Podcasts · Rean Ruos Podcast

ប្រកួតប្រជែង ដើម្បីអ្វី?

· 31 min · S2 E199

Episode ប្រកួតប្រជែង ដើម្បីអ្វី?

0:00 30:57

ក្នុងវគ្គនេះ យើងពិភាក្សាអំពីសម្ពាធ ដែលយើងជាច្រើនមាន ទៅលើភាពជោគជ័យ និងការប្រៀបធៀបខ្លួនឯងជាមួយអ្នកដទៃឥតឈប់ឈរ។

មិនថាបានសម្រេចរឿងច្រើនយ៉ាងណាក៏ដោយ យើងក៏អាចនៅតែមានអារម្មណ៍ថាខ្លួនមិនគ្រប់គ្រាន់ ព្រោះនៅលើបណ្តាញសង្គម យើងតែងតែឃើញមនុស្សម្នាក់ផ្សេង ដែលស្អាត និងជោគជ័យជាងយើង។ ដូចពាក្យសុភាសិតថា៖ "ភ្នំមួយខ្ពស់ តែងតែមានភ្នំមួយទៀតដែលកាន់តែខ្ពស់"។

ក្នុងកិច្ចពិភាក្សានេះ យើងបាននិយាយអំពីសារៈសំខាន់នៃការផ្តោតអារម្មណ៍លើគោលបំណងពិតរបស់ខ្លួន ជាជាងរត់តែទៅតាមអ្វីដែលល្បី ឬឡូយ ទៅតាមភាពអ៊ូអររបស់សង្គម។

ចំណុចសំខាន់ៗក្នុងវគ្គនេះរួមមាន៖

•

ការយល់ដឹងពីមូលហេតុ ដែលយើងប្រៀបធៀបខ្លួនជាមួយអ្នកដទៃជានិច្ច

• ផលវិបត្តិនៃការប្រៀបធៀប និងការធ្វើជម្រើសទៅតាមភាពភ័យខ្លាច • ការចេះទទួលស្គាល់ និងទទួលយកខ្លួនឯង • ការបង្កើតតុល្យភាព រវាងការខិតខំ និងការថែទាំងខ្លួនឯង

វគ្គនេះផ្តល់ជូននូវការពិភាក្សាដ៏ស៊ីជម្រៅ និងចាក់ដោត សម្រាប់អ្នកដែលមានសម្ពាធយ៉ាងខ្លាំងក្លា ទៅលើភាពជោគជ័យ និងការប្រៀបធៀប។

_________________________

📫 ចូលរួមតាម Telegram ដើម្បីទទួលបានចំណេះដឹងបន្ថែម៖ www.t.me/reanruos

__________________________

🎓 សម្រាប់វគ្គសិក្សាអំពីជំនាញជីវិត សូមចូលទៅកាន់៖ www.reanruos.com

The episode on the publisher’s site (opens in a new tab)

Shows are listed from Apple Podcasts' charts and directory, and Podcast Index where it is used. Every show and episode belongs to its publisher and plays from the publisher's own feed; this site hosts none of them. Explicit shows are for adult profiles only, and children’s profiles hear only children’s shows. More about this list.