Podcasts · Education

Rean Ruos Podcast

Monyputhy Ly

205 episodes

សូមស្វាគមន៍មកកាន់ Rean Ruos Podcast (រៀនរស់ផតខាស់) ដែលផ្តោតទៅលើការអប់រំជីវិត។ ដើម្បីជួយអ្នកបិទគម្លាតរវាងសាលានិងជីវិតជាក់ស្តែង ពុទ្ធិនឹងចែករំលែកទាក់ទងពីចំណេះដឹងចាំបាច់ ដែលសាលាជាច្រើនភ្លេចបង្រៀន ដូចជាភាពរីករាយ ភាពរឹងមាំ ភាពអត់ធ្មត់ ភាពច្នៃប្រឌិត ផលិតភាព...។ល។ តស់ចូលរួមស្តាប់ទាំងអស់គ្នា ដើម្បីស្វែងយល់ពីមធ្យោបាយនិងវិធីសាស្រ្តសម្រាប់ដឹកនាំជីវិតមួយដែលពោរពេញទៅដោយការរីកចម្រើន ហើយដរាបណានៅរស់រៀន រៀនរស់។

More about the show

-------------------------

ពុទ្ធិ ជាគ្រូបង្វឹក អ្នកនិពន្ធ និងវាគ្មិនទាក់ទងពីការអប់រំផ្នែកជីវិត។ ទៅតាម ”រៀនរស់ផតខាស់” (Rean Ruos Podcast) ដែលជាផតខាស់ជាប់លេខ ១ ក្នុងផ្នែកអប់រំនៅកម្ពុជា គាត់បានជួយមិត្តអ្នកស្តាប់រាប់ម៉ឺននាក់ក្នុងការសម្រួលភាពលំបាកក្នុងជីវិត ទៅតាមការអភិវឌ្ឍន៍ខ្លួន។

-------------------------

💬 ការចែករំលែកពីមិត្តអ្នកស្តាប់៖ - ”ខ្ញុំបានផ្លាស់ប្តូរខ្លួនឯង 90ដឺក្រេ ទាំងរបៀបគិត និងរបៀបមេីលមកខ្លួនឯង។” - ”នៅពេលនោះខ្ញុំក៏សាកល្បងអនុវត្តតាមដោយផ្តាច់ចោលនូវគ្រឿងស្រវឹងទាំងអស់ ដោយហេតុខ្ញុំពិតជាចង់មានការគិតដែលស៊ីជម្រៅ និងស្រាយចម្ងល់ខ្លួនឯងថា តើស្រាពិតជាជះផល់លំបាកដល់ខ្ញុំកម្រិតណា។ គិតមកត្រឹមថ្ងៃនេះគឺមានរយៈពេល៦ខែហើយ ដែលផ្តាច់មិនផឹកស្រា។ រឿងនេះបានធ្វើឲ្យខ្ញុំផ្លាស់ប្តូរច្រើនណាស់ ដែលសំខាន់ជាងគេគឺចិត្តរបស់ខ្ញុំមានសភាពស្ងប់ជាងមុន ឯទម្លាប់រៀននិងអភិវឌ្ឍន៍ខ្លួនដែលកន្លងមកខ្ញុំតែងតែបរាជ័យក្នុងការបង្កើត នៅពេលនេះខ្ញុំក៏អាចធ្វើវាបាន។ ខ្ញុំកាន់តែស្រឡាញ់ខ្លួនឯង និងមនុស្សនៅជុំវិញខ្លួន ខ្ញុំអភ័យទោសអោយអ្នកដទៃច្រើន។ ទាំងនេះក៏ដោយសារបានស្តាប់គំនិតល្អៗដែលបងបានចែលរំលែកឲ្យ។ ខ្ញុំពិតជាអរគុណបងយ៉ាងខ្លាំង បងគឺជាគ្រូម្នាក់របស់ខ្ញុំដែលបង្ហាញខ្ញុំពីរបៀបរស់នៅថ្មីមួយដែលរីកចម្រើនទៅមុខ និងមានភាពស្ងប់ស្ងាត់។” - ”ខ្ញុំចាប់ផ្ដើមចាប់អារម្មណ៌អានសៀវភៅជាច្រើន ... ហើយខ្ញុំក៏បានធ្វើ និងបន្តធ្វើរឿងមួយចំនួនសំរាប់ខ្លួនខ្ញុំនិងសហគមន៍ខ្ញុំផងដែរ។” - ”អរគុណណាស់ ពុទ្ធិ សម្រាប់ការបំផុសគំនិតទាំងនេះ។ ទាំងនោះពិតជាជួយខ្ញុំក្នុងការផ្លាស់ប្តូរផ្ត់គំនិតក្នុងជីវិត ហើយជំរុញខ្ញុំឱ្យមានភាពក្លាហានក្នុងការប្រើប្រាស់ទេពកោសល្យខ្លួនមកសរសេរសៀវភៅដែលខ្ញុំចង់សរសេរយូរហើយ។” - ”ផតខាស់នេះធ្វើឱ្យខ្ញុំអាចយកពេលមកគិតទៅលើព័ត៌មានផ្សេងៗដែលទទួលបានពីការរៀនឬក៏ការអានសៀវភៅ ហើយកាត់បន្ថយការប្រើប្រាស់ទូរស័ព្ទជាងមុន ព្រោះអីឱ្យតែពេលមានអារម្មណ៍ថាធុញតែងតែទាញទូរស័ព្ទមកលេងដើម្បីបំបាត់ភាពអផ្សុក ហើយមួយទៀតខ្ញុំមានភាពច្នៃប្រឌិតជាងមុន រកឃើញនូវគំនិតថ្មីៗផងដែរ។” - ”រាល់ពេលដែលខ្ញុំបាត់បង់ភាពជាខ្លួនឯង មិនដឹងត្រូវធ្វើអ្វីតទៅទៀត ខ្ញុំតែងតែនឹកឃើញសម្តីបងពុទ្ធិមុនគេគឺ ’បន្តដើរទៅមុខម្តងបន្តិចៗ បញ្ចេញនូវភាពខ្លាំងរបស់ខ្លួន ជាជាងទុកវាចោល’។” - ”បងពុទ្ធិបានជួយខ្ញុំពីភាពអាប់អួរក្នុងជីវិត។ ផតខាស់នេះជាផតខាស់តែមួយគត់ដែលខ្ញុំស្តាប់ និងស្តាប់ឡើងវិញម្តងហើយម្តងទៀត។” - ”ខ្ញុំរៀនបានច្រើនពីផតខាស់នេះ។ ខ្ញុំចាប់ផ្តើមអានសៀវភៅ គិតវិជ្ជមាន និងឈប់ខ្វល់ខ្វាយលើអ្វីដែលមិនចាំបាច់ ហើយក៏ផ្លាស់ប្តូរទម្លាប់របស់ខ្ញុំផងដែរ។”

