Rean Ruos Podcast
Monyputhy Ly
205 episodes
សូមស្វាគមន៍មកកាន់ Rean Ruos Podcast (រៀនរស់ផតខាស់) ដែលផ្តោតទៅលើការអប់រំជីវិត។ ដើម្បីជួយអ្នកបិទគម្លាតរវាងសាលានិងជីវិតជាក់ស្តែង ពុទ្ធិនឹងចែករំលែកទាក់ទងពីចំណេះដឹងចាំបាច់ ដែលសាលាជាច្រើនភ្លេចបង្រៀន ដូចជាភាពរីករាយ ភាពរឹងមាំ ភាពអត់ធ្មត់ ភាពច្នៃប្រឌិត ផលិតភាព...។ល។ តស់ចូលរួមស្តាប់ទាំងអស់គ្នា ដើម្បីស្វែងយល់ពីមធ្យោបាយនិងវិធីសាស្រ្តសម្រាប់ដឹកនាំជីវិតមួយដែលពោរពេញទៅដោយការរីកចម្រើន ហើយដរាបណានៅរស់រៀន រៀនរស់។
More about the show
-------------------------
ពុទ្ធិ ជាគ្រូបង្វឹក អ្នកនិពន្ធ និងវាគ្មិនទាក់ទងពីការអប់រំផ្នែកជីវិត។ ទៅតាម ”រៀនរស់ផតខាស់” (Rean Ruos Podcast) ដែលជាផតខាស់ជាប់លេខ ១ ក្នុងផ្នែកអប់រំនៅកម្ពុជា គាត់បានជួយមិត្តអ្នកស្តាប់រាប់ម៉ឺននាក់ក្នុងការសម្រួលភាពលំបាកក្នុងជីវិត ទៅតាមការអភិវឌ្ឍន៍ខ្លួន។
-------------------------
💬 ការចែករំលែកពីមិត្តអ្នកស្តាប់៖ - ”ខ្ញុំបានផ្លាស់ប្តូរខ្លួនឯង 90ដឺក្រេ ទាំងរបៀបគិត និងរបៀបមេីលមកខ្លួនឯង។” - ”នៅពេលនោះខ្ញុំក៏សាកល្បងអនុវត្តតាមដោយផ្តាច់ចោលនូវគ្រឿងស្រវឹងទាំងអស់ ដោយហេតុខ្ញុំពិតជាចង់មានការគិតដែលស៊ីជម្រៅ និងស្រាយចម្ងល់ខ្លួនឯងថា តើស្រាពិតជាជះផល់លំបាកដល់ខ្ញុំកម្រិតណា។ គិតមកត្រឹមថ្ងៃនេះគឺមានរយៈពេល៦ខែហើយ ដែលផ្តាច់មិនផឹកស្រា។ រឿងនេះបានធ្វើឲ្យខ្ញុំផ្លាស់ប្តូរច្រើនណាស់ ដែលសំខាន់ជាងគេគឺចិត្តរបស់ខ្ញុំមានសភាពស្ងប់ជាងមុន ឯទម្លាប់រៀននិងអភិវឌ្ឍន៍ខ្លួនដែលកន្លងមកខ្ញុំតែងតែបរាជ័យក្នុងការបង្កើត នៅពេលនេះខ្ញុំក៏អាចធ្វើវាបាន។ ខ្ញុំកាន់តែស្រឡាញ់ខ្លួនឯង និងមនុស្សនៅជុំវិញខ្លួន ខ្ញុំអភ័យទោសអោយអ្នកដទៃច្រើន។ ទាំងនេះក៏ដោយសារបានស្តាប់គំនិតល្អៗដែលបងបានចែលរំលែកឲ្យ។ ខ្ញុំពិតជាអរគុណបងយ៉ាងខ្លាំង បងគឺជាគ្រូម្នាក់របស់ខ្ញុំដែលបង្ហាញខ្ញុំពីរបៀបរស់នៅថ្មីមួយដែលរីកចម្រើនទៅមុខ និងមានភាពស្ងប់ស្ងាត់។” - ”ខ្ញុំចាប់ផ្ដើមចាប់អារម្មណ៌អានសៀវភៅជាច្រើន ... ហើយខ្ញុំក៏បានធ្វើ និងបន្តធ្វើរឿងមួយចំនួនសំរាប់ខ្លួនខ្ញុំនិងសហគមន៍ខ្ញុំផងដែរ។” - ”អរគុណណាស់ ពុទ្ធិ សម្រាប់ការបំផុសគំនិតទាំងនេះ។ ទាំងនោះពិតជាជួយខ្ញុំក្នុងការផ្លាស់ប្តូរផ្ត់គំនិតក្នុងជីវិត ហើយជំរុញខ្ញុំឱ្យមានភាពក្លាហានក្នុងការប្រើប្រាស់ទេពកោសល្យខ្លួនមកសរសេរសៀវភៅដែលខ្ញុំចង់សរសេរយូរហើយ។” - ”ផតខាស់នេះធ្វើឱ្យខ្ញុំអាចយកពេលមកគិតទៅលើព័ត៌មានផ្សេងៗដែលទទួលបានពីការរៀនឬក៏ការអានសៀវភៅ ហើយកាត់បន្ថយការប្រើប្រាស់ទូរស័ព្ទជាងមុន ព្រោះអីឱ្យតែពេលមានអារម្មណ៍ថាធុញតែងតែទាញទូរស័ព្ទមកលេងដើម្បីបំបាត់ភាពអផ្សុក ហើយមួយទៀតខ្ញុំមានភាពច្នៃប្រឌិតជាងមុន រកឃើញនូវគំនិតថ្មីៗផងដែរ។” - ”រាល់ពេលដែលខ្ញុំបាត់បង់ភាពជាខ្លួនឯង មិនដឹងត្រូវធ្វើអ្វីតទៅទៀត ខ្ញុំតែងតែនឹកឃើញសម្តីបងពុទ្ធិមុនគេគឺ ’បន្តដើរទៅមុខម្តងបន្តិចៗ បញ្ចេញនូវភាពខ្លាំងរបស់ខ្លួន ជាជាងទុកវាចោល’។” - ”បងពុទ្ធិបានជួយខ្ញុំពីភាពអាប់អួរក្នុងជីវិត។ ផតខាស់នេះជាផតខាស់តែមួយគត់ដែលខ្ញុំស្តាប់ និងស្តាប់ឡើងវិញម្តងហើយម្តងទៀត។” - ”ខ្ញុំរៀនបានច្រើនពីផតខាស់នេះ។ ខ្ញុំចាប់ផ្តើមអានសៀវភៅ គិតវិជ្ជមាន និងឈប់ខ្វល់ខ្វាយលើអ្វីដែលមិនចាំបាច់ ហើយក៏ផ្លាស់ប្តូរទម្លាប់របស់ខ្ញុំផងដែរ។”
Episodes page 4 of 5
-
ការប្ដេជ្ញាចិត្តនឹងអ្វីដែលយើងស្រលាញ់
តើអ្នកធ្លាប់ខំស្វែងរកជំនាញដែលអ្នកនឹងស្រលាញ់ (Passion) ដែរឬទេ? ហើយបេីធ្លាប់ តើមានបានផលឬអត់? ជាញឹកញាប់ណាស់ ដោយសារតែដើម្បីស្វែងរកអ្វីដែលយេីងស្រលាញ់នេះ យើងអាចមានភាពអសកម្មក្នុងជីវិត…
-
កន្លែងនេះបានផ្លាស់ប្តូរជីវិតរបស់ខ្ញុំ
ដំណើរមួយទៅប្រទេសអាល្លឺម៉ង់គឺជាពេលមួយដែលផ្លាស់ប្តូរជីវិតខ្ញុំខ្លាំងមែនទែន ដែលជួយអោយខ្ញុំយល់ទាក់ទងពីពិភពលោក ជីវិត និងបេសកកម្មជីវិតរបស់ខ្ញុំបានល្អជាងមុន។ __________________________ 📫 ចូលរួមតាម Telegram…
-
សមាធិពីលេីកចុងក្រោយ
ដល់ពេលនេះ ខ្ញុំមិនមែនជាអ្នកដែលអង្គុយសាមាធិជាញឹកញាប់នោះទេ។ តែមានការសមាធិមួយដែលខ្ញុំយកមកប្រើជារឿយៗ ដែលបានជួយធ្វើអោយខ្ញុំសប្បាយនឹងជីវិតនូវអ្វីៗដែលបានអោយមកខ្ញុំ និង ឃើញនូវអត្ថន័យនៃជីវិតបានច្បាស់ជាងមុន។…
-
រស់នៅជីវិតរាប់ពាន់
ជីវិតយើងគឺមានតែមួយមែន ប្រសិនបើយើងគិតតាមធម្មជាតិ។ តែបើមើលមកវាថា មួយថ្ងៃៗគឺជាជីវិតមួយដោយឡែក។ ពេលនោះជីវិតយើងគឺមានច្រើនណាស។ ហើយវាក៏ជាអ្វីមួយដែលធ្វើអោយយើងផ្តល់ឱកាសអោយខ្លួនបានច្រើនជាងមុន។ __________________________ 📫…
