Podcasts · នាទីសុខភាពនិងអនាម័យ
រលាកអញ្ចាញអាចបំផ្លាញដល់សុខភាពបេះដូងនិងខួរក្បាល
· 9:25
Episode រលាកអញ្ចាញអាចបំផ្លាញដល់សុខភាពបេះដូងនិងខួរក្បាល
មាត់ធ្មេញមិនមែនមានភារកិច្ចត្រឹមតែទំពារអាហារបញ្ជូនទៅក្រពះដើម្បីចិញ្ចឹមសរីរាង្គកាយទេ តែមាត់ក៏អាចជាច្រកផ្លូវនាំទៅរកជំងឺទឹកនោមផ្អែម និងជំងឺសរសៃឈាមបេះដូងផង ប្រសិនបើមាត់គ្មានអនាម័យ បណ្តោយឱ្យមានជំងឺរលាកអញ្ចាញ។ ដូច្នេះសូមកុំភ្លេចតាមដានសុខភាពអញ្ចាញធ្មេញផង។
អ្នកមានបញ្ហារលាកអញ្ចាញបន្តិចបន្តួចមែនទេ? ជាអាការៈតិចតួចមែន ប៉ុន្តែសូមប្រយ័ត្ន ព្រោះអាចមានគ្រោះថ្នាក់ធំ ! បច្ចុប្បន្ននេះ ជំងឺរាក់ស៊ីធ្មេញដ៏ស្រាល កំពុងក្លាយជាបញ្ហាសុខភាពសាធារណៈដ៏ចម្បង។ ជិតពាក់កណ្តាលនៃមនុស្សធំពេញវ័យអាយុលើសពី៥០ឆ្នាំឡើងទៅ មានជំងឺរលាកអញ្ចាញរ៉ាំរ៉ៃដែលបំផ្លាញជាលិកាទ្រង់ទ្រង់ធ្មេញដោយសន្សឹមៗឬហៅថាជំងឺរាក់ស៊ីធ្មេញ ក្នុងនោះ ១៦%ជាជំងឺរាក់ស៊ីធ្មេញធ្ងន់ធ្ងរ។ អ្វីដែលគួរឱ្យបារម្ភខ្លាំងនោះ គឺជំងឺរលាកអញ្ចាញ រាក់ស៊ី មិនធ្វើឱ្យឈឺ (គ្មានផ្តល់រោគសញ្ញា)។ អ្នកជំងឺច្រើនណាស់មិនបានដឹង ទាល់តែសោះថាពួកគេមានបញ្ហារាក់ស៊ី និងចាប់ដឹងនៅពេលណាជំងឺចូលដល់ដំណាក់កាលធ្ងន់ខ្លាំងទៅហើយ។ នេះបើតាមប្រសាសន៍របស់លោកវេជ្ជបណ្ឌិត Adrian Brun ទន្តបណ្ឌិតឯកទេសវះកាត់ធ្មេញ នៅមន្ទីរពេទ្យ Henri-Mondor de Créteil និងជាគ្រូសាស្ត្រាចារ្យសន្និសីទនៅសកលវិទ្យាល័យParis-Cité។
អញ្ចាញចាប់ផ្តើមរលាក ដោយមូលហេតុដ៏សាមញ្ញបំផុត គឺដោយបាក់តេរីនាំគ្នានៅកកផ្តុំនៅតាមជើងធ្មេញ ត្រង់ចន្លោះធ្មេញនិងអញ្ចាញ។ កកយូរៗទៅប្រព័ន្ធការពារខ្លួនទប់លែងឈ្នះ។ នៅពេលប្រឹងការពារខ្លួនពេក សរីរាង្គបានបំផ្លាញបន្តិចម្តងៗជាលិកាក្នុងមាត់ដែលទ្រទ្រង់អញ្ចាញ សរសៃចង ឬឆ្អឹង និងដែលយូរៗទៅ អាចធ្វើឱ្យជ្រុះធ្មេញតែម្តង។ ស្ថានភាពបែបនេះ គឺជាការបើកផ្លូវឱ្យមេរាគបាក់តេរីនានាៗ នៅក្នុងមាត់ បានចូលទៅក្នុងប្រព័ន្ធចរន្តឈាមបាន។
