Podcasts · នាទីសុខភាពនិងអនាម័យ
អត្រាអរមូនតេស្តូស្តេរ៉ូនទាបអាចបង្កផលវិបាកអ្វីខ្លះ ដល់សុខភាព?
· 8:15
Episode អត្រាអរមូនតេស្តូស្តេរ៉ូនទាបអាចបង្កផលវិបាកអ្វីខ្លះ ដល់សុខភាព?
ការសិក្សាទើបចេញថ្មី នៅដើមខែកក្កដា បានបង្ហាញថា ក្នុងរយៈពេលតែ៥០ឆ្នាំ អត្រាអរមូនបុរស តេស្តូស្តេរ៉ូន ទំនងធ្លាក់ចុះអស់ជាងពាក់កណ្តាល។ មានន័យថាបុរសសម័យថ្មីមានអរមូនតេស្តូស្តេរ៉ូនតិចជាង មនុស្សជំនាន់មុន ? មិនសូវសម្បូរអរមូនតេស្តូស្តេរ៉ូន តើបុរសសម័យថ្មី អាចប្រឈមនឹងបញ្ហាសុខភាពយ៉ាងណា ?
អត្រាអរមូនបុរស តេស្តូស្តេរ៉ូន ជាមធ្យម បានធ្លាក់ចុះ អស់ជាងពាក់កណ្តាល ក្នុងរយៈពេល តែ៥០ឆ្នាំ។ នេះ ជាលទ្ធផលនៃការវិភាគវិទ្យាសាស្ត្រ ដែលជាការច្របាច់បញ្ចូលគ្នា នូវទិន្នន័យនៃការសិក្សាចំនួន ជាង៨ពាន់ នៅជាច្រើនប្រទេស ដោយមានអ្នកចូលរួម សិក្សាជាង១សែននាក់។
តែកន្លះសតវត្សរ៍បុរសបាត់បង់តេស្តូស្តេរ៉ូនអស់ជាងពាក់កណ្តាល មិនមែនជាដំណឹងល្អទេ។ ពីឆ្នាំ ១៩៧២ដល់ឆ្នាំ២០១៩ កំរិតតេស្តូស្តេរ៉ូនជាមធ្យមរបស់បុរស បានថយចុះ៥៤,៣% ហើយការធ្លាក់ចុះ មានល្បឿនលឿនខ្លាំង ចាប់ពីឆ្នាំ២០០០មក។ នេះជាសញ្ញាដែលចង្អុលបង្ហាញ អំពីគ្រោះមានវិបត្តិបន្តពូជ នាពេលអនាគត។ អ្នកជំនាញបានទាញសញ្ញាអាសន្ន ជាស្រេចទៅហើយ អំពីគ្រោះបុរសអសមត្ថភាព ផ្នែកបន្តពូជ នៅថ្ងៃខាងមុខ និង សុខភាពជាទូទៅ របស់បុរស។
តើតេស្តូស្តេរ៉ូនជា អ្វី ?
តេស្តូស្តេរ៉ូន ជាអរមូន ផ្លូវភេទ បញ្ចេញដោយសរីរៈភេទ មានច្រើនក្នុងខ្លួនបុរស និង តិចតួច សម្រាប់ស្ត្រី ទើបបានជាគេឱ្យឈ្មោះ តេស្តូស្តេរ៉ូនថាជាអ័រមូនបុរស។ អរមូននេះ មានតួនាទីសំខាន់ណាស់ ក្នុង ការទ្រទ្រង់សុខមាលភាពអារម្មណ៍ និង រាងកាយ។ ចំពោះមនុស្សប្រុស តេស្តូស្តេរ៉ូនផលិតជាចម្បង ដោយពងស្វាស និង មានចំណែក ជួយឲ្យសរីរាង្គកាយលូតលាស់ មានលក្ខណៈជាប្រុសពិតៗ ដូចជា ធ្វើឲ្យមានសំឡេងគ្រល មានរោមដុះច្រើននៅលើខ្លួនប្រាណ និងមុខ។ តេស្តូស្តេរ៉ូន ក៏ជាអ្នកចាត់ចែង គ្រង់គ្រងចំណង់តណ្ហា ម៉ាសឆ្អឹង ខ្លាញ់ សាច់ដុំ និង ការផលិត គ្រាប់ឈាមក្រហម ព្រមទាំង ស្ពែម៉ាតូហ្សូអ៊ីត។ ពោល គឺ អ័រមូននេះមានបេសកកម្មធំណាស់។ ជាតំណាង មោទនភាពបុរស តេស្តូស្តេរ៉ូនមានឥទ្ធិពលដោយផ្ទាល់ទៅលើ ចំណង់ផ្លូវភេទផង និងទៅលើសមត្ថភាពរួមភេទផង និង ជាកញ្ចក់ឆ្លុះបញ្ចាំង អំពីស្ថានភាពសុខភាព ជាទូទៅ របស់បុរសទៀត។
ហេតុអ្វីបានជាអត្រាតេស្តូស្តេរ៉ូនបុរសធ្លាក់ចុះខ្លាំងក្នុងរយៈពេល៥០ឆ្នាំនេះ ?
