Podcasts · Health & Fitness

នាទីសុខភាពនិងអនាម័យ

RFI ខេមរភាសា / Khmer

24 episodes

សុខភាពជាបញ្ហាចម្បងរបស់មនុស្សគ្រប់រូប ! ដើម្បីចូលរួមចំណែកលើកកម្ពស់សុខភាពសាធារណៈ នៅរៀងរាល់ថ្ងៃពុធ អស់លោកអ្នកនាងនឹងបានស្តាប់ សេចក្តីអត្ថាធិប្បាយ និងបទសម្ភាសន៍របស់ អៀង សុខម៉ិញ ជាមួយនឹងគ្រូពេទ្យឯកទេស ស្តីពីប្រធានបទផ្សេងៗទាក់ទងនឹងសុខភាព មានជាអាទិ៍ការការពារ ការព្យាបាល។

Episodes

  1. ការងារពេលយប់ ជាភ្នាក់ងារអាចបង្កជំងឺមហារីកសុដន់?

    · 8:03

    មហារីកសុដន់ ជាជំងឺមហារីកស្ត្រីដែលមានកើតច្រើនញឹកញាប់ ជាងគេ និង ផ្តាច់ជីវិតមនុស្សស្រីច្រើនជាងគេ បើប្រៀបធៀបទៅនឹងជំងឺមហារីកផ្សេងទៀត។ មានភស្តុតាងវិទ្យាសាស្ត្រកាន់តែច្រើនឡើងៗ បញ្ជាក់អំពីទំនាក់ទំនងរវាងលក្ខខណ្ឌការងារ…

  2. ហេតុអ្វីចំនួនកុមារមីញ៉ូមភ្នែកកើនឡើងខ្លាំង ស្ទើរគុណនឹងបី ក្នុងរយៈពេលតែប៉ុន្មានឆ្នាំ?

    · 8:38

    បើតាមការសិក្សាអេស្ប៉ាញទើបចេញផ្សាយ នៅខែកញ្ញា២០២៦ មីញ៉ូមភ្នែកពិតជាជំងឺមួយ ដែលកំពុងរាតត្បាតនៅលើពិភពលោក។ កំណើនកុមារអាយុ ពី៨ទៅ១២ឆ្នាំ មានភ្នែកមីញ៉ូម បានកើនឡើងយ៉ាងខ្លាំងនិងគួរឱ្យកត់សម្គាល់។…

  3. បរិភោគទឹកច្រើនជ្រុលពេក អាចជា គ្រោះថ្នាក់សម្រាប់សុខភាព ?

    · 7:45

    គ្មានទឹកមនុស្សនឹងស្លាប់។ ពិសាទឹក បានគ្រប់គ្រាន់ ជាប្រការចាំបាច់ណាស់ សម្រាប់ជួយឲ្យសរីរាង្គកាយ មានដំណើរការល្អ ប៉ុន្តែបើពិសាច្រើនជ្រុលហួសហេតុពេក ទឹកអាចបង្កគ្រោះថ្នាក់ទៅវិញទេ។ តើត្រូវបរិភោគទឹកប៉ុន្មានលីត្រក្នុងមួយថ្ងៃ…

  4. ថ្នាំបង្ការជំងឺរបេងអាចការពារជំងឺវង្វេងបាន?

    · 9:30

    ថ្ងៃទី ២១កញ្ញាជាទិវាពិភពលោកនៃជំងឺវង្វេងវង្វាន់។ បើតាមស្ថិតិទើបចេញថ្មី ២,២%នៃប្រជាជនបារាំងមានជំងឺវង្វេងវង្វាន់ Alzheimer។ ចំណោមអ្នកជំងឺចុះខ្សោយសតិទាំងនោះ មានតែ៣៤%ប៉ុណ្ណោះ បានទទួលការវិនិច្ឆ័យត្រឹមត្រូវ។…

  5. សាក់និងគ្រោះថ្នាក់ជាយថាហេតុចំពោះសុខភាពរាងកាយ

    · 9:53

    តាំងពីជាង២០ឆ្នាំកន្លងមកនេះ សាក់ស្បែក បានឡើងកូដ មានអ្នកនិយមទៅចាក់ កាន់តែច្រើនឡើងៗ នៅតាមបណ្តាប្រទេសលោកខាងលិច។ មួយភាគប្រាំ នៃមនុស្សនៅលើពិភពលោកយើងនេះ មានសាក់នៅលើខ្លួន។ ប៉ុន្តែការសាក់ មិនថា ដើម្បីលម្អរាងកាយ ឬ ដោយសារ…

  6. តើក្មេងជំទង់ងាយមានវិបត្តិផ្លូវចិត្ត អ្វីខ្លះ ?