-
ស្តាប់ខ្លួនឯង
មួយថ្ងៃៗយេីងចំណាយពេលប៉ុន្មានដេីម្បីខិតខំគាប់ចិត្តនិងតាមដានពីរឿងអ្នកដទៃ ហេីយពេលប៉ុន្មានដែលយេីងយកមកខ្វល់ពីជីវិតខ្លួនឯង? ភាពរីករាយគឺពិបាកណាស់ ប្រសិនបើយើងចំណាយពេលទាំងអស់ខ្វល់ខ្វាយតែលេីជីវិតអ្នកដទៃ។…
-
ដំណើរខ្ញុំស្វែងរក “ពុទ្ធិ”
ពីមុនខ្ញុំកម្រណែនាំខ្លួនជា "ពុទ្ធិ" ណាស់ ព្រោះដោយសារខ្វះការជឿជាក់លើចំណេះដឹងនិងសមត្ថភាពខ្លួន។ ឈ្មោះនេះគឺមានទម្ងន់ធ្ងន់សម្រាប់ខ្ញុំ។ នៅ សាលា ខ្ញុំគឺឆ្ងាយពីការចាត់ទុកជាសិស្សគំរូឬសិស្សពូកែ។…
-
រស់មួយថ្ងៃៗដូចជាថ្ងៃចុងក្រោយ
តើគួរគិតយ៉ាងណាអំពីការស្លាប់ឬដែនកំណត់នៃជីវិតរបស់យេីង? នៅក្នុងវគ្គនេះ ខ្ញុំនឹងនិយាយអំពីគោលគំនិតនៃ "មេមែនតូ មូរី" (Memento Mori) ។ វាគឺជាឃ្លាឡាតាំងមួយដែលមានន័យថា "ចងចាំថាអ្នកនឹងស្លាប់"…
-
ឥទ្ធិពលនៃទំនាក់ទំនងសង្គមលើភាពរីករាយ
ទំនាក់ទំនងរបស់យើងជាមួយមនុស្សជុំវិញខ្លួនមានឥទ្ធិពលលេីសុភមង្គល និង អាយុជីវិតយេីងច្រេីនជាងអ្វីដែលយើងគិត បេីមេីលវាទៅតាមការស្រាវជ្រាវ។ ដូចលោក ជីម រន (Jim Rohn) ធ្លាប់និយាយឃ្លាមួយដ៏ល្បីថា "អ្នកគឺជាភាគមធ្យមនៃមនុស្ស ៥…
-
លើកដាវប្រហារនាគ
វាតែងតែមានរឿងព្រេងជាច្រើនដែលនិយាយទាក់ទងពីមនុស្សក្លាហានម្នាក់ប្រឈមមុខទៅនឹងបិសាចឬសត្វចម្លែកអ្វីមួយ ដើម្បីបំពេញនូវបេសកកម្មជីវិតរបស់គេឬក៏ដើម្បីទទួលនូវគុណសម្បត្តិអ្វីមួយ។ ដូចនេះដែរ ទោះបីរូបរាងនៃបញ្ហាមិនដូចគ្នាមែន…
-
ការពារបេះដូងមុនហួសពេល
បញ្ហាទាក់ទងពីសុខភាពបេះដូងគឺជាបញ្ហាមួយដែលសម្លាប់មនុស្សច្រេីនជាងគេពីមួយឆ្នាំទៅមួយឆ្នាំ។ នេះជាបញ្ហាមួយដែលយេីងមិនគួរមេីលរំលងសោះ ជាពិសេសពេលដែលយេីងនៅក្មេង។ ឯកសារយោង៖ 1. The top 10 causes of death:…
-
សុភមង្គលគឺទៅបានតាមជំហានតូចៗ
ជាធម្មតាគេតែងតែថាសុភមង្គលគឺទៅតាមលទ្ធផលនៃជំរេីសធំៗមួយចំនួនប៉ុណ្ណោះដូចជា ការរើសមុខវិជ្ជារៀន អាជីព ដៃគូ។ល។ ហេីយនេះជាការគិតខុសដែលផ្អែកសុភមង្គលទៅតាមតែជំរេីសទាំងនោះសុទ្ធសាធ។…
-
កុំរស់ដេីម្បីតែចុងសប្តាហ៍