បើតាមការសិក្សា ដែលចេញផ្សាយនៅក្នុងពេលសមាគមអឺរ៉ុបផ្នែកសុខភាពបន្តពូជនិងបង្កកំណើតកំពុងជួបជុំគ្នាធ្វើសន្និបាតនៅទីក្រុងឡុងដ៍ អត្រាអរមូនតេស្តូស្តេរ៉ូនរបស់បុរស ជំនាន់ក្រោយ មានមធ្យមភាគទាប ជាងមនុស្សសម័យមុន ដល់ទៅជាងពាក់កណ្តាល ព្រោះ បុរសសម័យថ្មី មានរបបអាហារ របបដំណេក និងសកម្មភាពប្រចាំថ្ងៃខុសពីមុន។ ចំណីអាហារកែច្នៃនិង បែបឧស្សាហកម្ម រយៈពេលដេកខ្លីក្រោម៦ម៉ោង និង មិន សូវបញ្ចេញកម្លាំងធ្វើចលនារាងកាយ ជះឥទ្ធិពល ដោយផ្ទាល់ ទៅលើការផលិត អរមូនតេស្តូស្តេរ៉ូន។ ដំណេកខ្លីត្រឹម៥ម៉ោង ក្នុងមួយយប់ ជាច្រើនយប់ជាប់គ្នា អាចបញ្ចុះអត្រាអរមូនតេស្តូស្តេរ៉ូនរបស់យុវវ័យមានសុខភាពល្អ ប្រមាណពី១០ទៅ១៥%បានហើយ។ សភាពធាត់ជ្រុល និង ជំងឺទឹកនោមផ្អែម បានទៅបញ្ចុះអរមូនតេស្តូស្តេរ៉ូន ហើយងាកទៅដំឡើងអរមូនអឺស្ត្រូហ្សែន។ បុរសជំនាន់ថ្មីខ្លះ មានទុន ពីកំណើតតិច តែម្តង ក្នុងការផលិតអរមូនតេស្តូស្តេរ៉ូន ព្រោះតែ ពួកគេឆាប់ប្រឈមនិងទទួលសារធាតុគីមីពុលពពួករំខានអរមូន តាំងពីទើប កកំណើត នៅក្នុងពោះម្តាយ។ នេះបើតាមការពន្យល់លម្អិតនៅក្នុងរបាយការណ៍សិក្សាដដែល។
អ្វីជាផលវិបាកនៃការធ្លាក់ចុះអរមូនតេស្តូស្តេរ៉ូន ?
ការធ្លាក់ចុះនៃអរមូនបុរសនេះ ធ្វើឱ្យប៉ះពាល់ដល់គុណភាពជីវិតខ្លាំងណាស់។ មានអរមូនតេស្តូស្តេរ៉ូនតិច មិនប្រាកដថា បុរសនោះក្លាយជាមនុស្សអារ ជាស្វ័យប្រវត្តិ ដោយមិនអាចមានកូនបានរហូតទេ ប៉ុន្តែលទ្ធភាពមានកូនរបស់បុរសពិតជាត្រូវចុះខ្សោយ អមដោយបញ្ហានៅពងស្វាសមួយចំនួនទៀតផង។ បន្ថែមពីលើផលវិបាកផ្នែកបន្តពូជ អត្រាតេស្តូស្តេរ៉ូនទាប នឹងធ្វើឲ្យបុរសឆាប់ចាស់ អារម្មណ៍មិនល្អ និង ចាប់មានបញ្ហាសរសៃឈាមបេះដូង ពោលគឺមានអាការៈដូចមនុស្សប្រុសវ័យចំណាស់ មានវិបត្តិអស់រដូវបុរស Andropause លេចឡើង។ ក្នុងដំណើរវិវឌ្ឍន៍ តាមច្បាប់ធម្មជាតិ បរិមាណអរមូនបុរសតេស្តូស្តេរ៉ូន ឡើង ខ្ពស់ខ្លាំងបំផុត នៅអាយុ ម្តុំខ្ទង់ ២០ ឆ្នាំ។ ចាប់ពី អាយុ ៣០ឆ្នាំ ឡើងទៅ អត្រាតេស្តូស្តេរ៉ូន ក្នុងឈាម ចាប់ធ្លាក់ចុះដោយឯងៗ ក្នុងកំរិត១ទៅ ២% ក្នុងមួយឆ្នាំៗ ហើយអាចធ្លាក់ខ្លួន មាន វិបត្តិអង់ដ្រូប៉ូ ចាប់ពីអាយុហាប្លាយ។ ហេតុដូច្នេះហើយ បានជានៅសហរដ្ឋអាមេរិក រដ្ឋមន្ត្រីក្រសួងការពារជាតិអាមេរិក ទើបចេញសារាចរណ៍ថ្មី នៅថ្ងៃទី១៥កក្កដា២០២៦ តម្រូវឲ្យយោធាអាមេរិកអាយុចាប់ពី៣០ឆ្នាំទៅ ធ្វើតេស្តវាស់កម្រិតអរមូនតេស្តូស្តេរ៉ូន ជាចាំបាច់។ យោធាអាយុក្រោម៣០ឆ្នាំ អាចសុំធ្វើតេស្តតេស្តូស្តេរ៉ូនបាន តាមគោលការណ៍ស្ម័គ្រចិត្ត។ បើតាមលោករដ្ឋមន្ត្រីការពារជាតិអាមេរិក ផ្ទៀងផ្ទាត់កម្រិតអរមូនតេស្តូស្តេរ៉ូន ក្នុងជួរកងទ័ព មិនមែនក្នុងបំណងបង្កើនសមត្ថភាពប្រយុទ្ធលើសមរភូមិតែម្យ៉ាងទេ តែក៏ដើម្បីលើកកម្ពស់សមត្ថភាពធម្មជាតិ និង ដើម្បីថែរក្សាសុខភាពរបស់កងទ័ពអាមេរិក ឲ្យមានអាយុយឺនយូរ។ យោធាណាមានអត្រាអរមូនតេស្តូស្តេរ៉ូនទាប នឹងទទួលបានសំណើព្យាបាល…
Shows are listed from Apple Podcasts' charts and directory, and Podcast Index where it is used. Every show and episode belongs to its publisher and plays from the publisher's own feed; this site hosts none of them. Explicit shows are for adult profiles only, and children’s profiles hear only children’s shows. More about this list.