Podcasts · Rean Ruos Podcast

ផ្អាក ដើម្បីបន្ត

· 9:54 · Episode 205

Episode ផ្អាក ដើម្បីបន្ត

0:00 9:54

រៀនរស់ផតខាស់បានចាប់ផ្តើមដំណើរការ តាំងពីពាក់កណ្តាលឆ្នាំ 2021 មកម្ល៉េះ ហើយក្នុងរយៈពេលជាងប្រាំឆ្នាំមកនេះ ខ្ញុំក៏បានផលិតជាង ២០០ វគ្គផងដែរ។ បើនិយាយត្រង់ទៅ ក្នុងដំណើរការងារនេះ ខ្លួនខ្ញុំក៏បានលូតលាស់ច្រើន ស្របជាមួយនឹងមិត្តអ្នកស្តាប់ផងដែរ។

ក្នុងការលូតលាស់នេះ ខ្ញុំក៏សង្កេតឃើញការប្រែប្រួល និងការរកឃើញចំណងចំណូលចិត្តថ្មីមួយចំនួន ដូចជាការសរសេរនិពន្ធ និងការបង្រៀនជាដើម ដែលខ្ញុំចង់ដាក់ចិត្តពេញលេញទៅកាន់។ ការធ្វើផតខាស់ឥឡូវនេះដែរក៏ក្លាយជាសម្ពាយផ្លូវចិត្ត ដែលខ្ញុំត្រូវតែដកចេញពីខ្លួនមួយរយៈសិន ដើម្បីការងារដែលកាន់តែស្របនឹងបេះដូងខ្លួន និងដើម្បីការរៀនរស់ផងដែរ។

ហើយខ្ញុំក៏អរគុណមិត្តរៀនរស់ទាំងអស់គ្នាផងដែរ ដែលតែងចូលរួមស្តាប់ និងគាំទ្រផតខាស់មួយនេះ។ ខ្ញុំតែងរីករាយ ក្នុងការឮការចែករំលែកពីដំណើរ និងជីវិតមិត្តទាំងអស់គ្នា។

ប្រសិនបើអ្នកថ្មីសម្រាប់ផតខាស់នេះ ខ្ញុំក៏អញ្ជើញឱ្យចូលរួមស្តាប់តាំងពីវគ្គទីមួយមកដែរ។ អាចទៅតាម Apple Podcasts, Spotify, Youtube Music ឬ OneDigital ជាដើម ដែលបានបែងចែកច្បាស់ទៅតាមលំដាប់លំដោយ។

ហើយមួយទៀតនោះ ខ្ញុំក៏អញ្ជើញឱ្យគ្នាយើងទាំងអស់ចូលរួមសិក្សា ទៅតាមស្នាដៃនិពន្ធ និងកម្មវិធីសិក្សានានាពីខាងរៀនរស់នៅពេលខាងមុខផងដែរ។

អរគុណច្រើន ហើយដរាបណានៅរស់រាន រៀនរស់។

__________________________

📫 ចូលរួមតាម Telegram ដើម្បីទទួលបានចំណេះដឹងបន្ថែម៖ www.t.me/reanruos

__________________________

🎓 សម្រាប់វគ្គសិក្សាអំពីជំនាញជីវិត សូមចូលទៅកាន់៖ www.reanruos.com

The episode on the publisher’s site (opens in a new tab)

Shows are listed from Apple Podcasts' charts and directory, and Podcast Index where it is used. Every show and episode belongs to its publisher and plays from the publisher's own feed; this site hosts none of them. Explicit shows are for adult profiles only, and children’s profiles hear only children’s shows. More about this list.