Podcasts · នាទីសុខភាពនិងអនាម័យ
ហេតុអ្វីចំនួនកុមារមីញ៉ូមភ្នែកកើនឡើងខ្លាំង ស្ទើរគុណនឹងបី ក្នុងរយៈពេលតែប៉ុន្មានឆ្នាំ?
· 8:38
Episode ហេតុអ្វីចំនួនកុមារមីញ៉ូមភ្នែកកើនឡើងខ្លាំង ស្ទើរគុណនឹងបី ក្នុងរយៈពេលតែប៉ុន្មានឆ្នាំ?
បើតាមការសិក្សាអេស្ប៉ាញទើបចេញផ្សាយ នៅខែកញ្ញា២០២៦ មីញ៉ូមភ្នែកពិតជាជំងឺមួយ ដែលកំពុងរាតត្បាតនៅលើពិភពលោក។ កំណើនកុមារអាយុ ពី៨ទៅ១២ឆ្នាំ មានភ្នែកមីញ៉ូម បានកើនឡើងយ៉ាងខ្លាំងនិងគួរឱ្យកត់សម្គាល់។ កុំប្រហែសមើលស្រាលជំងឺមីញ៉ូមភ្នែករបស់កុមារឱ្យសោះ ព្រោះផលវិបាកអាចធ្ងន់ធ្ងរខ្លាំង នៅពេលចាស់។
គ្មានអ្វីប្លែកទៀតឡើយ នៅពេលឃើញក្មេងពាក់វែនតា។ នៅឆ្នាំ២០៥០ មនុស្សពាក់កណ្តាលផែនដីនឹងពាក់វែនតា មីញ៉ូម។ ប៉ុន្តែកំណើនករណីមីញ៉ូមភ្នែក មានសន្ទុះខ្លាំង ពិសេស ក្នុងចំណោមកុមារ។ ដូច្នេះប្រសិនបើកូនមកពីសាលារៀនវិញ ថ្នូរថាឈឺក្បាល ថ្នូរថាលោកគ្រូ អ្នកគ្រូ សរសេរមិនច្បាស់នៅលើក្តារខៀន ឬធ្វើភ្នែកមីៗ នៅពេលមើលឆ្ងាយ ... កូនៗរបស់អ្នកប្រហែលជាមានជំងឺមីញ៉ូប និងត្រូវការពាក់វែនតាហើយ។ ហើយត្រូវតែបង្កើនការប្រុងប្រយ័ត្នបន្ថែមទៀត បើកូននៅកំពុងមានអាយុពី៨ទៅ ១២ឆ្នាំ។
មីញ៉ូបជាជំងឺរាតត្បាតថ្មី
ការសិក្សារបស់អ្នកស្រាវជ្រាវអេស្ប៉ាញ ទើបចេញផ្សាយនៅខែកញ្ញា ក្នុងទស្សនាវដ្តីOphthalmic and Physiological Optics បានបង្ហាញឱ្យឃើញថា អត្រាកុមារមានជំងឺមីញ៉ូម ក្នុងវ័យពី៨ទៅ១២ឆ្នាំនេះ បានកើនឡើងយ៉ាងខ្លាំង ដល់ទៅប្រមាណជិតបីដង ពោលគឺពី១២,៣%ទៅ២៨,៧%។ នៅប្រទេសបារាំង ទិន្នន័យសិក្សាអេពីដេមីសាស្ត្រចុងក្រោយ ចេញផ្សាយនៅឆ្នាំ២០២១ ក្នុងទស្សនាវដ្តី le British Journal of Ophtalmology ក៏បានបញ្ជាក់ដូចគ្នាថា គឺក្មេងក្នុងវ័យនេះហើយដែលមានការលូតលាស់ជំងឺមីញ៉ូមលឿនខ្លាំងជាងគេ ព្រោះជាវ័យដែលកុមារពេញលូតខ្លាំង។ នៅពេលក្មេងចាប់លូតធំ ឆ្អឹងនិងគ្រាប់ភ្នែកក៏ចាប់លូតវែង និងរីកធំដែរ។ ហើយភ្នែកដែលមីញ៉ូប