Episodes page 2 of 5

  1. វដ្តសង្សារតូចៗនៅក្នុងជីវិត

    · 9:19 · S1 E155

    ជាធម្មតា យើងតែងឮពីពាក្យ "វដ្តសង្សារ" ដែលសំដៅទៅលើការកើត ចាស់ ឈឺ និងស្លាប់។ ប៉ុន្តែបើនិយាយក្រៅពីនិយមន័យនៃពុទ្ធសាសនា ខ្ញុំសង្កេតឃើញថាជីវិតយើងពីមួយថ្ងៃទៅមួយថ្ងៃហាក់ដូចជាវដ្តសង្សារតូចៗមួយអញ្ចឹង។…

  2. កសាងខ្លួនតាមគំរូ៖ ព្រះសង្ឃ អ្នកចម្បាំង ទស្សនវិទូ និងសិល្បករ

    · 14 min · S1 E154

    ការមានគំរូសម្រាប់ជីវិត ពិតជាចាំបាច់ ដោយសារគំរូគឺនឹងត្រីវិស័យដែលណែនាំខ្លួនយើងក្នុងការកសាងខ្លួនបានបែបនោះ។ ប៉ុន្តែ គំរូតែមួយអាចមិនគ្រប់គ្រាន់ឡើយ។ ក្នុងវគ្គនេះ ខ្ញុំចែករំលែកពីគំរូផ្ទាល់ខ្លួនដែលបំផុសពី "The Four…

  3. ជីវិតអ្នកមានប៉ុន្មានសសរ?

    · 7:00 · S1 E153

    ដើមឈើមួយអាចដុះបានខ្ពស់ អាស្រ័យទៅលើជម្រៅនៃឬសគល់របស់វា។ ជីវិតយើងក៏មិនខុសពីនេះដែរ។ កុំដោយសារតែចង់ឈ្នះមនុស្សជុំវិញ សម្លឹងមើលតែលើ ដោយមិនមើលក្រោម។ ផ្ទះមួយដែលខ្ពស់ហើយមាំមិនជាផ្ទះដែលមានតែសសរមួយទ្រទ្រង់ឡើយ។…

  4. យកឈ្នះជីវិតដោយរៀនមួយជីវិត

    · 6:28 · S1 E152

    ពេលនេះ ខ្ញុំសុំចែករំលែកវេលាមួយដ៏ពិសេសសម្រាប់ខ្ញុំទៅមិត្តរៀនរស់ទាំងអស់គ្នា។ បន្ទាប់ពីចំណាយពេលមួយឆ្នាំជាង ខ្ញុំបានសម្រេចស្នាដៃសៀវភៅដំបូងរបស់ខ្ញុំ "រៀនរស់៖ យកឈ្នះជីវិតដោយរៀនមួយជីវិត"។…

  5. ចំណុចខ្លាំងបង្កប់ខ្លួនជាចំណុចខ្សោយ

    · 13 min · S1 E151

    សំណួរដែលខ្ញុំតែងតែបានគឺ "ធ្វើយ៉ាងណាដើម្បីដឹងថាអ្វីទៅជាចំណុចខ្លាំងនិងចំណុចខ្សោយរបស់យើង?" ពេលដែលខ្ញុំគិតឡើងវិញទៅ ខ្ញុំមិនយល់ស្របនឹងការបែងចែកដាច់ខាតបែបនោះទេ…

