតិទៅជាមនុស្សធំម្នាក់
ចាស់តែអាយុ ប៉ុន្ទែចរិតវិញគ្មានចាស់ទុំអ្វីសោះ។ នេះគឺដោយសារតែអាយុនឹងកើតទៅតាមធម្មជាតិ ប៉ុន្តែចរិតវិញគឺទៅតាមជម្រើស។ ហើយដើម្បីឆ្លាស់សតិបាន វាត្រូវការលើសពីចំណេះដឹងទៅទៀត…
-
យកឈ្នះលើការពន្យារពេល
យើងដឹងហើយថាយើងចង់ធ្វើអ្វី ប៉ុន្តែណាស់ត្រង់តែចាប់ផ្តើមមិនចេញ។ ពន្យារពេលម្តងមួយថ្ងៃៗ ហើយតែមួយភ្លែត មួយឆ្នាំបាត់។ នៅតែមិនបានធ្វើអ្វីដែលខ្លួនចង់ធ្វើ។ វគ្គនេះ ខ្ញុំចង់ជួយអ្នកឈ្នះខ្លួនឯង…
-
ចាក់ឬសនៅខ្មែរ ជាស្ថាពរ
វគ្គនេះរាង Personal តិច ដែលខ្ញុំចង់ចែករំលែកពីមូលហេតុដែលខ្ញុំបោះបង់ជីវិតនៅស្រុកក្រៅ បន្ទាប់ពីខិតខំយ៉ាងលំបាក ដើម្បិអាចបានចេញ គ្រាន់តែដើម្បីជ្រើសរើសមកវិញ។ ដោយបានមានប៉ុន្មានឆ្នាំរស់នៅស្រុកក្រៅប៉ុន្មានប្រទេស…
-
ការរៀនមិនធានាការលូតលាស់
នៅកម្ពុជា យើងស្រលាញ់ណាស់ការរៀន ដែលយើងឧស្សាហ៍ប្រើពាក្យនេះ និងធ្វើសកម្មភាពនេះច្រើនមែនទែន។ បញ្ហាមួយនោះគឺត្រង់ថាយើងជាច្រើនគិតថាការរៀនគឺគ្រាន់តែជាការស្រូបព័ត៌មាន ប៉ុន្តែជាក់ស្តែង ដើម្បីកសាងសកម្មភាព…
-
សេចក្តីស្រលាញ់កើតចេញពីចម្ងល់
ធ្វើយ៉ាងណាទើបដឹងថាខ្លួនស្រលាញ់អ្វី? នេះជាសំណួរមួយដែលខ្ញុំលឺហើយលឺទៀតជាច្រើនដង។ សម្រាប់ខ្ញុំ ការស្រលាញ់កើតចេញពីចម្ងល់។ អាចថា ចម្ងល់នេះហើយជាត្រីវិស័យទៅកាន់អ្វីដែលខ្លួនស្រលាញ់។ បើយើងសង្គេតមើលទៅលើកុមារាកុមារី…
-
មកដល់ម៉ោងឥឡូវ
យើងតែងតែស្ថិតនៅពេលនេះ ប៉ុន្តែចិត្តសតិយើងវិញស្ថិតនៅពេលនេះ និងទីនេះដែរឬទេ? ធម្មជាតិនៃចិត្តគឺតែងតែរេទៅរឿងចាស់នៅពេលអតីតកាល ឬក៏រឿងអនាគតដែលមិនទាន់កើតឡើង។ បើមិនដូច្នោះ យើងបែរជារវល់ជាមួយនឹងរឿងរ៉ាវដែលមិននៅក្បែរខ្លួន…
-
ធ្វើរឿងតូចឱ្យត្រូវសិន
ដល់តែរឿងធំ ទើបយើងគួរខ្វល់? ដោយសារតែរកតែធំ យើងក៏មើលព្រងើយកន្តើតទៅលើរឿងតូចៗ ដែលមានឥទ្ធិពលយ៉ាងខ្លាំងក្លា មកលើជិវិតយើង។ ពិតមែន ដែលយើងគួរធ្វើការងារឱ្យបានល្អ ប៉ុន្តែមិនគួរណាមើលរំលងជីវិតក្រៅម៉ោងធ្វើការឡើយ។ ចាំថា…
-
ស្វាគមន៍អារម្មណ៍ខ្លួន
បានអីគ្រប់គ្រងអារម្មណ៍ខ្លួនឯងបាន ប្រសិនបើយើងមិនយល់ពីវាផង? ដំបូងយើងត្រូវតែយល់សិន។ ហើយដើម្បីយល់ យើងគួរណាតែស្វាគមន៍វា ដោយមិនវាយតម្លៃ។ ប្រសិនបើយើងធ្វើការសន្និដ្ឋានភ្លាមៗនោះ យើងនឹងមិនអាចមើលឃើញធាតុពិតនៃអារម្មណ៍នោះបានឡើយ។…
-
ឈប់ស្វែងរកខ្លួនឯង