គឺជាភ្នែកដែលមានទម្រង់វែងនិងធំ។ នេះបើតាមការពន្យល់របស់លោកសាស្ត្រាចារ្យវេជ្ជបណ្ឌិត Pr Nicolas Leveziel ប្រធានផ្នែកចក្ខុវិទ្យានៅមន្ទីរពេទ្យCHU Poitiers។ កាលណាគ្រាប់ភ្នែកលូតវែងជ្រុល ជាផលវិបាក រូបភាពមើលឃើញមិនផ្តិតនៅលើប្រសីនៅបាតភ្នែក ដូចអ្នកមានភ្នែកជាល្អធម្មតាទេ តែនៅខាងមុខប្រសីភ្នែក ទើបបានជាអ្នកមីញ៉ូមមិនអាចមើលឆ្ងាយបានឃើញច្បាស់នោះ។
ជាទូទៅ មូលហេតុចម្បងទីមួយដែលនាំឱ្យភ្នែកមីញ៉ូប គឺកត្តាពូជ។ មានម្តាយឬឪពុកមីញ៉ូម នោះកូនក៏ងាយជួបគ្រោះមានជំងឺមីញ៉ូបដែរ។ ហើយបើម្តាយនិងឪពុកសុទ្ធតែមីញ៉ូបទាំងពីរនាក់ នោះលទ្ធភាពមីញ៉ូមរបស់កូនៗ នឹងកើនឡើងមួយជាបីយ៉ាងតិច និងអាចដល់៨ដងលើសក្មេងគ្មានឪពុកម្តាយមីញ៉ូមឯណោះ។ តែកំណើនករណីភ្នែកមីញ៉ូប ដ៏ខ្ពស់និងលឿនខ្លាំងក្នុងវ័យកុមារ អាចបណ្តាលមកពីកត្តាដែល មិនពាក់ព័ន្ធនឹងពូជ។
កាលពីមុនក្មេងកើតមីញ៉ូបច្រើននៅពេលចូលដល់វ័យសិក្សាថ្នាក់មហាវិទ្យាល័យ ជានិស្សិត ដែលចំណាយពេលវេលាច្រើនក្នុងការអាន ក្នុងការសិក្សា។ ជាមីញ៉ូបនិស្សិត។ តែពេលនេះ មីញ៉ូបនិស្សិតក្លាយជាមីញ៉ូបសិស្ស មីញ៉ូបកុមារនិងក្មេងជំទង់ ដែលវក់ខ្លាំងនឹងអេក្រង់។ នៅពេលអាន នៅពេលមើលទូរស័ព្ទ ចំណុចប្រសព្វនៃភ្នែកផ្តោតមើលលើរយៈចម្ងាយខ្លី។ ធ្លាប់តែមើលជិតយូរៗទៅ ភ្នែកមានទម្លាប់ប្រឹងមើលតែរបស់ជិតៗ ក្លាយជាភ្នែកខ្ជិល បាត់បង់ទម្លាប់ប្រឹងមើលឆ្ងាយ។ បន្ទាប់មកទៀត កុមារជំនាន់ថ្មី ចំណាយពេលវេលាតិចតួចណាស់ សម្រាប់រត់លេងនៅក្រៅផ្ទះ នៅទីលាន ទីវាល។ នៅពេលក្មេងបានរត់លេងនៅក្រៅផ្ទះ នៅក្នុងសួន ក្នុងកន្លែងក្មេងលេង ក្មេងអាចមើលអ្វីៗដែលនៅឆ្ងាយ មើលសត្វស្លាបហោះហើរ មើលវត្ថុនៅលើមេឃ មើលព្រៃព្រឹក្សា ។ល។ គឺ ជាការបង្ហាត់ភ្នែកឱ្យប្រឹងមើលឆ្ងាយផង និងជាឱកាសផលិតជាតិអរមូនដួប៉ាមីន។ អរមូនដូប៉ាមីននេះមានសកម្មភាពលើភ្នែក ដោយទៅរារាំងមិនឱ្យគ្រាប់ភ្នែក លូតដុះវែងទេ។ ដូចនិយាយពីខាងដើម មកពីគ្រាប់ភ្នែកលូតវែង ទើបមានរោគមីញ៉ូប។ ក្មេងនៅរត់លេងខាងក្រៅផ្ទះកាន់តែយូរ ភ្នែកផលិតអរមូនដូប៉ាមីនកាន់តែច្រើនដែរ ហើយមិនសូវលូត ជំងឺមីញ៉ូបក៏លែងសូវមាន។