  6. ភ្ជាប់ជំនាញ ជាជាងចាប់ជំនាញ

    · 9:29 · S1 E150

    ជម្រើសមានតិចសម្រាប់អ្នកដែលចេះប្រើជំនាញណាមួយដោយដាច់ដោយឡែក។ នេះគឺដោយសារតែមាននូវការប្រកួតប្រជែងច្រើន និងការជំនួសដោយបច្ចេកវិទ្យា។ ដូចគេដូចឯងមិនមែនជាគំនិតល្អឡើយ ដោយសារផ្លូវទៅកាន់ការលេចធ្លោពិតជាចង្អៀត។…

  7. បើចំណេះជាអំណាច ការចេះអានជាមហាអំណាច

    · 7:01 · S1 E149

    ចំណេះហាក់បីដូចជាកំណប់ដែលយើងទាំងអស់គ្នាចង់បាន ប៉ុន្តែការអានក៏ជាសកម្មភាពមួយដែលមិនសូវមានអ្នកធ្វើ។ អំណោយពីសាលាដ៏បំផុតជាការចេះអានអក្សរនេះហើយ ប៉ុន្តែរៀនចប់ យើងបែបជាមិនយកសមត្ថភាពនេះមកប្រើទៅលើការអានសៀវភៅ…

  8. ជំនាញដែលយើងត្រូវរៀនក្រៅសាលា

    · 18 min · S1 E148

    តើការសិក្សានៅតែសាលារៀនតែមួយមុខអាចគ្រប់គ្រាន់សម្រាប់ជីវិតដែរឬទេ? មិនត្រឹមតែមិនគ្រប់គ្រាន់ទេ ប៉ុន្តែថែមទាំងខ្វះនូវជំនាញដ៏ចាំបាច់បំផុតសម្រាប់ជីវិតយើង។ មិនថាអ្នកនៅរៀន ឬក៏បញ្ចប់ការសិក្សាហើយក៏ដោយ…

  9. វិវត្តខ្លួនដោយប្រជែងជាមួយនឹងខ្លួនឯង

    · 10 min · S1 E147

    ការមានគោលដៅពិតជាសំខាន់ ប៉ុន្តែការសម្រេចគោលដៅនោះគឺទៅតាមសកម្មភាពយើងនៅថ្ងៃនេះ។ ជាជាងគ្រាន់តែមានគោលដៅថាឆ្នាំនេះចង់ធ្វើអ្វីខ្លះ ឬចង់ក្លាយជាមនុស្សបែបណា ចូរបង្កើតជា "ការប្រជែង" (Challenge) មួយសម្រាប់ខ្លួនឯង…

  10. វិធីវិទ្យាសាស្ត្រដើម្បីកុំឱ្យគិតច្រើន

    · 12 min · S1 E146

    ក្នុងវគ្គមុនមួយ ខ្ញុំធ្លាប់បាននិយាយទាក់ទងពី "ការគិតច្រើនគឺដោយសារតែយើងមិនចេះគិត" ហើយវគ្គនេះនឹងបំភ្លឺបន្ថែមជាមួយនឹងវិធីវិទ្យាសាស្ត្រជាក់លាក់ដែលខ្ញុំប្រើប្រាស់ផ្ទាល់ជារៀងរាល់ថ្ងៃ។ ទាំងនោះរួមមានទស្សនវិជ្ជា សិល្បៈ…

  11. រៀនដោយ៖ ស្រូប បំភ្លេច និងបន្ថែម

    · 8:18 · S1 E145

    ការរៀនសម្រាប់ជីវិតគឺមិនដូចនឹងការរៀននៅសាលាឡើយ។ យើងមិននឹងក្លាយជាមនុស្សម្នាក់ថ្មីទៅតាមការរៀនឡើយ ប្រសិនបើយើងរៀនដោយគ្រាន់តែស្រូបព័ត៌មាន។ កាលដែលយើងចាំ មិនមានន័យថាយើងចេះនោះទេ។ ដើម្បីបង្កើតភាពចេះ…

  12. ភាពក្លាហានក្នុងការឆ្លើយ “ទេ!”

    · 6:47 · S1 E144

    ការមិនឆ្លើយ "ទេ" នឹងអ្នកដទៃជាការឆ្លើយ "ទេ" នឹងខ្លួនឯង។ បើយើងមិនចេះបដិសេធនឹងសំណើដែលខុសពីចិត្ត យើងនឹងត្រូវបង្ខំចិត្តធ្វើទាំងនោះឡើង។ សេចក្តីសុខយើងនឹងមិនអាចក្លាយជារបស់យើង ប្រសិនបើយើងមិនឱ្យតម្លៃលើពេលវេលាយើង។…