កាន់តែខំរក កាន់តែវង្វេង។ នេះគឺព្រោះខ្លួនអ្នកមិននៅកន្លែងណាមួយក្រៅពីខ្លួនអ្នកឡើយ។ បើចង់រក មើលតែកញ្ចក់ទៅឃើញហើយ។ ជាជាងស្វែងរក គួរណាតែស្វែងយល់ពីខ្លួនឯង។ ពិនិត្យមើលបន្តិចទៅថាខ្លួននៅពេលនេះជាមនុស្សបែបណា?…
-
ប្រែចំណេះដឹង ទៅជាបញ្ញា
សម័យនេះ ការចែកចំណេះដឹងមានយ៉ាងទូលំទូលាយ។ បើចង់ដឹងអ្វីមួយ គ្រាន់តែបើទូរស័ព្ទ យើងនឹងរកឃើញមេរៀនណាមួយដែលយើងចង់ដឹង។ ប៉ុន្តែ ទាំងនោះគឺសុទ្ធតែបានចេញពីការគិតរបស់មនុស្សម្នាក់មួយផ្សេង។ គប្បី ត្រូវចេះគិតដោយខ្លួនឯងដែរ។…
-
”ខ្ញុំ” កាន់តែច្រើន កាន់តែឈឺ
ក្នុងវគ្គនេះ ខ្ញុំនឹងបង្ហាញពីការយល់ឃើញមួយទៅលើទ្រឹស្តីព្រះពុទ្ធមួយហៅថា "អនត្តា" ដែលអាចថា "ភាពគ្មានអាត្មា"។ ពេលខ្លះ យើងចូលចិត្តតែយកអ្វីដែលមិនមែនជាយើង មកធ្វើជាយើង។ ទាំងរូបរាងកាយ ពណ៌សម្បុរ អារម្មណ៍ និងការគិតខ្លួនជាដើម។…
-
សតិពេលឃ្លាតឆ្ងាយពីទូរស័ព្ទ
និយាយមែន តាំងពីមានទូរស័ព្ទដៃប្រើមក ខ្ញុំមិនដែលឃ្លាតឆ្ងាយពីវាសូម្បីតែមួយថ្ងៃ។ ដោយសារត្រូវទៅវិបស្សនា ខ្ញុំក៏ត្រូវដកខ្លួនចេញពីវា ហើយម្តងនេះគឺ ១០ ថ្ងៃតែម្តង។ ប៉ុន្មានថ្ងៃដំបូងគឺដូចនឹងបាត់បង់ផ្នែកដ៏សំខាន់នៃខ្លួនប្រាណអញ្ចឹង។…
-
សារធាតុនៃព្រះពុទ្ធនៅក្នុងខ្លួនយើង
ព្រះពុទ្ធមិនអាចជួយនរណាបានឡើយ លុះត្រាតែបុគ្គលនោះចេះជួយខ្លួន។ ហើយនេះជាការយល់ឃើញខ្ញុំ ទៅលើទ្រឹស្តីរបស់ព្រះអង្គ។ ការណែនាំគឺមានច្រើនណាស់ហើយ ប៉ុន្តែការអនុវត្តជាក់ស្តែងក្នុងជីវិតខ្លួន មានមែនដែរឬទេ? ជាជាងពឹងតែទៅលើការបួងសួង…
-
វិបស្សនាជាបទពិសោធន៍អ្នកគួរមាន
ថ្មីៗនេះដែរ ខ្ញុំទើបតែបានបញ្ចប់ពីវិបស្សនា ដែលជាការដកខ្លួនចេញពីសង្គមរយៈពេល ១០ ថ្ងៃ ដើម្បីប្តេជ្ញាចិត្តសិក្សាពីបច្ចេកទេសនៃការសមាធិមួយ ដែលបានបន្សល់ទុកដោយព្រះពុទ្ធ។ ទៅតាមការចូលរួមនេះ ខ្ញុំបានយល់ពីជម្រៅចិត្តខ្លួនឯង…
-
រីករាយពេលនេះទីនេះ
ជាញឹកញាប់ យើងតែងតែគិតថាសេចក្តីរីករាយគឺជាស្ថានភាពជីវិតមួយដែលស្ថិតនៅនាពេលអនាគត។ ដោយសារងប់នឹងពេលអនាគត យើងក៏លែងមើលឃើញភាពរីករាយនានាដែលយើងអាចមានជាស្រេចនៅពេលបច្ចុប្បន្ន។ ដោយសារចង់បានអ្វីដែលល្អជាងនេះ…
-
ស្បើយពីការបែកគ្នា
ការបែកបាក់ពីមនុស្សម្នាក់គឺចៀសមិនផុតឡើយ។ ហើយខណៈពេលដែលវាបានកើតឡើង វាពិតជាឈឺ ដល់ថ្នាក់ត្រូវការច្រើនខែ និងច្រើនឆ្នាំ ទម្រាំតែអាចបំភ្លេច និងដោះខ្លួនចេញពីការឈឹចាប់នោះបាន។ តើហេតុអ្វីបានជាវាឈឺខ្លាំងម្ល៉េះ? ហើយធ្វើយ៉ាងដែរ…
-
