ហេតុអ្វីយើងគិតថាខ្លួនល្ងង់?
· 13 min · S1 E189
Episode ហេតុអ្វីយើងគិតថាខ្លួនល្ងង់?
ក្នុងវគ្គនេះ ខ្ញុំចង់និយាយពីទំនាក់ទំនងរវាងការសិក្សា និងការគិតយើងទៅលើបញ្ញារបស់ខ្លួន។ ខ្ញុំកត់សម្គាល់ឃើញថា ផ្នត់គំនិតយើងជាច្រើនទៅលើខួរក្បាល និងបញ្ញាខ្លួន បានកើតចេញពីការអប់រំ នៅពេលធំធាត់ ដែលនៅតែដកជាប់ក្នុងចិត្តយើង មកដល់ពេលនេះ។
មនុស្សខ្លះរៀនមិនចេះ មិនថាខំយ៉ាងណា មិនមែនដោយសារខួរក្បាលគាត់មិនល្អនោះទេ ប៉ុន្តែដោយសារតែបុគ្គលិកលក្ខណៈនៃការរៀនរបស់យើង អាចនឹងខុសពីរបៀបបង្រៀនទូទៅ។ ដោយខុសគេ យើងក៏អាចគិតថាខ្លួនមិនប្រក្រតីផងដែរ។ ទោះជាមិនល្ងង់ ក៏ចាប់ផ្តើមគិតថាខ្លួនល្ងង់ដែរ។ ហើយបើយើងនៅតែប្រកាន់ខ្ជាប់ដូច្នោះ យើងនឹងកំណត់ជីវិតខ្លួន សូម្បីតែបានរៀនចប់ក៏ដោយ។
តស់ ចូលរួមស្តាប់ទាំងអស់គ្នា ដើម្បីដោះលែងខ្លួន ពីការគិតអវិជ្ជមានបែបនេះ មកលើខ្លួនឯង។
__________________________
📫 ចូលរួមតាម Telegram ដើម្បីទទួលបានចំណេះដឹងបន្ថែម៖ www.t.me/reanruos
__________________________
🎓 កម្មវិធីសិក្សា "រស់ជាខ្លួនឯង"
កម្មវិធីនេះ យើងនឹងធ្វើការឈ្វេងយល់ពីខ្លួនឯង។ អ្នកនឹងទទួលបានការណែនាំពីវិធី និងបច្ចេកទេស ក្នុងការសិក្សាពីខ្លួនឯង យ៉ាងមានប្រសិទ្ធភាព មានសេចក្តីស្រលាញ់មកលើខ្លួនឯង និងមានភាពក្លាហាន ក្នុងការរស់ជាខ្លួនឯង។
📅 ចាប់ផ្តើមនៅថ្ងៃ ១៣ វិច្ឆិកា ២០២៥ 🕧 ៤ សប្តាហ៍ រៀងរាល់ថ្ងៃព្រហស្បតិ៍ ម៉ោង ៧ ទៅ ៨ ល្ងាច 📍 សិក្សាអនឡាញផ្ទាល់ ជាមួយនឹង ពុទ្ធិ
📚 ដើម្បីចុះឈ្មោះរៀនកម្មវិធីនេះ សូមទាក់ទងតាមហ្វេសបុកផ្ទាល់ ឬ Telegram www.t.me/reanruoskh
Shows are listed from Apple Podcasts' charts and directory, and Podcast Index where it is used. Every show and episode belongs to its publisher and plays from the publisher's own feed; this site hosts none of them. Explicit shows are for adult profiles only, and children’s profiles hear only children’s shows. More about this list.