Podcasts · Rean Ruos Podcast

យកឈ្នះកម្រិតភាសា៖ របៀបនៃការអានសៀវភៅអង់គ្លេស

· 18 min · S1 E114

Episode យកឈ្នះកម្រិតភាសា៖ របៀបនៃការអានសៀវភៅអង់គ្លេស

0:00 17:50

តើអ្នកមានអារម្មណ៍ភ័យខ្លាចចំពោះការអានសៀវភៅជាភាសាអង់គ្លេសដែរឬទេ? តើអ្នកបារម្ភថាកម្រិតភាសាអង់គ្លេសរបស់អ្នកមិនល្អគ្រប់គ្រាន់ដើម្បីយល់ច្បាស់អំពីខ្លឹមសារនោះទេ? នៅក្នុងវគ្គនេះ យើងនឹងស្វែងយល់ពីរបៀបអានសៀវភៅជាភាសាអង់គ្លេស ទោះបីជាមិនមែនជាភាសាដេីមរបស់យេីងមែន ដោយមិនមានការរារាំងផ្សេងៗក្នុងការទទួលបានចំណេះដឹង និង គំនិតសំខាន់ៗ។

មិនថាអ្នកជាអ្នកចូលចិត្តអាន សិស្ស ឬ អ្នកជំនាញដែលចង់បង្កើនជំនាញរបស់អ្នកទេ វគ្គនេះផ្តល់នូវការយល់ដឹងសំខាន់ៗអំពីរបៀបដើម្បីរីកចម្រើន និង ជោគជ័យតាមរយៈការអានជាភាសាអង់គ្លេស។ តោះ ស្វែងយល់បន្ថែមពីការអានជាភាសានេះ ដែលវាមាននូវធនធានចំណេះដឹងជាច្រេីនដែលរង់ចាំយេីងអោយស្វែងរកពីវាបន្ថែម!

__________________________

📫 ចូលរួមតាម Telegram ដើម្បីទទួលបានចំណេះដឹងបន្ថែម៖ www.t.me/reanruos

__________________________

🎓 តស់ "រៀនអាន"

ប្រសិនបើចំណេះជាអំណាច ការចេះអានជាមហាអំណាច។ ពេលដែលយើងចេះអាន នេះហាក់បីដូចជាមានកូនសោរពិសេសមួយដែលអាចបើករាល់ហិបកំណប់នៃចំណេះបាន ដែលមាននៅក្នុងសៀវភៅនីមួយៗ។

យើងអាចទិញសៀវភៅបាន ប៉ុន្តែយើងមិនអាចទិញចំណេះបានឡើយ ព្រោះយើងត្រូវការចំណាយពេលអានទាំងនោះ។ បញ្ហានោះគឺអ្នកអាចខំអានហើយ នៅតែមិនចប់។ ហើយបើចប់វិញនោះ បែរទៅជាមិនចាំ និងមិនយល់ទៅវិញ។ តើធ្វើយ៉ាងណាទៅទើបអានបានលទ្ធផលល្អពីការអាន?

ក្នុងកម្មវិធីរៀនអាននេះ អ្នកនឹងសិក្សាទៅលើវិធីអានត្រឹមត្រូវ ដូចនេះអ្នកនឹងអាន៖ អានជាប់លាប់ អានបានលឿន ចងចាំបានល្អ ចេះយកមកអនុវត្តក្នុងជីវិតជាក់ស្តែង និងជាពិសេសកសាងបញ្ញាឱ្យគិតបានវាងវៃ។

កម្មវិធីនេះមាននូវ 34 មេរៀនដែលអ្នកអាចរៀនទៅតាមពេលទំនេរបាន។

📚 ដើម្បីចុះឈ្មោះរៀនកម្មវិធីរៀនអាន សូមទាក់ទងតាមហ្វេសបុកផ្ទាល់ ឬ Telegram www.t.me/monyputhyly

The episode on the publisher’s site (opens in a new tab)

Shows are listed from Apple Podcasts' charts and directory, and Podcast Index where it is used. Every show and episode belongs to its publisher and plays from the publisher's own feed; this site hosts none of them. Explicit shows are for adult profiles only, and children’s profiles hear only children’s shows. More about this list.