រង្វាន់ពីការវង្វេង
តើអ្នកធ្លាប់មានអារម្មណ៍វង្វេងក្នុងជីវិតដែរឬទេ? ខ្ញុំគិតថាវាជារឿងសាមញ្ញសម្រាប់យើងជាច្រើន ដោយសារតែធម្មជាតិនៃជីវិតគឺយើងមិនអាចដឹង និងគ្រោងអ្វីគ្រប់យ៉ាង។ ពេលខ្លះ តែងតែមានការវង្វេងខ្លះ ចៀសមិនបាន។…
-
ចាត់ទុករាល់ថ្ងៃជាថ្ងៃពិសេស
ពេលចាប់ផ្តើមឆ្នាំថ្មី យើងតែងតែមានអារម្មណ៍ល្អ និងពោរពេញដោយក្តីសង្ឃឹម។ ភ្លាមៗនោះ យើងចាប់ផ្តើមធ្វើទម្លាប់ ឬសកម្មភាពនានា សម្រាប់គោលដៅរបស់យើង ប៉ុន្តែប៉ុន្មានថ្ងៃក្រោយ យើងក៏បាត់ភាពជាប់លាប់ និងសន្ទុះបាត់។ ពេលដែលបាត់ហើយ…
-
លំនឹងថ្មី សម្រាប់ឆ្នាំថ្មី
សួស្តីឆ្នាំថ្មី! ខានជួបគ្នាមួយរយៈធំហើយ។ ក្នុងវគ្គនេះ ខ្ញុំចង់ update បន្តិចទាក់ទងពីជីវិត ដែលទទួលបានការប្រែប្រួលច្រើន ក្នុងវេលាឆ្នាំមុននេះ។ ហើយទៅតាមការប្រែប្រួលនោះ ខ្ញុំក៏មានចំណុចមួយចំនួនដែលបាត់លំនឹងក្នុងជីវិតខ្លួន។…
-
ភាពជឿជាក់ក្នុងវេលាមិនជាក់លាក់
ភាពមិនទៀងទាត់ក្នុងជីវិតមិនមែនជារឿងមិនប្រក្រតីឡើយ។ ជាជាងខ្លាចនិងបារម្ភ យើងគួរតែរៀនស៊ាំនឹងការពិតមួយនេះ។ គន្លឹះមួយបន្ថែមទៀតនោះ យើងក៏អាចមានភាពជាក់លាក់ក្នុងជីវិតដែលគ្មានភាពជាក់លាក់បានដែរ។ ដោយយ៉ាងណា?…
More in Education
Mick Unplugged
Mick Hunt
The Mel Robbins Podcast
Mel Robbins
We!
Joe Mittiga · Not checked: its host turns away this site's checks
The Jamie Kern Lima Show
Jamie Kern Lima
Makes Sense - with Dr. JC Doornick
Dr. JC Doornick "The Dragon"
Life is an Inside Job with Coach Mike Basevic
Coach Mike Basevic
THE ED MYLETT SHOW
Ed Mylett
Becoming UnDone® with Dr. Toby Brooks
Dr. Toby Brooks
Law of Attraction SECRETS
Natasha Graziano
IMO with Michelle Obama and Craig Robinson
Higher Ground
Ready For Love with Hilary Silver
Cloud10
Building Champions for Life
Kirk Spahn
Shows are listed from Apple Podcasts' charts and directory, and Podcast Index where it is used. Every show and episode belongs to its publisher and plays from the publisher's own feed; this site hosts none of them. Explicit shows are for adult profiles only, and children’s profiles hear only children’s shows. More about this list.