តាំងពីជាច្រើនសិបឆ្នាំមកនេះ មានការសិក្សាច្រើនណាស់លើប្រធានបទនេះ។ គ្រប់ការសិក្សាសុទ្ធតែមានសេចក្តីសន្និដ្ឋានដូចជាគឺជំងឺអញ្ចាញធ្មេញមិនធ្វើទុក្ខបុកម្នេញ ត្រឹមក្នុងមាត់ទេ។ ជំងឺរលាកអញ្ចាញមានទំនួលខុសត្រូវច្រើនក្នុងការបង្កើតគ្រោះហានិភ័យឱ្យមានជំងឺផ្សេងទៀត ដូចជា ជំងឺសរសៃឈាមបេះដូង និងជំងឺមេតាបូលិក បើនិយាយក្នុងន័យទូលំទូលាយ។ នៅឆ្នាំ២០២៥ ការសិក្សាអន្តរជាតិជាច្រើន មានអំណះអំណាងកាន់តែច្បាស់ បញ្ជាក់អំពីទំនាក់ទំនងនៃជំងឺរលាកអញ្ចាញ ដង្កូវស៊ីធ្មេញ និងការកើនឡើងនៃគ្រោះហានិភ័ហមានជំងឺឡើងសម្ពាធឈាម ទឹកនោមផ្អែម ឬគ្រោះថ្នាក់សរសៃឈាមខួរក្បាល។
សម្រាប់ក្រុមអ្នកជំនាញ ជំងឺរលាកអញ្ចាញធ្មេញនិងជំងឺសរសៃឈាមបេះដូង ទាក់ទងគ្នាទៅវិញទៅមានតាមរយៈយន្តការជាឯកសិទ្ធ ពីរ។ នៅក្នុងមាត់ ការរលាកអញ្ចាញឬរាក់ស៊ី ដ៏តូចតាចសោះនេះ មានកម្លាំងនិងភាពកំណាចដូចមានដំបៅធំប៉ិនបាតដៃ ដែលទៅចុចដាស់ប្រព័ន្ធការពារខ្លួនឱ្យកម្រើកប្រឆាំងនឹងការឈ្លានពានមកពីក្រៅ និងលេចជាអាការៈរលាកឡើង។ ការរាលរលាកដោយមេរោគនេះ សាយភាពឡើងពេលណាវានឹងទៅធ្វើរំខានស្រទាប់ការពារសរសៃឈាមអាទែ ឱ្យចុះទន់ខ្សោយ។ នេះជាយន្តការទីមួយ។ ចំណែកយន្តការទីពីរ គឺដំណើរឆ្លងបាក់តេរីក្នុងមាត់ ចូលទៅក្នុងចរន្តឈាម។ ថ្វីបើគ្មានបង្កឱ្យមានចម្លងរោគធ្ងន់ធ្ងរមែន តែពពួកបាក់តេរីក្នុងមាត់ អាចទៅតោងកកផ្តុំនៅតាមផ្ទៃនៃសរសៃឈាម ទាំងឡាយ រួចសម្រួលឱ្យមានកកស្ទះ ដាច់សរសៃឈាមនោះ ពោលគឺជាចំណុចចាប់ផ្តើមនៃដំណើរមានគ្រោះថ្នាក់ដាច់ឬស្ទះសរសៃឈាមក្នុងខួរក្បាល ឬកកស្ទះដាច់សរសៃឈាមនៅបេះដូង (ស្លោកបេះដូង)។
ចុះជាមួយជំងឺទឹកនោមផ្អែមវិញ? កាលពីមុនគេគ្មានភស្តុតាងជាក់ស្តែងបញ្ជាក់អំពីទំនាក់ទំនងនៃសុខភាពមាត់ធ្មេញនិងជំងឺទឹកនោមផ្អែម។ ប៉ុន្តែពេលនេះ លែងជាការសន្និដ្ឋានទៀតហើយ។ អ្នកស្រាវជ្រាវបានរកឃើញទំនាក់ទំនងពិតនិងទៅវិញទៅមក នៃជំងឺអញ្ចាញនិងជំងឺទឹកនោមផ្អែម។ ជំងឺរលាកអញ្ចាញ-រាក់ស៊ីធ្មេញ ធ្វើឱ្យសរីរាង្គកាយពិបាកចាត់ចែងលំនឹងជាតិស្ក ឯជំងឺទឹកនោមផ្អែមនឹងធ្វើឱ្យជំងឺអញ្ចាញកាន់តែធ្ងន់ធ្ងរ។