បើថ្ងៃបុណ្យនិងចុងសប្តាហ៍គឺជាថ្ងៃមួយគត់ ជីវិតយើងបែបនឹងខ្វះនូវភាពរីករាយណាស់ ព្រោះយើងបានបាត់បង់ពេលប្រហែល ៧០% ហើយក្នុងការមានភាពរីករាយ។ __________________________ 📫 ចូលរួមតាម Telegram ដើម្បីទទួលបានចំណេះដឹងបន្ថែម៖…
-
តិចនិយម៖ ដំណើរទៅរកភាពស្ងប់
ក្នុងវគ្គនេះ ខ្ញុំចែករំលែកពីបទពិសោធន៍ខ្ញុំក្នុងការរស់នៅដោយតិច ដែលវាក៏ជាអ្វីដែលធ្វើអោយជីវិតខ្ញុំកាន់តែរីករាយ និង មានអត្ថន័យជាងមុនផងដែរ។ __________________________ 📫 ចូលរួមតាម Telegram ដើម្បីទទួលបានចំណេះដឹងបន្ថែម៖…
-
អ្វីដែលខ្ញុំគួរបានដឹងមុនចូលសកលវិទ្យាល័យ
វគ្គនេះគឺសម្រាប់មិត្តៗដែលទើបតែប្រលងថ្នាក់ទី ១២ ចប់ និង អ្នកដែលកំពុងតែរៀននៅសកលវិទ្យាល័យនៅឡេីយ។ វគ្គនេះដែរ ខ្ញុំបានចែករំលែកអំពីអ្វីដែលខ្ញុំគិតថាល្អខ្លាំងប្រសិនបេីខ្ញុំបានដឹងវាមុនពេលដែលខ្ញុំបានចូលសកលវិទ្យាល័យ…
-
ធ្វើយ៉ាងម៉េចដើម្បីសម្រេចច្រើនឆ្នាំនេះ?
មួយឆ្នាំៗ យើងតែងតែមានគោលដៅថ្មី។ ការដែលមានគោលដៅនោះគឺសំខាន់ហើយ។ តែអ្វីដែលកាន់តែសំខាន់ទៀតនោះគឺការដើរឆ្ពោះទៅរកវា។ ក្នុងវគ្គនេះ…
-
សៀវភៅល្អបំផុតរបស់ខ្ញុំក្នុងឆ្នាំ ២០២១
ឆ្នាំ ២០២១ គឺជាដំណើរមួយដែលពោរពេញទៅដោយការអភិវឌ្ឍន៍និងការយល់ដឹងថ្មីសម្រាប់ខ្ញុំ។ ក្នុងនោះដែរ សៀវភៅល្អៗជាច្រេីនបានដើរតួយ៉ាងសំខាន់ក្នុងការលូតលាស់របស់ខ្ញុំ ហេីយទាំងនេះគឺជាសៀវភៅ ១០…
-
លាហេីយឆ្នាំចាស់ សួស្តីឆ្នាំថ្មី
យើងមិនអាចដើរទៅមុខដោយបែរមុខទៅក្រោយនោះទេ។ វាគឺគ្រោះថ្នាក់ណាស់។ កាលណាដែលយើងចាប់ផ្តើមឆ្នាំថ្មី យើងក៏គួរតែលានូវពីអ្វីៗដែលនៅឆ្នាំមុនផងដែរ។ __________________________ 📫 ចូលរួមតាម Telegram ដើម្បីទទួលបានចំណេះដឹងបន្ថែម៖…
-
អរម៉ូនដែលធ្វើឲ្យយើងសប្បាយចិត្ត
ហេតុអ្វីបានជាយើងមានអារម្មណ៍សប្បាយរីករាយ? តើអារម្មណ៍សប្បាយចិត្តជាអ្វីដែលវិទ្យាសាស្ត្រអាចបកស្រាយបានទេ? បាន! មានអរម៉ូននៅក្នុងខ្លួនរបស់យើងដែលមានឥទ្ធិពលលើអារម្មណ៍យើង ហើយមានអរម៉ូន ៤ ដែលត្រូវបានគេហៅថា "អរម៉ូនរីករាយ"…
-
អន្ទាក់នៃបុគ្គលិកលក្ខណៈ
មានរបៀបច្រេីនក្នុងការយល់ពីបុគ្គលិកលក្ខណៈខ្លួនយេីង ដូចជាការស្វែងយល់ថាយេីងជា Extrovert ឬ Introvert។ ការដែលមានការយល់ដឹងបន្ថែមពីខ្លួនយេីងនោះគឺល្អហេីយ តែវាអាចជាបញ្ហាបេីយេីងធ្វេីការសន្និដ្ឋានខុស…
-
ធ្វើជាមិត្តជាមួយស្ត្រេស
