Podcasts · Rean Ruos Podcast

លំនឹងថ្មី សម្រាប់ឆ្នាំថ្មី

· 12 min · S1 E157

Episode លំនឹងថ្មី សម្រាប់ឆ្នាំថ្មី

0:00 11:51

សួស្តីឆ្នាំថ្មី! ខានជួបគ្នាមួយរយៈធំហើយ។

ក្នុងវគ្គនេះ ខ្ញុំចង់ update បន្តិចទាក់ទងពីជីវិត ដែលទទួលបានការប្រែប្រួលច្រើន ក្នុងវេលាឆ្នាំមុននេះ។ ហើយទៅតាមការប្រែប្រួលនោះ ខ្ញុំក៏មានចំណុចមួយចំនួនដែលបាត់លំនឹងក្នុងជីវិតខ្លួន។ ជាផល មាននូវភាពពិបាកច្រើនក្នុងការគ្រប់គ្រងពេលវេលា និងថាមពលទៅលើកិច្ចការការងារនានា។ ប៉ុន្តែទៅតាមការឆ្លុះបញ្ចាំងពីដំណើរជីវិត ខ្ញុំក៏បានយល់ដឹងច្រើន ហើយចាប់ផ្តើមមានលំនឹងសារជាថ្មី។

ហើយនៅក្នុងវគ្គនេះ ខ្ញុំក៏ចង់ចែករំលែកទាក់ទងពីការកសាងលំនឹងនេះដែរ។ ព្រោះពេលខ្លះ យើងអាចបាត់។ ហើយអ្វីដែលជាបញ្ហានោះគឺមិនដឹងថាគួរសាងឡើងវិញយ៉ាងណា។

ដើម្បីយល់បន្ថែម តោះ ស្តាប់វគ្គនេះទាំងអស់គ្នា

__________________________

📫 ចូលរួមតាម Telegram ដើម្បីទទួលបានចំណេះដឹងបន្ថែម៖ www.t.me/reanruos

__________________________

🎓 តស់ "រៀនអាន"

ប្រសិនបើចំណេះជាអំណាច ការចេះអានជាមហាអំណាច។ ពេលដែលយើងចេះអាន នេះហាក់បីដូចជាមានកូនសោរពិសេសមួយដែលអាចបើករាល់ហិបកំណប់នៃចំណេះបាន ដែលមាននៅក្នុងសៀវភៅនីមួយៗ។

យើងអាចទិញសៀវភៅបាន ប៉ុន្តែយើងមិនអាចទិញចំណេះបានឡើយ ព្រោះយើងត្រូវការចំណាយពេលអានទាំងនោះ។ បញ្ហានោះគឺអ្នកអាចខំអានហើយ នៅតែមិនចប់។ ហើយបើចប់វិញនោះ បែរទៅជាមិនចាំ និងមិនយល់ទៅវិញ។ តើធ្វើយ៉ាងណាទៅទើបអានបានលទ្ធផលល្អពីការអាន?

ក្នុងកម្មវិធីរៀនអាននេះ អ្នកនឹងសិក្សាទៅលើវិធីអានត្រឹមត្រូវ ដូចនេះអ្នកនឹងអាន៖ អានជាប់លាប់ អានបានលឿន ចងចាំបានល្អ ចេះយកមកអនុវត្តក្នុងជីវិតជាក់ស្តែង និងជាពិសេសកសាងបញ្ញាឱ្យគិតបានវាងវៃ។

កម្មវិធីនេះមាននូវ 34 មេរៀនដែលអ្នកអាចរៀនទៅតាមពេលទំនេរបាន។

📚 ដើម្បីចុះឈ្មោះរៀនកម្មវិធីរៀនអាន សូមទាក់ទងតាមហ្វេសបុកផ្ទាល់ ឬ Telegram www.t.me/reanruoskh

The episode on the publisher’s site (opens in a new tab)

Shows are listed from Apple Podcasts' charts and directory, and Podcast Index where it is used. Every show and episode belongs to its publisher and plays from the publisher's own feed; this site hosts none of them. Explicit shows are for adult profiles only, and children’s profiles hear only children’s shows. More about this list.