    · 8:24

    គេថាក្មេងជំទង់ ជាវ័យដ៏ល្អនិងរីករាយបំផុត នៃជីវិត។ ប៉ុន្តែអន្តរកាលនេះ អាចមានវិបត្តិច្រើន និងយូរ ទម្រាំឆ្លងផុត សម្រាប់ក្មេងជំទង់ខ្លះ។ បើតាមអង្គការសុខភាពពិភពលោក ក្នុងចំណោមក្មេងជំទង់អាយុពី ១០ទៅ១៩ឆ្នាំ ៧នាក់…

  7. ជំងឺកាមរោគអាចចម្លងតាមរយៈការប្រើប្រាស់បង្គន់សាធារណៈ?

    · 9:56

    ដូចឈ្មោះដែលហៅ ជំងឺកាមរោគ ជាជំងឺដែលបង្កឡើងដោយបាក់តេរី ដោយវីរុស ឬដោយពពួកប៉ារ៉ាស៊ីត និងដែលចម្លងតាមផ្លូវភេទ នៅពេលរួមរក្សដោយមិនការពារ។ ចុះជំងឺកាមរោគអាចឆ្លងដោយខ្វះអនាម័យ ឬដោយការប្រើប្រាស់បង្គន់រួម បង្គន់សាធារណៈដែរឬទេ?…

  8. តើម្រេចមានគុណប្រយោជន៍ យ៉ាងណាខ្លះ ?

    · 10 min

    ម្រេចជា គ្រឿង ទេស ដែល មាន ប្រើក្នុងស្ទើរគ្រប់មុខម្ហូប នៅលើពិភពលោក។ ទទួលទាន ស្ទើរជារៀងរាល់ថ្ងៃ ម្រេចល្បីថាមានគុណប្រយោជន៍ច្រើនសម្រាប់សុខភាព។ តើជាគុណប្រយោជន៍អ្វីខ្លះទៅ ? ម្រេចកិន ម្រេចមូល ម្រេចខ្ចី ម្រេចទុំ…

  9. អត្រាអរមូនតេស្តូស្តេរ៉ូនទាបអាចបង្កផលវិបាកអ្វីខ្លះ ដល់សុខភាព?

    · 8:15

    ការសិក្សាទើបចេញថ្មី នៅដើមខែកក្កដា បានបង្ហាញថា ក្នុងរយៈពេលតែ៥០ឆ្នាំ អត្រាអរមូនបុរស តេស្តូស្តេរ៉ូន ទំនងធ្លាក់ចុះអស់ជាងពាក់កណ្តាល។ មានន័យថាបុរសសម័យថ្មីមានអរមូនតេស្តូស្តេរ៉ូនតិចជាង មនុស្សជំនាន់មុន ?…

  10. រលាកអញ្ចាញអាចបំផ្លាញដល់សុខភាពបេះដូងនិងខួរក្បាល

    · 9:25

    មាត់ធ្មេញមិនមែនមានភារកិច្ចត្រឹមតែទំពារអាហារបញ្ជូនទៅក្រពះដើម្បីចិញ្ចឹមសរីរាង្គកាយទេ តែមាត់ក៏អាចជាច្រកផ្លូវនាំទៅរកជំងឺទឹកនោមផ្អែម និងជំងឺសរសៃឈាមបេះដូងផង ប្រសិនបើមាត់គ្មានអនាម័យ បណ្តោយឱ្យមានជំងឺរលាកអញ្ចាញ។…

  11. គ្មានជំងឺ តែប្រើថ្នាំទឹកនោមផ្អែម ដើម្បីបញ្ចុះទម្ងន់ អាចបង្កផលវិបាកដល់សុខភាពយ៉ាងណា?

    · 9:24

    ថ្នាំព្យាបាលជំងឺទឹកនោមផ្អែម និងជំងឺធាត់ចុកខ្លាញ់ ត្រូវបានគេយកមកប្រើប្រាស់ជាថ្នាំសម្រកទម្ងន់កាន់តែច្រើនឡើងៗ។ សម្រាប់គ្រូពេទ្យខ្លះ នេះជាការប្រើប្រាស់ថ្នាំខុសទិសដៅ។ គ្រូពេទ្យខ្លះទៀត ព្រមឱ្យអ្នកចង់ស្គមប្រើ។…