ស្ត្រេសមិនជាបញ្ហាទេ។ បញ្ហាគឺការចាត់ទុកស្ត្រេសជាអ្វីដែលមិនល្អសម្រាប់យេីង។ __________________________ 📫 ចូលរួមតាម Telegram ដើម្បីទទួលបានចំណេះដឹងបន្ថែម៖ www.t.me/reanruos __________________________ 🎓 តស់ "រៀនអាន"…
-
របៀបដែលខ្ញុំចងចាំអ្វីខ្ញុំអាន
ការចងចាំល្អគឺមានរបៀបរបស់គេ ហើយវាក៏ជាអ្វីមួយដែលយើងគ្រប់រូបអាចរៀនបានដែរ។ ទាំងនេះគឺជារបៀបដែលខ្ញុំប្រើដើម្បីចងចាំនូវអ្វីៗដែលខ្ញុំអាន។ __________________________ 📫 ចូលរួមតាម Telegram ដើម្បីទទួលបានចំណេះដឹងបន្ថែម៖…
-
ធ្វេីតិច ហេីយច្រេីន
យេីងអាចសម្រេចបានកាន់តែច្រើនដោយធ្វើតិច។ មានពេលខ្លះយើងធ្វេីកិច្ចការហេីយច្រេីនមែន តែដល់ម៉ោងចេញទៅផ្ទះដូចមានអារម្មណ៍ថាគ្មានបានសម្រេចអ្វីធំដុំសោះឬក៏មិនឃើញមានលទ្ធផលជាក់លាក់ពីការងារ។ គន្លឹះសំខាន់គឺកុំធ្វើច្រើន ប៉ុន្តែធ្វើតិច…
-
គំរូនៃការត្រិះរិះពិចារណា
សូក្រាតគឺជាអ្នកគិតមួយដ៏ពូកែ ដែលបានរស់នៅតាំពី ២០០០ ឆ្នាំជាងឯណោះ។ ទោះបីជាមានរយ:ពេលយូរមែន របៀបនៃការគិតរបស់គាត់គឺនៅតែគេបានយកមកប្រើដល់សព្វថ្ងៃនេះ។ __________________________ 📫 ចូលរួមតាម Telegram…
-
គ្មានដំបូន្មានណាត្រូវរហូតនោះទេ
នេះគឺជាវគ្គមួយដ៏សំខាន់ ព្រោះក្នុងផតខាស់នេះ ខ្ញុំនិយាយទាក់ទងពិគំនិតជាច្រើន។ រាល់នៃការគិតគឺតែងតែអាចមានការខ្វះខាតខ្លះ ជាពិសេសនៅពេលដែលយើងយល់ខុសពីវា។…
-
វិធីសាស្រ្តក្នុងការប្រេីប្រាស់ការណែនាំ
មិនដូចផលិតផលយេីងទិញ ជីវិតពេលកើតមកគឺមិនមានមកជាមួយនឹងសៀវភៅណែនាំថាគួររស់របៀបម៉េចទេ។ នេះមិនមានន័យថាយើងត្រូវដើរខ្សែរជីវិតតែម្នាក់ឯងនោះទេ។ យើងតែងតែមានសេរីភាពក្នុងការជ្រើសរើសគ្រូ បុគ្គលគំរូ អ្នកណែនាំ និង…
-
សៀវភៅការពារខ្ញុំពីវិបត្តិផ្លូវចិត្ត
ការអាននិងការសរសេរគឺជាការបន្ធូរអារម្មណ៍និងការព្យាបាលវិបត្តិផ្លូវចិត្តសម្រាប់ខ្ញុំ។ ជាពិសេសនៅពេលដែលមានការលំបាកខ្លាំង សកម្មភាពទាំងនោះបានជួយខ្ញុំចេញពីភាពឯកានិងភាពគ្មានន័យក្នុងជីវិត។ __________________________ 📫 ចូលរួមតាម…
-
ផ្លូវទៅកាន់ភាពក្លាហាន
អ្នកក្លាហានក៏មានភាពភ័យខ្លាចដែរ។ ហេីយអ្នកក៏អាចធ្វេីជាមនុស្សមួយរូបដែលក្លាហាននោះដែរ។ វាចាប់ផ្តេីមជាមួយនឹងទំលាប់ឆ្លងកាត់ការភ័យតូចៗនៅខាងមុនសិន។ ដូចលោក ណិលសុន ម៉ង់ដេឡា បាននិយាយថា "ភាពក្លាហានមិនមែនជាការគ្មានភាពភ័យខ្លាចនោះទេ…
