ពីគិតច្រើន ទៅចម្រើនគំនិត
· 10 min · S1 E181
Episode ពីគិតច្រើន ទៅចម្រើនគំនិត
ដំណឹងដ៏ល្អមួយដែលខ្ញុំចង់ចែករំលែក! ស្នាដៃសៀវភៅទី ២ របស់ខ្ញុំនឹងចេញឆាប់នេះនៅក្នុងចំណងជើង៖ ពីគិតច្រើន ទៅចម្រើនគំនិត។
ក្នុងមួយជីវិតនេះ គ្មានទំនាក់ទំនងណាសំខាន់ជាយើងជាមួយការគិតយើងនោះទេ។ ខួរក្បាលតែងតែគិត ប៉ុន្តែយើងធ្វើយ៉ាងណាជាមួយនឹងការគិតទាំងនោះ? នេះហើយជាទំនួលខុសត្រូវយ៉ាងចម្បងរបស់យើងម្នាក់ៗ ព្រោះមានតែយើងម្នាក់ទេ ដែលស្ពាយសតិផ្លូវចិត្តរបស់ខ្លួន។
ក្នុងសៀវភៅនេះ ខ្ញុំនឹងណែនាំពីរបៀបវិវត្តសមត្ថភាពការគិតត្រិះរិះខ្លួន ដោយប្រើប្រាស់ការសរសេរ។ ទៅតាមការសរសេរ យើងនឹងស្តាប់ឮសំលេងនៃការគិត គំនិត និងអារម្មណ៍ខ្លួនបានកាន់តែប្រសើរ។ ជាមួយនឹងសកម្មភាពនេះ យើងបង្កើតភាពស្និតស្នាលជាមួយនឹងខ្លួនឯង ដែលជួយឱ្យយើងយល់ពីខ្លួន និងគោលបំណងនៃទីជម្រៅរបស់ខ្លួន។ សៀវភៅនេះក៏មាននូវលំហាត់ងាយៗ ដែលណែនាំអ្នកក្នុងការចាប់ផ្តើមការសរសេរដើម្បីគិតផងដែរ។ ស្នាដៃ "ពីគិតច្រើន ទៅចម្រើនគំនិត" នឹងជួយកែប្រែអ្នក ពីមនុស្សម្នាក់ដែលតែងរងទុក្ខជាមួយនឹងការគិតខ្លួន ឱ្យទៅជាមនុស្សម្នាក់ដែលចេះដុសខាត់ការគិតខ្លួនឱ្យជាគំនិតដែលមានតម្លៃសម្រាប់ជីវិត។
តស់ ចូររួមស្តាប់ទាំងអស់ ដើម្បីឈ្វែងយល់ពីគោលបំណងនៃស្នាដៃសៀវភៅមួយនេះ។
__________________________
📫 ចូលរួមតាម Telegram ដើម្បីទទួលបានចំណេះដឹងបន្ថែម៖ www.t.me/reanruos
__________________________
🎓 កម្មវិធីសិក្សា "រៀនអាន"
ប្រសិនបើចំណេះជាអំណាច ការចេះអានជាមហាអំណាច។ ពេលដែលយើងចេះអាន នេះហាក់បីដូចជាមានកូនសោរពិសេសមួយដែលអាចបើករាល់ហិបកំណប់នៃចំណេះបាន ដែលមាននៅក្នុងសៀវភៅនីមួយៗ។
យើងអាចទិញសៀវភៅបាន ប៉ុន្តែយើងមិនអាចទិញចំណេះបានឡើយ ព្រោះយើងត្រូវការចំណាយពេលអានទាំងនោះ។ បញ្ហានោះគឺអ្នកអាចខំអានហើយ នៅតែមិនចប់។ ហើយបើចប់វិញនោះ បែរទៅជាមិនចាំ និងមិនយល់ទៅវិញ។ តើធ្វើយ៉ាងណាទៅទើបអានបានលទ្ធផលល្អពីការអាន?
ក្នុងកម្មវិធីរៀនអាននេះ អ្នកនឹងសិក្សាទៅលើវិធីអានត្រឹមត្រូវ ដូចនេះអ្នកនឹងអាន៖ អានជាប់លាប់ អានបានលឿន ចងចាំបានល្អ ចេះយកមកអនុវត្តក្នុងជីវិតជាក់ស្តែង និងជាពិសេសកសាងបញ្ញាឱ្យគិតបានវាងវៃ។
កម្មវិធីនេះមាននូវ 34 មេរៀនដែលអ្នកអាចរៀនទៅតាមពេលទំនេរបាន។
📚 ដើម្បីចុះឈ្មោះរៀនកម្មវិធីរៀនអាន សូមទាក់ទងតាមហ្វេសបុកផ្ទាល់ ឬ Telegram www.t.me/reanruoskh
Shows are listed from Apple Podcasts' charts and directory, and Podcast Index where it is used. Every show and episode belongs to its publisher and plays from the publisher's own feed; this site hosts none of them. Explicit shows are for adult profiles only, and children’s profiles hear only children’s shows. More about this list.