  13. ជីវិតយើង ទំនួលខុសត្រូវយើង

    · 6:03 · S1 E143

    អាយុមិនធ្វើឱ្យមនុស្សម្នាក់ចាស់ទុំឡើយ ប៉ុន្តែជាការដឹងក្តីវិញនោះទេ។ ការដឹងក្តីនេះតម្រូវឱ្យយើងដឹងនិងជាពិសេសទទួលស្តាល់ពីទំនួលខុសត្រូវនៃជីវិតខ្លួនឯង។ មិនថាយើងទុកចិត្តមនុស្សម្នាក់ប៉ុន្មានក៏ដោយ…

  14. ការរៀនរស់ជាចម្លើយសម្រាប់ជីវិត

    · 6:22 · S1 E142

    មិនថាគោលដៅយើងជាអ្វី ការរៀនរស់ជាចម្លើយ។ គម្លាតរវាងយើងជាមួយនឹងគោលដៅយើងជាសមត្ថភាពរបស់យើងនោះហើយ។ កាលដែលយើងចង់កែប្រែជីវិតយើង យើងក៏ត្រូវកែប្រែខ្លួនយើងដូចគ្នាដែរ។ ចៀសជាងគ្រាន់តែខំ ប៉ុន្តែខំឱ្យបានប្រសើរជាងមុន…

  15. បើកទំព័រជីវិតថ្មី សម្រាប់ឆ្នាំថ្មី

    · 7:57 · S1 E141

    គ្មានអ្វីថ្មីសម្រាប់ឆ្នាំថ្មីនោះទេ ប្រសិនបើយើងរក្សាខ្លួនជាមនុស្សដដែល។ បើយើងចង់បានលទ្ធផលមួយថ្មី យើងក៏ត្រូវកែប្រែខ្លួនយើងជាថ្មីដូចនោះដែរ។ ការចូលមកឆ្នាំថ្មីជាមួយនឹងផ្នត់គំនិតចាស់ (ជាពិសេសផ្នត់គំនិតដែលមិនកើតការ)…

  16. បិទទំព័រឆ្នាំនេះជាមួយនឹងស្នាមញញឹម

    · 6:54 · S1 E140

    វគ្គនេះជាវគ្គចុងក្រោយនៃរៀនរស់ផតខាស់សម្រាប់ឆ្នាំ ២០២៣ នេះ។ មុននឹងចូលទៅដល់ឆ្នាំថ្មី យើងគួរតែរំលឹកនូវអ្វីដែលបានកើតឡើងនៅឆ្នាំនេះសិន។ តើព្រឹត្តិការណ៍ណាខ្លះដែលយើងជួបប្រទះ? តើឧបសគ្គណាខ្លះដែលយើងបានឆ្លងផុត?…

  17. គិតច្រើន ឬក៏មិនចេះគិត?

    · 6:06 · S1 E139

    ជាធម្មតា យើងតែងតែឮពីបញ្ហានៃការគិតច្រើន។ មិនត្រឹមតែប៉ុណ្ណោះ ខ្លួនយើងផ្ទាល់ថែមទាំងខំប្រឹងស្វែងរកវិធីដើម្បីឱ្យឈប់គិតច្រើនផងដែរ។ ដំណឹងមិនល្អមួយនោះគឺ យើងមិនអាចបញ្ឈប់ខ្លួនឱ្យគិត ឬអាចកំណត់នូវចំនួនការគិតយើងបានឡើយ។ ផ្ទុយទៅវិញ…

  18. រវាងទូរស័ព្ទនិងយើង មួយណាជាម្ចាស់?

    · 6:31 · S1 E138

    បច្ចេកវិទ្យាកាន់តែទៅមុខ ទូរស័ព្ទយើងកាន់តែទំនើប។ បើយើងមើលទៅ ទូរស័ព្ទដៃដែលយើងជាច្រើនកំពុងប្រើនេះ មានល្បឿនលឿនជាងកុំព្យូទ័រកាលពីពីរបីទសវត្សរ៍មុនទៅទៀត។ របស់ក្នុងដៃមួយនេះអាចក្លាយជាម៉ាសុីនសម្រាប់សម្រេចការងារជាច្រើន…

  19. រៀនឱ្យលេីសអ្នកដទៃ

    · 5:01 · S1 E137

    ការដែលយេីងរៀនតែអ្វីដែលមនុស្សរាល់គ្នារៀន យេីងនឹងចេះតែអ្វីដែលមនុស្សរាល់គ្នាចេះ។ ដោយហេតុនេះ យេីងនឹងមិនមានចំណុចពិសេសអ្វីមួយឡេីយ។ តម្លៃដែលយេីងអាចឱ្យទៅសង្គម និងការងារយេីងក៏មិនមានច្រេីន…

  20. ៥ កម្រិតនៃចំណេះដឹង

    · 11 min · S1 E136

    នៅក្នុងវគ្គនេះ យើងទៅស្វែងយល់លើសពីអ្វីដែលយេីងធ្លាប់យល់ពី "ចំណេះដឹង"។ ចំណេះដឹងគឺមែនគ្រាន់តែជាការដឹងទេ តែក៏ជាការចេះពិតមែន។ យេីងអាចដឹងអ្វីមួយ តែគ្មានសមត្ថភាពធ្វេីវាពិតមែន។ បេីយេីងចង់ចេះអ្វីមួយពិតមែន…