-
ចាប់ផ្តើមគំនិតអ្នកដោយតូចនិងអស់តិច
បើអ្នកមានគំនិតចង់ចាប់ផ្តើមអ្វីមួយ អ្នកមិនចាំបាច់រង់ចាំទេ។ អ្នកអាចចាប់ផ្តើមឥឡូវនេះ ហើយសាកល្បងគំនិតរបស់អ្នកដោយមិនចំណាយ ឬ ចំណាយតិចបំផុត។ បន្ទាប់ពីសាកល្បងហេីយ ចាំកែច្នៃនិងពង្រីកគំនិតនោះអោយកាន់តែធំទៀត។…
-
មេរៀនធំៗពី លី ស៊ាវឡុង
មិនមែនត្រឹមតែជាអ្នកក្បាច់គុណម្នាក់ដែលពូកែមួយនោះទេ លី ស៊ាវឡុង ក៏ជាអ្នកគិតមួយដ៏ពូកែដែរ។ ក្នុងវគ្គនេះ ខ្ញុំនិយាយពីមេរៀនធំៗដែលខ្ញុំបានរៀនពីទស្សន:គាត់។ __________________________ 📫 ចូលរួមតាម Telegram…
-
រៀបចំបន្ទប់គេង គ្រប់គ្រងជីវិតឡេីង
នេះគឺជាវិន័យមួយសម្រាប់ជីវិត៖ “រៀបចំផ្ទះរបស់អ្នកឱ្យមានសណ្តាប់ធ្នាប់សិនមុននឹងរិះគន់ពិភពលោក”។ វាជាគំនិតមួយដែលណែនាំដោយដុកទ័រ Jordan B. Peterson។ គ្រប់គ្រងជីវិតរបស់អ្នកដោយធ្វេីឱ្យវាមានសណ្តាប់ធ្នាប់សិន…
-
ព័ត៌មានបម្រើឬក៏ព័ត៌មានប្រើ?
ការប្រើ និង ការត្រូវគេប្រើ គឺមិនដូចគ្នាទេ។ នេះក៏កើតឡើងក្នុងព័ត៌មានយើងមើលរាល់ថ្ងៃដែរ។ __________________________ 📫 ចូលរួមតាម Telegram ដើម្បីទទួលបានចំណេះដឹងបន្ថែម៖ www.t.me/reanruos __________________________ 🎓 តស់…
-
ឥឡូវនេះគឺជាពេលសំខាន់បំផុត
អតីតកាលបានកន្លងផុត។ អនាគតវិញមិនទាន់មកដល់។ បច្ចុប្បន្នគឺជាពេលវេលាតែមួយគត់ដែលយើងកំពុងមាន។ វាជាពេលតែមួយគត់ដែលយើងអាចរស់បាន។ ការខ្ជះខ្ជាយបច្ចុប្បន្នគឺខ្ជះខ្ជាយជីវិតនោះហេីយ។ __________________________ 📫 ចូលរួមតាម Telegram…
-
តម្លៃនៃភាពរឹងមាំ
ប្រសិនបើយើងចង់បានវត្ថុមួយ យើងទិញវាជាមួយលុយ។ ប្រសិនបើយើងចង់បានភាពរឹងមាំនៅទាំងកាយទាំងចិត្ត តើយើងទិញវាជាមួយអ្វី? __________________________ 📫 ចូលរួមតាម Telegram ដើម្បីទទួលបានចំណេះដឹងបន្ថែម៖ www.t.me/reanruos…
-
ទទួលស្គាល់ការពិត ទទួលយកខ្លួនឯង
ពេលដែលយើងប្រើឃ្លា “ត្រលប់មកជីវិតពិតវិញ” ច្រើនពេក វាអាចជាសញ្ញានៃទំនាក់ទំនងមិនល្អដែលយេីងមានជាមួយជីវិត ការពិត និង ខ្លួនយើងផ្ទាល់។ យើងមិនអាចផ្លាស់ប្តូរនិងធ្វើឱ្យជីវិតយើងប្រសើរឡើងដោយការរត់ចេញពីវាទេ ប៉ុន្តែដោយប្រឈមមុខនឹងវា…
