Podcasts · Rean Ruos Podcast

សេរីភាពក្នុងជីវិត ចាប់ផ្តើមពីចិត្ត

· 8:29 · S1 E195

Episode សេរីភាពក្នុងជីវិត ចាប់ផ្តើមពីចិត្ត

0:00 8:29

យើងផ្តោតអារម្មណ៍លើអ្វី យើងចងចិត្តនឹងរឿងហ្នឹង។ ផ្តោតកាន់តែខ្លាំង ទៅលើរឿងដែលយើងគ្មានលទ្ធភាពគ្រប់គ្រង យើងក៏កាន់តែរងទុក្ខកាន់តែច្រើនដូចគ្នា។

គ្រប់យ៉ាង ចាប់ផ្តើមពីក្នុងចិត្ត ដូចការណែនាំរបស់ទស្សនវិទូ Stoicism ម្នាក់ឈ្មោះ Epictetus ដែលជាអតីតទាសករមួយរូប នៅសម័យក្រិកបូរាណ។ ដោយបានរស់នៅតាំងពីតូច ក្នុងវណ្ណៈមួយដែលគ្មានសិទ្ធសេរីភាពអ្វីសោះ គាត់អាចមើលឃើញពីធាតុពិតនៃសេរីភាព ដែលមិនត្រឹមតែសំដៅសេរីភាពផ្លូវកាយ ប៉ុន្តែក៏ផ្លូវចិត្តផងដែរ។

យើងជាច្រើន សូម្បីតែមិនបានទទួលរងការឃុំឃាំងពីខាងក្រៅដោយ ក៏មិនមានសេរីភាពពេលដែរ ពីព្រោះចិត្តយើងខ្លះប្រៀបដូចជាកន្លែងឃុំឃាំងមួយ ដែលយើងយកតាមរហូត។ ចងចិត្តខ្លួនជាមួយនឹងរឿងមិនត្រឹមត្រូវ ខ្លួនយើងទេជាអ្នករងគ្រោះ។

សេរីភាពដ៏ពិតប្រាកដមួយ ចាប់ផ្តើមពីក្នុងចិត្ត ដូចដែលណែនាំដោយ Epictetus ។ រៀនវែកញែកឱ្យច្បស់លាស់ ថារឿងណាគួរ និងមិនគួរខ្វល់ខ្វាយទៅលើ ព្រោះនោះហើយនឹងកំណត់សេរីភាពផ្លូវចិត្តរបស់យើង។

តស់ ចូលរួមស្តាប់ ដើម្បីឈ្វេងយល់បន្ថែមពីទស្សនៈមួយនេះ។

__________________________

🌿 កម្មវិធីសិក្សា "ពង្រឹងចិត្ត" (Stoicism)

ចិត្តរឹងមាំមិនមែនជាទេពកុសល ដែលយើងកើតមកជាមួយទេ វាជាសមត្ថភាពដែលអាច ហ្វឹកហាត់ និងកសាងឡើងបាន ដូចសាច់ដុំមួយដែរ។ Stoicism មិនមែនត្រឹមតែជាទស្សនវិជ្ជា វាជាបច្ចេកទេសក្នុងការហ្វឹកចិត្តឱ្យមាន ភាពរឹងមាំ ស្ងប់ស្ងាត់ និងផ្តោតអារម្មណ៍ល្អ។

ក្នុងពិភពពោរពេញដោយសម្ពាធ ការរំខាន និងភាពអ៊ូអរ ចិត្តរឹងមាំគឺជាឧបករណ៌សំខាន់បំផុតរបស់យើង។ បើគ្មានជំហរចិត្ត យើងងាយបក់បោកទៅតាមព្រឹត្តិការណ៍ជីវិត។ Stoicism ណែនាំឱ្យយើងត្រឡប់ទៅរក កម្លាំងពីខាងក្នុង ដែលយើងមានស្រាប់ ដើម្បីប្រឈមមុខនឹងឧបសគ្គដោយ ក្លាហាន និងរឹងមាំ។

សូមទាក់ទងមក t.me/reanruoskh សម្រាប់ព័ត៌មានបន្ថែម អំពីវគ្គសិក្សា “ពង្រឹងចិត្ត”

__________________________

📫 ចូលរួមតាម Telegram ដើម្បីទទួលបានចំណេះដឹងបន្ថែម៖ www.t.me/reanruos

The episode on the publisher’s site (opens in a new tab)

Shows are listed from Apple Podcasts' charts and directory, and Podcast Index where it is used. Every show and episode belongs to its publisher and plays from the publisher's own feed; this site hosts none of them. Explicit shows are for adult profiles only, and children’s profiles hear only children’s shows. More about this list.