  21. បេីឱ្យតម្លៃជីវិត ឈប់ខ្លះខ្ជាយពេលវេលា

    · 8:50 · S1 E135

    ក្នុងវគ្គនេះ ខ្ញុំសង្កត់ធ្ងន់លើសារៈសំខាន់នៃការឱ្យតម្លៃពេលវេលារបស់យេីង ដែលមានតម្លៃថ្លៃជាងមាសប្រាក់ទៅទៀត។ ទៅតាមការស្តាប់ អ្នកនឹងយល់ថាហេតុអ្វីយេីងគួរតែតាមដាននិងកត់ត្រាការចំណាយពេលវេលារបស់យេីង…

  22. ធ្វេីឱ្យទម្លាប់ទៀងទាត់ ដោយមិនអាស្រ័យលេីកម្លាំងចិត្ត

    · 9:37 · S1 E134

    នៅក្នុងវគ្គនេះ យើងនឹងស្វែងយល់ពីវិទ្យាសាស្ត្រនៃការផ្លាស់ប្តូរទម្លាប់ និងតួនាទីដ៏សំខាន់នៃបរិវេណជុំវិញខ្លួនយើងក្នុងការកសាងទម្លាប់ល្អមួយបានយូរអង្វែង។ យេីងនឹងយល់ពីយុទ្ធសាស្ត្រជាក់ស្តែង…

  23. ការផ្តាច់សុរាមួយឆ្នាំបានផ្លាស់ប្តូរជីវិតខ្ញុំ

    · 14 min · S1 E133

    នៅក្នុងវគ្គនេះ ខ្ញុំនឹងចែករំលែកដំណេីរផ្ទាល់ខ្លួនមួយក្នុងការផ្តាច់គ្រឿងស្រវឹងមួយរយៈធំ និង មេរៀនជីវិតដែលខ្ញុំយល់ពីវា។ ទៅតាមការធំធាត់ យេីងអាចរងសំពាធខ្លះក្នុងការហូបគ្រឿងស្រវឹង ជាការជួបជុំគ្នា ការសប្បាយ ឬ…

  24. ចែករំលែកចំណេះ ដេីម្បីបង្កើនចំណេះ

    · 7:12 · S1 E132

    វគ្គនេះនៃរៀនរស់ផតខាស់នឹងនាំអ្នកយល់ដឹងថាការបង្កេីតមាតិកា ឬ ការចែករំលែកចំណេះដឹងផ្សេងៗ នឹងពង្រីកចំណេះដឹងយេីងបានកាន់តែល្អ។ ទៅតាមការស្វែងយល់នៃបទពិសោធន៍ផ្ទាល់ខ្លួនតាមការបង្កេីតមាតិកា ខ្ញុំបានឃេីញថាចំណេះខ្លួនកាន់តែមាំ និង…

  25. ទិញការលូតលាស់ ជាជាងសម្ភារៈ

    · 9:57 · S1 E131

    វគ្គនេះ យេីងនឹងយល់ដឹងពីទស្សនៈមួយថ្មី ដោយមិនមេីលការងារគ្រាន់តែជាវិធីរកលុយដេីម្បីគ្រាន់តែទិញសម្ភារៈដែលយេីងចង់បាន ប៉ុន្តែដេីម្បីវិនិយោគក្នុងការអភិវឌ្ឍខ្លួនឯងវិញ។ នេះជាការគិតមួយដ៏ល្អ ជាពិសេសសម្រាប់ប្អូនៗដែលនៅខ្ទង់អាយុ ២០…

  26. វិធីអភិវឌ្ឍការចងចាំល្អ

    · 14 min · S1 E130

    តោះស្វែងយល់ទាំងអស់គ្នាទាក់ទងពីអាថ៌កំបាំងនៃការបង្កើនការចងចាំរបស់យេីង។ ចូលរួមជាមួយនឹងរៀនរស់ផតខាស់ក្នុងវគ្គនេះសម្រាប់ការរៀនពីយុទ្ធសាស្ត្រ ៥ ដែលយេីងអាចយកមកប្រេី…

  27. ទាសករសម័យទំនើប

    · 12 min · S1 E129

    ក្នុងវគ្គនេះនៃរៀនរស់ផតខាស់ យេីងនឹងគិតយ៉ាងជ្រាលជ្រៅអំពីសេរីភាពនៃជីវិត។ ទោះបីជាខ្លួនប្រាណយេីងមិនជាប់ខ្នោះឬជាប់ឃុំឃាំងក៏ដោយ តើយើងពិតជាមានសេរីភាពទេ? ដោយការគិតពីសេរីភាពនេះ…

  28. ស្ត្រេស + ការសម្រាក = ការលូតលាស់

    · 9:42 · S1 E128

    ចូលរួមទាំងអស់គ្នាក្នុងការគិតឡើងវិញពីស្ត្រេសនិងភាពតានតឹងក្នុងជីវិត។ មានដំបូន្មានជាច្រេីនបានលេីកឡេីងពីការជៀសវាងក្នុងការមានស្ត្រេស ប៉ុន្តែដេីម្បីលូតលាស់ យេីងក៏ត្រូវមានស្ត្រេសមួយចំនួនផងដែរ។…