-
ផលិតភាពកម្រិតខ្ពស់
ផលិតភាពមិនមែនកំណត់ទៅតាមតែទម្លាប់និងការប្រេីប្រាស់ឧបករណ៍ឬកម្មវិធីផ្សេងៗនោះទេ។ វាពាក់ព័ន្ធនឹងផ្នែកផ្សេងៗដែលយេីងត្រូវគិតគូរដែរ។ នៅក្នុងវគ្គនេះខ្ញុំនឹងចែករំលែកនូវផ្នែកធំៗ ៣ ទាក់ទងនឹងផលិតភាព…
-
ត្រីវិស័យដើម្បីស្វែងរកគោលដៅជីវិត
គិតពីកត្តាទាំង ៣ នេះដើម្បីជួយអ្នកស្វែងរកគោលដៅនិងអត្ថន័យជីវិត។ __________________________ 📫 ចូលរួមតាម Telegram ដើម្បីទទួលបានចំណេះដឹងបន្ថែម៖ www.t.me/reanruos __________________________ 🎓 តស់ "រៀនអាន"…
-
ការបង្អត់អាហារនិងអាហារពេលព្រឹក
ពេលនិយាយពីការបង្អត់អាហារបែប Fasting គឺតែងតែមានការយល់ច្រឡំជាមួយនឹងការកាត់អារហារ។ ប៉ុន្តែនេះគឺមិនត្រឹមត្រូវទេ។ __________________________ 📫 ចូលរួមតាម Telegram ដើម្បីទទួលបានចំណេះដឹងបន្ថែម៖ www.t.me/reanruos…
-
ការរៀនភាសាក៏ធ្វេីឱ្យការគិតកាន់តែប្រសេីរ
តាមពិតទៅ ការដែលចេះភាសាមួយគឺមិនត្រឹមតែការចេះនិយាយឬអានភាសានោះតែមួយទេ។ តែវាក៏ផ្សាស់ប្តូរនៃការគិតរបស់យើងដែរ។ __________________________ 📫 ចូលរួមតាម Telegram ដើម្បីទទួលបានចំណេះដឹងបន្ថែម៖ www.t.me/reanruos…
-
ទម្លាប់ពេលព្រឹកដ៏ល្អ
វាគ្មានទេទម្លាប់ពេលព្រឹកដ៏ល្អឥតខ្ចោះដែលមានប្រសិទ្ធភាពសម្រាប់មនុស្សគ្រប់គ្នានោះ។ វាគឺល្អឥតខ្ចោះនៅពេលដែលវាមានប្រសិទ្ធភាពសម្រាប់អ្នក។ ហើយនេះគឺជាអ្វីដែលអ្នកគួរពិចារណាទាក់ទងនឹងការរចនាទម្លាប់ពេលព្រឹកដ៏ល្អប្រសើរសម្រាប់អ្នក។…
-
គម្រោងជីវិតដែលមានប្រសិទ្ធភាព
តើអ្នកមានគោលដៅដែលអ្នកចង់សម្រេចបានក្នុងជីវិតទេ? តេីធ្វេីយ៉ាងមេ៉ចទេីបដឹងថាគោលដៅនោះល្អ? ហេីយបេីសម្រេចថាជាគោលដៅ តេីត្រូវរៀបចំគម្រោងយ៉ាងម៉េចទៅ? __________________________ 📫 ចូលរួមតាម Telegram ដើម្បីទទួលបានចំណេះដឹងបន្ថែម៖…
-
ធាតុពិតនៃជីវិតដែលយេីងគួរទទួលស្គាល់
នេះគឺជាធាតុពិតនៃជីវិត។ កុំបដិសេធវា ប៉ុន្តែទទួលយកវាឡេីង។ ខ្ញុំសង្ឃឹមថាខ្ញុំបានដឹងពីវាតាំងពីនៅក្មេង តែវាល្អដែរដែលខ្ញុំបានដឹងវានៅពេលនេះ។ __________________________ 📫 ចូលរួមតាម Telegram ដើម្បីទទួលបានចំណេះដឹងបន្ថែម៖…
-
បង្កើនល្បឿនអានអ្នកជា ២-៣ ដងបាន!