  12. គ្រោះថ្នាក់នៃការប្រើផលិតផល សម្អាង ច្រើនមុខច្របល់គ្នា

    · 8:40

    ថែរក្សាសម្រស់ក៏ជាផ្នែកមួយនៃសុខភាពដែរ ព្រោះយើងនឹងមានអារម្មណ៍ល្អ នៅពេលឃើញខ្លួនស្អាត រូបរាង សាច់ ល្អ។ ប៉ុ់ន្តែជួនកាល ដោយហេតុតែចង់ល្អ ចង់ស្អាតពេក និង គ្មានព័ត៌មាន ត្រឹមត្រូវ ហើយជឿផ្អើលតាមការឃោសនាទៀត…

  13. អ្នកជំនាញវិទ្យាសាស្ត្រទាញសញ្ញាអាសន្ន “ក្មេងជំនាន់ក្រោយកើតជំងឺមនុស្សចាស់”

    · 7:46

    កាលពីដើមខែមិថុនា អ្នកជំនាញបារាំងបានទាញសញ្ញាអាសន្ន ដាស់ប្រាប់ពិភពលោកថា ក្មេងសម័យបច្ចុប្បន្ន ប្រឈមនឹងការកើតជំងឺមនុស្សចាស់ខ្ពស់។ ក្មេងកាន់តែច្រើនឡើងៗ មានជំងឺទឹកនោមផ្អែមប្រភេទទីពីរ ជំងឺខ្លាញ់ក្នុងឈាម ជំងឺស្លោកបេះដូង...…

  14. ហេតុអ្វីដៃជើងហើម នៅពេលមេឃឡើងក្តៅ?

    · 8:08

    ធ្ងន់ជើង មានអារម្មណ៍តឹងនៅបាតដៃ ហើមនៅម្រាមដៃ ម្រាមជើង ... អាការៈនេះតែងកើតមានជាញឹកញាប់ នាពេលអាកាសធាតុឡើងក្តៅខ្លាំង។ ការហើមដៃហើមជើងបែបនេះ មិនធ្ងន់ធ្ងរទេជាទូទៅ។ ប៉ុន្តែហេតុអ្វីបានដៃជើងឡើងហើម និងគួរព្រួយបារម្ភដែរឬទេ ?…

  15. តើទឹកដូងមានគូណប្រយោជន៍សម្រាប់សុខភាពយ៉ាងណា?

    · 8:15

    ជាភេសជ្ជៈដ៏ល្អ មិនសូវផ្អែម អាចបំបាត់ការស្រេកទឹកបាន នៅពេលមេឃក្តៅខ្លាំងបាន ទឹកដូង មានគុណប្រយោជន៍ចំពោះសម្រាប់សុខភាពយ៉ាងណា? តើគេអាចបរិភោគទឹកដូងជារៀងរាល់ថ្ងៃ បានដែរឬទេ? ដូងក្រអូប ដូងតឿ ដូងភ្លើង ដូងខ្ទិះ ...…

  16. តើគួរលេបថ្នាំប៉ូវបន្ថែមអូមេហ្កា៣ដែរឬទេ?

    · 8:08

    ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយមកនេះ គេលើកសរសើរច្រើនអំពីគុណប្រយោជន៍នៃខ្លាញ់អូមេហ្កា-៣ចំពោះសុខភាព។ ទីផ្សារថ្នាំអាហារបំប៉ន អូមេហ្កា-៣ ក៏កំពុងពេញនិយមខ្លាំងណាស់ដែរ។ តើថ្នាំបំប៉ន អូមេហ្កា៣ ពិតជាថ្នាំចាំបាច់ឬ?…

  17. សំឡេងតម្លង់ជះផលវិបាកដល់សុខភាពដំណេកយ៉ាងណា?

    · 7:56

    សំឡេងអាចជះឥទ្ធិពលអវិជ្ជមានច្រើនយ៉ាងដល់សុខភាពសរីរាង្គកាយ។ សំឡេងអាចនាំឱ្យមានវិបត្តិដំណេក និង អាចធ្វើឱ្យត្រចៀកថ្លង់បាន។ ខុសពីសរីរាង្គចក្ខុ ត្រចៀកមិនចេះសម្រាកទាល់តែសោះ។ គេមិនអាចបិទត្រចៀកឱ្យជិតឈឹងលែងឮអ្វី…

  18. ភាពចាស់របស់មនុស្ស៖ អាយុគ្រាន់តែជាតួលេខ?

    · 9:49

    ចូលដល់អាយុប៉ុន្មានទើបចាត់ទុកថាចាស់? ភាពចាស់របស់មនុស្សម្នាក់ៗ អាចអាស្រ័យទៅលើមាត់អ្នកថា ដូចពាក្យលេងសើចដែលថា អាយុគ្រាន់តែជាតួលេខ។ ប៉ុន្តែបើតាមវិទ្យាសាស្ត្រ ភាពចាស់របស់មនុស្ស មានអាយុច្បាស់លាស់…

  19. តើសារធាតុពុលអមតៈ អាចបំផ្លាញសុខភាពមនុស្សយ៉ាងណា?