  29. ភាពវិជ្ជមានក្នុងភាពអវិជ្ជមាន

    · 7:21 · S1 E127

    នៅក្នុងវគ្គនេះនៃរៀនរស់ផតខាស់ យើងនឹងនិយាយពីការពិតមួយ៖ មិនមែនអ្វីៗទាំងអស់ដែលយើងគិតថាមិនល្អសុទ្ធតែជាអ្វីដែលមិនល្អពិតមែននោះទេ។ អ្វីដែលយេីងយល់ឃេីញជាច្រេីនមិនមែនសខ្មៅទេ តែជាអ្វីដែលយេីងត្រូវគិតអោយស៊ីជម្រៅ…

  30. រៀនស្រលាញ់ការហាត់ប្រាណ

    · 15 min · S1 E126

    សព្វថ្ងៃនេះ មិនខ្វះទេពីការចែករំលែកនៃរបៀបហាត់ប្រាណ ព្រោះជាច្រេីនអាចរកបានតាមអ៊ីនធឺណិតដោយឥតគិតថ្លៃ។ របៀបមិនខ្វះទេ ប៉ុន្តែអារម្មណ៍នោះហេីយដែលយេីងខ្វះ។ សម្រាប់យេីងជាច្រេីន យេីងដឹងថាការហាត់ប្រាណគឺជាអ្វីដែលយេីងគួរធ្វេី…

  31. មនុស្សខ្មោចឆៅ៖ ការពារកម្លាំងចិត្តខ្លួនពីទំនាក់ទំនងមិនល្អ

    · 6:03 · S1 E125

    នៅក្នុងវគ្គនេះ យើងស្វែងយល់អំពីពិភពមនុស្សខ្មោចឆៅដែលតែងតែបឺតយកថាមពលពីជីវិតយេីងអស់ ដោយស្វែងយល់ពីផលប៉ះពាល់យ៉ាងជ្រាលជ្រៅដែលមនុស្សបែបនេះមានលើសុខុមាលភាពរបស់យើង។ ចូលរួមគិតជាមួយខ្ញុំ ក្នុងការរៀនបង្កេីតដែនកំណត់របស់ខ្លួន…

  32. មេរៀនធំជាងគេពីរៀនរស់ផតខាស់

    · 12 min · S1 E124

    នៅក្នុងវគ្គនេះ យេីងនឹងយល់ដឹងពីស្នូលនៃទស្សនៈរៀនរស់ សម្រាប់ការរៀននិងការលូតលាស់ក្នុងជីវិត។ ចូលរួមជាមួយខ្ញុំក្នុងការស្វែងយល់ពីសារៈសំខាន់នៃការរៀនដោយឯករាជ្យ ការគិតអោយធំទូលាយ និង ការអនុវត្តជាញឹកញាប់។…

  33. គន្លឹះក្នុងការកសាងទំនាក់ទំនងប្រកបដោយប្រសិទ្ធភាព

    · 10 min · S1 E123

    មិនថាសម្រាប់ជីវិតឬការងារ ការមានទំនាក់ទំនងជាមួយមនុស្សត្រឹមត្រូវនឹងជួយយេីងអោយរីកចម្រេីននិងមានភាពរីករាយ។ ក្នុងវគ្គនេះ យេីងនឹងចាប់ផ្តេីមដោយរៀនយល់ដឹងអោយច្បាស់លាស់ពីគោលបំណងនិងគោលដៅយេីងនៃទំនាក់ទំនងនីមួយៗ…

  34. ពីចំណេះទៅជំនាញ៖ ការយកចំណេះមកប្រេី ជាជាងមកផ្ទុក

    · 9:11 · S1 E122

    នៅក្នុងវគ្គនេះ យើងនឹងស្វែងយល់អំពីថាមពលដ៏ធំពីការប្រេីប្រាស់ចំណេះដឹងដែលយេីងចេះ សម្រាប់ការអភិវឌ្ឍន៍ខ្លួនយេីងបន្តទៅមុខ។ ភាពសកម្មក្នុងការប្រេីវានឹងធ្វេីអោយយេីងបង្កេីនសមត្ថភាពក្នុងការគិតត្រិះរិះ និង…

  35. ដំណើរព្រះពុទ្ធទៅកាន់អត្ថន័យជីវិត៖ ការស្គាល់ខ្លួនឯងនិងសម្រេចក្តីសុបិន្តខ្លួន

    · 8:56 · S1 E121

    នៅក្នុងវគ្គនេះនៃរៀនរស់ផតខាស់ យើងស្វែងយល់អំពីជីវិតដ៏វិសេសវិសាលរបស់ព្រះពុទ្ធ ដោយទាញការបំផុសគំនិតពីការសម្រេចចិត្តដ៏ក្លាហានរបស់ព្រះអង្គក្នុងការចាកចេញពីវាំង ហើយលះបង់ទ្រព្យសម្បត្តិរបស់ព្រះអង្គ…

