Podcasts · Rean Ruos Podcast

លេងអោយចេះគិត៖ ការលេងជាមួយគេដោយមិនចាំបាច់ធ្វេីខ្លួនជាមនុស្សពាល

· 7:57 · S1 E116

Episode លេងអោយចេះគិត៖ ការលេងជាមួយគេដោយមិនចាំបាច់ធ្វេីខ្លួនជាមនុស្សពាល

0:00 7:57

វាជារឿងធម្មតាទេដែលយេីងចង់សប្បាយ ហើយនេះជាមូលហេតុដែលយើងចង់មានការលេងសេីចខ្លះជាមួយអ្នកដទៃ។ ហេីយពេលខ្លះទៅ យើងក៏អាចលេងហួសហេតុ ដែលទាំងចេតនាឬមិនក៏ដោយ ចាប់ផ្តេីមធ្វេីអោយការលេងរបស់យេីងក្លាយជាការធ្វេីបាបវិញ ដោយធ្វេីអោយពួកគាត់មិនសប្បាយនិងមិនស្រួលចិត្ត។ នៅក្នុងវគ្គនេះ យើងបាននិយាយអំពីសារៈសំខាន់នៃការចេះសុំការអនុញ្ញាតពីអ្នកដទៃ ការប្រាស្រ័យទាក់ទងដោយល្អ និង ការចេះមានគោរពនៅពេលដែលយើងលេងជាមួយមនុស្សម្នាក់។ សូមចូលរួមស្វែងយល់ក្នុងវគ្គនេះពីគន្លឹះខ្លះៗអំពីរបៀបលេងជាមួយអ្នកដទៃឱ្យបានប្រសើរជាងមុន មិនថាក្នុងនាមជាមិត្តភក្តិ ដៃគូ ឬ ឪពុកម្តាយក៏ដោយ។

__________________________

📫 ចូលរួមតាម Telegram ដើម្បីទទួលបានចំណេះដឹងបន្ថែម៖ www.t.me/reanruos

__________________________

🎓 តស់ "រៀនអាន"

ប្រសិនបើចំណេះជាអំណាច ការចេះអានជាមហាអំណាច។ ពេលដែលយើងចេះអាន នេះហាក់បីដូចជាមានកូនសោរពិសេសមួយដែលអាចបើករាល់ហិបកំណប់នៃចំណេះបាន ដែលមាននៅក្នុងសៀវភៅនីមួយៗ។

យើងអាចទិញសៀវភៅបាន ប៉ុន្តែយើងមិនអាចទិញចំណេះបានឡើយ ព្រោះយើងត្រូវការចំណាយពេលអានទាំងនោះ។ បញ្ហានោះគឺអ្នកអាចខំអានហើយ នៅតែមិនចប់។ ហើយបើចប់វិញនោះ បែរទៅជាមិនចាំ និងមិនយល់ទៅវិញ។ តើធ្វើយ៉ាងណាទៅទើបអានបានលទ្ធផលល្អពីការអាន?

ក្នុងកម្មវិធីរៀនអាននេះ អ្នកនឹងសិក្សាទៅលើវិធីអានត្រឹមត្រូវ ដូចនេះអ្នកនឹងអាន៖ អានជាប់លាប់ អានបានលឿន ចងចាំបានល្អ ចេះយកមកអនុវត្តក្នុងជីវិតជាក់ស្តែង និងជាពិសេសកសាងបញ្ញាឱ្យគិតបានវាងវៃ។

កម្មវិធីនេះមាននូវ 34 មេរៀនដែលអ្នកអាចរៀនទៅតាមពេលទំនេរបាន។

📚 ដើម្បីចុះឈ្មោះរៀនកម្មវិធីរៀនអាន សូមទាក់ទងតាមហ្វេសបុកផ្ទាល់ ឬ Telegram www.t.me/monyputhyly

The episode on the publisher’s site (opens in a new tab)

Shows are listed from Apple Podcasts' charts and directory, and Podcast Index where it is used. Every show and episode belongs to its publisher and plays from the publisher's own feed; this site hosts none of them. Explicit shows are for adult profiles only, and children’s profiles hear only children’s shows. More about this list.