    · 10 min

    បំពុលបរិស្ថានយ៉ាងខ្លាំង ហើយមាននៅគ្រប់ទិសទី ក្នុងខ្យល់ ក្នុងទឹក ក្នុងដី និងក្នុងសរីរាង្គកាយមនុស្ស ... សារធាតុពុលអមតៈ អាចបង្កហានិភ័យយ៉ាងណាខ្លះដល់សុខភាព? ខ្ទះឆាមិនជាប់ ក្រណាត់មិនជ្រាបទឹក របស់ប្រើជាប់បានយូរ ...…

  20. តើគួរភ័យខ្លាចមានការរាតត្បាតសកលបង្កឡើងដោយ ហាន់តាវីរុសដែរឬទេ?

    · 9:40

    អង្គការសុខភាពពិភពលោកបានប្រកាសនៅថ្ងៃទី ៣ឧសភា អំពីករណីស្លាប់បីនាក់ ដោយមេរោគផ្លូវដង្ហើមអង់តាវីរ៉ុស នៅក្នុងនាវាទេសចរណ៍ Hondius។ មកទល់ពេលនេះ អង្គការសុខភាពពិភពលោក បានចាត់ទុកអង់តាវីរុសថាមានលក្ខណៈគំរាមកំហែងតិចតួច…

  21. ប៉ាគីនសុន ជាជំងឺអ្វី?

    · 9:16

    ញ័រ រឹងសរសៃរឹងសាច់ដុំពិបាកធ្វើចលនាធ្វើ ចលនាយឺតៗ ខ្សោយកម្លាំង ប៉ាគីនសុនជាជំងឺ មនុស្សចាស់ ដែលមានកើតច្រើន លំដាប់ទីពីរបន្ទាប់ពីជំងឺវង្វេងវង្វាន់ ក្នុងផ្នែកប្រព័ន្ធប្រសាទ។ មានមនុស្សចាស់ជិត១០លាននាក់ ដែលកើតជំងឺប៉ាគីសុននេះ…

  22. តើការចិញ្ចឹមសត្វជាមិត្ត មានអត្ថប្រយោជន៍យ៉ាងណាចំពោះសុខភាព?

    · 8:49

    ចិញ្ចឹមឆ្កែ ឆ្មា ធ្វើជាមិត្ត រស់នៅក្នុងផ្ទះជាមួយ ឬមានកូនអាងចិញ្ចឹមត្រី អាចប្តូរផ្លាស់ជីវិតរស់នៅប្រចាំថ្ងៃរបស់យើងបាន។ តើសត្វអាចមានទំនាក់ទំនងយ៉ាងណាជាមួយមនុស្ស?…

  23. ការសិក្សាជប៉ុន៖ ចាស់ទៅធ្វើម្ហូបខ្លួនឯង ជួយកាត់បន្ថយគ្រោះកើតជំងឺវង្វេង

    · 9:11

    អ្នកស្រាវជ្រាវជប៉ុនបានសិក្សាឃើញថា មនុស្សចាស់ចូលចង្ក្រានធ្វើម្ហូបបរិភោគដោយខ្លួនឯង មានហានិភ័យកើតជំងឺវង្វេងទាប។ អ្នកដែលមិនធ្លាប់ធ្វើម្ហូបអាហារពីក្មេង ហើយងាកមកផ្តើមធ្វើម្ហូបនៅវ័យចំណាស់ កាន់តែទទួលបានផលល្អ…

  24. អ្នកថែមនុស្សឈឺក្នុងគ្រួសារ រងផលវិបាកផ្នែកសុខភាពផ្លូវកាយនិងផ្លូវចិត្តយ៉ាងណា?

    · 9:43

    ក្លាយជាអ្នកមើលថែមនុស្សឈឺ គឺជាស្ថានភាពដែលមានជួបប្រទះកាន់តែច្រើនឡើងៗ។ នៅប្រទេសបារាំង អ្នកជាប់កាតព្វកិច្ចត្រូវថែមនុស្សឈឺ (ដែលត្រូវជាម្តាយឪពុក កូនក្មួយ មាមីង ជាប់សាច់សាលោហិត) មានចំនួនជាង៨លាននាក់។…

Shows are listed from Apple Podcasts' charts and directory, and Podcast Index where it is used. Every show and episode belongs to its publisher and plays from the publisher's own feed; this site hosts none of them. Explicit shows are for adult profiles only, and children’s profiles hear only children’s shows. More about this list.