  36. រៀនរស់ដូចព្រះសង្ឃ

    · 15 min · S1 E120

    នៅក្នុងវគ្គនេះ យេីងនឹងស្វែងយល់ពីគុណសម្បត្តិនៃការរស់នៅដូចព្រះសង្ឃ។ ខ្ញុំបានចែករំលែកពីទម្លាប់ល្អៗ ដែលត្រូវបានបំផុសគំនិតដោយរបៀបរស់នៅរបស់ព្រះសង្ឃ ដោយរួមទាំងពីការតមអាហារ ការរស់នៅដ៏សាមញ្ញ និង ការគិតពិចារណាពីជីវិត។…

  37. ហេតុអ្វីដំបូន្មានជាច្រេីនគ្មានប្រយោជន៍?

    · 16 min · S1 E119

    ពីមួយថ្ងៃមួយថ្ងៃ យេីងអាចលឺពីដំបូន្មានជាច្រេីន ថាយេីងគួរធ្វេីនេះឬធ្វេីនោះ។ មួយចំនួនអាចមិនកេីតការ ហេីយខ្លះជាជាងជួយ ក៏អាចធ្វេីអោយជីវិតយេីងកាន់តែពិបាកផងដែរ។ ក្នុងវគ្គនេះ…

  38. ថាមពលពីការគេងលើកន្ទេល

    · 9:10 · S1 E118

    ខណៈពេលដែលយើងជាច្រើនស្វែងរកការស្រណុកសុខស្រួលនិងភាពស៊ីវីល័យ យើងច្រើនតែភ្លេចពីអត្ថប្រយោជន៍នៃការប្រឈមមុខនឹងបញ្ហាជីវិត និង ការមានភាពលំបាកខ្លះ។ ដោយការគេងនៅលើកន្ទេល…

  39. ឈប់ស្វែងរកខ្លួនឯង តែបង្កើតខ្លួនឯងវិញ

    · 11 min · S1 E117

    វគ្គនេះគឺដើម្បីប្រជែងនឹងដំបូន្មានដែលយេីងតែងតែលឺក្នុងការស្វែងរកខ្លួនឯង។ ជំនួសឱ្យការរង់ចាំ ជាពិសេសរហូតដល់តែពេលយើងដឹងថាយេីងជានរណា ឬ ដឹងថាអ្វីដែលយើងស្រឡាញ់នោះ យើងគួរតែកំណត់គោលដៅ ធ្វើការទៅលេីវា និង បង្កើតខ្លួនឯងឡើងវិញ។…

  40. លេងអោយចេះគិត៖ ការលេងជាមួយគេដោយមិនចាំបាច់ធ្វេីខ្លួនជាមនុស្សពាល

    · 7:57 · S1 E116

    វាជារឿងធម្មតាទេដែលយេីងចង់សប្បាយ ហើយនេះជាមូលហេតុដែលយើងចង់មានការលេងសេីចខ្លះជាមួយអ្នកដទៃ។ ហេីយពេលខ្លះទៅ យើងក៏អាចលេងហួសហេតុ ដែលទាំងចេតនាឬមិនក៏ដោយ ចាប់ផ្តេីមធ្វេីអោយការលេងរបស់យេីងក្លាយជាការធ្វេីបាបវិញ…

  41. Stoicism៖ ទស្សនវិជ្ជាសម្រាប់ជីវិតដែលល្អ រឹងមាំ និង រីករាយ

    · 15 min · S1 E115

    នៅក្នុងវគ្គនេះ យើងស្វែងយល់ពីទស្សនវិជ្ជាក្រិក-រ៉ូម៉ាំងមួយដែលហៅថា "Stoicism" និង ស្វែងយល់ពីរបៀបនៃការអនុវត្តមួយចំនួនសម្រាប់ជីវិតសម័យទំនើបនេះ ដើម្បីលើកកម្ពស់ភាពល្អ ភាពរឹងមាំ និង ភាពរីករាយក្នុងជីវិតរបស់យេីង។…

  42. យកឈ្នះកម្រិតភាសា៖ របៀបនៃការអានសៀវភៅអង់គ្លេស

    · 18 min · S1 E114

    តើអ្នកមានអារម្មណ៍ភ័យខ្លាចចំពោះការអានសៀវភៅជាភាសាអង់គ្លេសដែរឬទេ? តើអ្នកបារម្ភថាកម្រិតភាសាអង់គ្លេសរបស់អ្នកមិនល្អគ្រប់គ្រាន់ដើម្បីយល់ច្បាស់អំពីខ្លឹមសារនោះទេ? នៅក្នុងវគ្គនេះ យើងនឹងស្វែងយល់ពីរបៀបអានសៀវភៅជាភាសាអង់គ្លេស…