មានបាក់តេរីខ្លះ អាចរំខានសកម្មភាពអាំងស៊ុយលីន។ ការរលាក បង្កឡើងដោយបាក់តេរី ក៏អាចរំខានដំណើរការរបស់អាំងស៊ុយលីន ក្នុងការផលិតជាតិស្ករសម្រាប់ចិញ្ចឹមកោសិកា។ ការរំខានអាចធ្វើឱ្យអត្រាជាតិស្ករក្នុងឈាមឡើងខ្ពស់ ឬហៅថាទឹកនោមផ្អែម។ ដូច្នេះ ចំពោះបុគ្គលណា ដែលប្រុងកើតជំងឺទឹកនោមផ្អែម វត្តមាននៃជំងឺអញ្ចាញ (រាក់ស៊ីធ្មេញ) នឹងសម្រួល ឱ្យកាន់តែឆាប់លេចជាជំងឺទឹកនោមផ្អែម។ ផ្ទុយទៅវិញ អ្នកមានជំងឺទឹកនោម ដែលបានទទួលការព្យាបាលជំងឺអញ្ចាញត្រឹមត្រូវ អត្រាជាតិស្ករក្នុងឈាមរបស់អ្នកជំងឺនោះ ក៏ងាយគ្រប់គ្រង។ មានន័យថា ព្យាបាលអញ្ចាញអាចគ្រប់គ្រងជំងឺទឹកនោមបានប្រសើរឡើង។ យន្តការនេះជាភស្តុតាងបញ្ជាក់ថា ជំងឺទឹកនោមផ្អែមនិងជំងឺអញ្ចាញមានអន្តរកម្មគ្នាទៅវិញមក យ៉ាងខ្លាំង។ ហេតុដូច្នេះហើយបានជា បើតាមលោកវេជ្ជបណ្ឌិត Adrian Brun ដដែល គ្រូពេទ្យបារាំងបានបញ្ចូលការព្យាបាលជំងឺរាកស៊ីធ្មេញ ទៅក្នុងកម្មវិធីព្យាបាលជំងឺបង្ករោគរ៉ាំរ៉ៃជាច្រើន មានជាអាទិ៍ជំងឺទឹកនោមផ្អែមនេះឯង។ គ្រូពេទ្យជំនាញនៅមន្ទីរពេទ្យ Lariboisière ប្រទេសបារាំង កំពុងចាប់ផ្តើមយុទ្ធនាការ សិក្សាដ៏ធំមិនធ្លាប់មានមួយ គឺតាមដានសុខភាពរបស់គ្រប់អ្នកជំងឺទើបមានគ្រោះថ្នាក់ស្ទះឬដាច់សរសៃឈាមខួរក្បាល ស្ត្រូប ជាភាសាអង់គ្លេស…
Shows are listed from Apple Podcasts' charts and directory, and Podcast Index where it is used. Every show and episode belongs to its publisher and plays from the publisher's own feed; this site hosts none of them. Explicit shows are for adult profiles only, and children’s profiles hear only children’s shows. More about this list.