ពីចំណេះទៅជំនាញ៖ ការយកចំណេះមកប្រេី ជាជាងមកផ្ទុក
· 9:11 · S1 E122
Episode ពីចំណេះទៅជំនាញ៖ ការយកចំណេះមកប្រេី ជាជាងមកផ្ទុក
នៅក្នុងវគ្គនេះ យើងនឹងស្វែងយល់អំពីថាមពលដ៏ធំពីការប្រេីប្រាស់ចំណេះដឹងដែលយេីងចេះ សម្រាប់ការអភិវឌ្ឍន៍ខ្លួនយេីងបន្តទៅមុខ។ ភាពសកម្មក្នុងការប្រេីវានឹងធ្វេីអោយយេីងបង្កេីនសមត្ថភាពក្នុងការគិតត្រិះរិះ និង ពង្រីកទស្សនៈនៃការយល់ឃេីញយេីងបានកាន់តែទូលំទូលាយ។ ដោយបែបនេះ ចំណេះនឹងក្លាយជាកូនសោ សម្រាប់បេីកនូវផ្លូវថ្មីៗជាច្រេីនសម្រាប់ជីវិតយេីងនៅខាងមុខ។ តោះ ចូលរួមស្តាប់ទាំងអស់គ្នា ដើម្បីទាញយកថាមពលសម្ងាត់នៃចំណេះដឹងនេះ សម្រាប់ដំណេីរជីវិតយេីងទៅការលូតលាស់។
__________________________
📫 ចូលរួមតាម Telegram ដើម្បីទទួលបានចំណេះដឹងបន្ថែម៖ www.t.me/reanruos
__________________________
🎓 តស់ "រៀនអាន"
ប្រសិនបើចំណេះជាអំណាច ការចេះអានជាមហាអំណាច។ ពេលដែលយើងចេះអាន នេះហាក់បីដូចជាមានកូនសោរពិសេសមួយដែលអាចបើករាល់ហិបកំណប់នៃចំណេះបាន ដែលមាននៅក្នុងសៀវភៅនីមួយៗ។
យើងអាចទិញសៀវភៅបាន ប៉ុន្តែយើងមិនអាចទិញចំណេះបានឡើយ ព្រោះយើងត្រូវការចំណាយពេលអានទាំងនោះ។ បញ្ហានោះគឺអ្នកអាចខំអានហើយ នៅតែមិនចប់។ ហើយបើចប់វិញនោះ បែរទៅជាមិនចាំ និងមិនយល់ទៅវិញ។ តើធ្វើយ៉ាងណាទៅទើបអានបានលទ្ធផលល្អពីការអាន?
ក្នុងកម្មវិធីរៀនអាននេះ អ្នកនឹងសិក្សាទៅលើវិធីអានត្រឹមត្រូវ ដូចនេះអ្នកនឹងអាន៖ អានជាប់លាប់ អានបានលឿន ចងចាំបានល្អ ចេះយកមកអនុវត្តក្នុងជីវិតជាក់ស្តែង និងជាពិសេសកសាងបញ្ញាឱ្យគិតបានវាងវៃ។
កម្មវិធីនេះមាននូវ 34 មេរៀនដែលអ្នកអាចរៀនទៅតាមពេលទំនេរបាន។
📚 ដើម្បីចុះឈ្មោះរៀនកម្មវិធីរៀនអាន សូមទាក់ទងតាមហ្វេសបុកផ្ទាល់ ឬ Telegram www.t.me/monyputhyly
Shows are listed from Apple Podcasts' charts and directory, and Podcast Index where it is used. Every show and episode belongs to its publisher and plays from the publisher's own feed; this site hosts none of them. Explicit shows are for adult profiles only, and children’s profiles hear only children’s shows. More about this list.