  43. ធ្វើជាម្ចាស់នៃពេលវេលារបស់ខ្លួន និង បង្កេីតសេរីភាពក្នុងជីវិតឡេីង

    · 25 min · S1 E113

    តេីអ្នកណាទៅដែលមានការគ្រប់គ្រងទៅលេីពេលវេលារបស់អ្នក? ជាខ្លួនអ្នកផ្ទាល់? ជាចំណង់របស់ខ្លួន? ឬ អ្នកដទៃ? ការដែលយេីងខ្វះនូវការគ្រប់គ្រងនូវពេលវេលាខ្លួន ជម្រេីសយេីងក៏មានតិច។ ការដែលជម្រេីសយេីងមានតិច…

  44. ពេលដែលទម្លាប់ល្អក្លាយជាបញ្ហា

    · 12 min · S1 E112

    គ្មានទេទម្លាប់ល្អដែលមនុស្សគ្រប់រូប "ត្រូវតែមាន" ។ ជាច្រេីនមាននូវការផ្សព្វផ្សាយពីទម្លាប់ តាំងពីទម្លាប់មហាសេដ្ឋី ទម្លាប់ដែលមនុស្សម្នាក់ត្រូវមានជាដេីម។ វាមិនជាបញ្ហាទេក្នុងការធ្វេីអ្វីដូចគ្នានោះ បេីមនុស្សទាំងអស់ដូចគ្នា។…

  45. ហានិភ័យនៃការជឿទុកចិត្តពេក

    · 8:39 · S1 E111

    ខ្ញុំតែងតែលឺដំបូន្មានមួយថា "កុំជឿទុកចិត្តអ្នកដទៃខ្លាំងពេក" ប៉ុន្តែប៉ុន្មានទៅដែលមិនខ្លាំងពេកនោះ? ការដែលយើងរស់នៅក្នុងសង្គម វាជាធម្មតាទេដែលយើងមានប្រាស្រ័យទាក់ទងជាមួយមនុស្សជុំវិញ។ ដោយហេតុនោះហេីយ ការដែលមិនមានការជឿជាក់សោះ…

  46. មេរៀនស្នេហា និង ទ្រឹស្ដីនៃសេចក្តីស្រលាញ់

    · 31 min · S1 E110

    មួយរំពេច យេីងអាចស្រលាញ់មនុស្សម្នាក់។ ប៉ុន្តែការស្រលាញ់នេះចេញមកពីណា? ការស្រលាញ់នេះអាចនៅគង់ឬទេ? ហេីយដំណេីរនៃការស្រលាញ់មនុស្សម្នាក់ យេីងអាចបាត់បង់អ្វីខ្លះ? តោះ! និយាយរឿងស្នេហា និង សេចក្តីស្រលាញ់។…

  47. រៀនទៅតាមបេះដូង

    · 8:28 · S1 E109

    យើងរៀនមែន តែយើងយើងដឹងថាយើងរៀនដើម្បើអ្វីទេ? តើវាគឺទៅតាមកាតព្វកិច្ចឬក៏ការស្រលាញ់? __________________________ 📫 ចូលរួមតាម Telegram ដើម្បីទទួលបានចំណេះដឹងបន្ថែម៖ www.t.me/reanruos __________________________ 🎓 តស់…

  48. អានច្រេីន ចំណេញពេលច្រេីន

    · 7:52 · S1 E108

    លេសមួយដែលខ្ញុំតែងតែលឺនោះគឺ "ខ្ញុំអត់មានពេលអានទេ"។ តែតាមពិតទៅ ចំពោះខ្ញុំ កាល់ណាដែលខ្ញុំអានកាន់តែច្រើនចាប់ផ្តើមមានពេលកាន់តែច្រើន។ __________________________ 📫 ចូលរួមតាម Telegram ដើម្បីទទួលបានចំណេះដឹងបន្ថែម៖…

  49. ធ្វេីយ៉ាងម៉េចដឹងថាត្រូវរៀននិងអភិវឌ្ឍខ្លួនលេីអ្វីខ្លះ?

    · 12 min · S1 E107

    បើយើងចេះតែរៀនដោយមិនដឹងថាខ្លួនចង់បានអ្វី ការរៀនក៏ពិបាកក្នុងការមានប្រសិទ្ធភាពផងដែរ។ វគ្គនេះខ្ញុំចែករំលែកពីរបៀបដែលខ្ញុំគ្រោងការលូតលាស់របស់ខ្ញុំ។ __________________________ 📫 ចូលរួមតាម Telegram…

  50. សម្រួលជីវិតដោយមានភាពសាមញ្ញ

    · 6:05 · S1 E106

    ភាពសាមញ្ញមើលមកគឺអត់ឡូយ។ កាលណាដែលអត់ឡូយ យើងក៏មិនសូវបានមើលលើវា។ តែភាពសាមញ្ញនោះហើយដែលធ្វើអោយយើងសប្បាយចិត្តនោះ មិនមែនភាពស្មុគស្មាញនោះទេ។ __________________________ 📫 ចូលរួមតាម Telegram ដើម្បីទទួលបានចំណេះដឹងបន្ថែម៖…

Shows are listed from Apple Podcasts' charts and directory, and Podcast Index where it is used. Every show and episode belongs to its publisher and plays from the publisher's own feed; this site hosts none of them. Explicit shows are for adult profiles only, and children’s profiles hear only children’s shows. More about this list.