ប៉ុន្តែបច្ចុប្បន្ននេះ ក្មេងជក់នឹងទូរស័ព្ទ អេក្រង់ មិនចង់ចេញទៅរត់លេងនៅក្រៅផ្ទះ នៅឧទ្យានទេ។ ជាលទ្ធផលចំនួនកុមារមីញ៉ូប កើនឡើងជាលំដាប់និងយ៉ាងលឿន។
ដើម្បីទប់ស្កាត់បាតុភូតមីញ៉ូបកុមារ ត្រូវការពារភ្នែកកូនដោយវិធីសាស្ត្រពីរយ៉ាងសំខាន់ៗ គឺទីមួយ ត្រូវឱ្យក្មេងចេញលេងនៅវាលខាងក្រៅ រត់បញ្ចេញសកម្មភាពកាយសម្បទា ត្រូវពន្លឺថ្ងៃ ត្រូវខ្យល់ យ៉ាងហោចណាស់មួយម៉ោងក្នុងមួយថ្ងៃ។ ត្រូវកាត់បន្ថយ ឬកំរិតរយៈពេលលេងទូរស័ព្ទ នៅមុខអេក្រង់ និងបើអាច ត្រូវដាក់អេក្រង់នៅឆ្ងាយពីភ្នែក។
មីញ៉ូបខ្លាំងឡើងជាលំដាប់
សូមកុំមើលស្រាលជំងឺមីញ៉ូប ដោយគិតថានាំកូនទៅរកវែនតាពាក់ ជាការស្រេច។ បន្ថែមពីលើកាត់វែនតាតម្រូវភ្នែកមីញ៉ូបឱ្យកូនហើយ ដើម្បីផាសុខភាពរបស់កូន អ្នកជាឪពុកម្តាយចាំបាច់ត្រូវដឹងអំពីប្រភេទជំងឺមីញ៉ូបរបស់កូនទៀត។ ជំងឺភ្នែកមីញ៉ូបរបស់កុមារអាចមានពីរទម្រង់។ ទីមួយគឺកំរិតដឺក្រេមីញ៉ូប របស់កូនមិនប្រែប្រួល ក្នុងរយៈពេលយូរ ប្រមាណមួយឆ្នាំ ឬពីរឆ្នាំ។ នេះជាករណីមីញ៉ូបស្រាល ដែលគ្មានអ្វីគួរឱ្យព្រួយបារម្ភ តែត្រូវតាមដានសុខភាពភ្នែករបស់កូនជារៀងរាល់មួយឆ្នាំម្តងឱ្យបានទៀងទាត់។ ករណីទីពីរ កុមារមានជំងឺមីញ៉ូបដែលវិវឌ្ឍ ខ្លាំងឡើងជាលំដាប់។ មួយឆ្នាំឡើងកន្លះឬ១លេខ។ កុមារ មានមីញ៉ូបកំរិត-១ នៅអាយុ៦ឆ្នាំ អាចឡើងដល់-១០ នៅពេលចូលវ័យជំទង់។ មីញ៉ូបចាប់ពី កំរិត៦ឡើងទៅ…
Links in the notes 1
Shows are listed from Apple Podcasts' charts and directory, and Podcast Index where it is used. Every show and episode belongs to its publisher and plays from the publisher's own feed; this site hosts none of them. Explicit shows are for adult profiles only, and children’s profiles hear only children’s shows. More about this list.