តើវាឡូយយ៉ាងណាប្រសិនបើអ្នកអាចអានលឿនជាងមុនពីរដង ឬ លឿនជាងនោះទៀត? មិនពិបាកទេ ព្រោះនេះជាអ្វីដែលអ្នកអាចធ្វើបាន។ ការអានអោយបានលឿនគឺជាជំនាញដែលអាចអភិវឌ្ឍបាន។ ការដែលចេះវានោះ អ្នកនឹងអាចអានសៀវភៅបានកាន់តែច្រើនដោយចំណាយពេលតិច។…
-
ចំណេះដឹងទូទៅ ឬ ក៏ជាព័ត៌មានរំខាន?
យល់ដឹងច្រេីនមិនប្រាកដថាមានប្រយោជន៍នោះទេ។ ជាជាងចំណាយពេលដោយមិនដឹងខ្លួនលេីអ្វីដែលជាទូទៅ យេីងគួរផ្តោតលើចំណេះដឹងដែលជាក់លាក់ទៅតាមគោលដៅយេីងវិញ។ __________________________ 📫 ចូលរួមតាម Telegram ដើម្បីទទួលបានចំណេះដឹងបន្ថែម៖…
-
ការអានគឺធុញ មកពីយេីងអានខុស
ការអានគួរតែជាអ្វីដែលសប្បាយនិងគួរឱ្យចាប់អារម្មណ៍ មិនមែនធុញទ្រាន់ទេ។ នេះគឺជាគន្លឹះខ្លះដើម្បីធ្វើឱ្យការអានកាន់តែងាយស្រួលនិងសប្បាយសម្រាប់អ្នក។ __________________________ 📫 ចូលរួមតាម Telegram ដើម្បីទទួលបានចំណេះដឹងបន្ថែម៖…
-
ការអភិវឌ្ឍបញ្ញាអារម្មណ៍
តើអ្នកស្គាល់ EQ ទេ? វាជា បញ្ញាអារម្មណ៍។ ផ្នែកនៃបញ្ញានេះដែលគឺសំខាន់សម្រាប់ការគ្រប់គ្រងអារម្មណ៍យេីង និង ថែមទាំងជួយក្នុងកការប្រាស្រ័យទាក់ទងជាមួយនឹងមនុស្សជុំវិញផងដែរ។ បញ្ញាអារម្មណ៍គឺមាន ៤ ផ្នែកធំៗ…
-
អ្នកអាចបង្កើនភាពវៃឆ្លាតបាន
ភាពវៃឆ្លាតរបស់យើងគឺមិនមែនឋិតថេរទេ ប៉ុន្តែវាជាអ្វីដែលយើងអាចធ្វើឱ្យប្រសើរឡើងដោយវិធីសាស្រ្តសិក្សាដែលត្រឹមត្រូវ។ __________________________ 📫 ចូលរួមតាម Telegram ដើម្បីទទួលបានចំណេះដឹងបន្ថែម៖ www.t.me/reanruos…
-
សន្សំសម្រាប់គ្រាអាសន្នសិន ជាជាងទិញឥតឈប់ឈរ
ចំណង់អាចចាំ តែគ្រាអាសន្នមិនអាចបានទេ។ កុំឈ្លក់វង្វេងនឹងការទិញរបស់របរដំឡើងរបៀបរស់នៅ ប៉ុន្តែគួរសន្សំសំចៃសម្រាប់ថ្ងៃដែលអាចភ្លៀងនៅពេលអនាគតជាមុនសិន។ ការដែលមានលុយអាសន្នគឺជួយទាំងផ្លូវកាយនិងផ្លូវចិត្តនៅពេលលំបាកទាំងនោះ។…
-
ប្រភពនៃការឈឺចាប់
ការឈឺចាប់ជាច្រើនដែលយើងមាននៅក្នុងជីវិតគឺកេីតឡេីងដោយខ្លួនយេីងផ្ទាល់។ ជាជាងអើពើលេីវា យើងគួរតែផ្តោតអារម្មណ៍លេីការឈឺចាប់ទាំងនោះ និង រៀនពីវាដើម្បីកែលម្អផ្នែកផ្សេងៗនៅក្នុងជីវិតរបស់យើង។ __________________________ 📫 ចូលរួមតាម…
-
គ្រប់គ្រងកំហឹងស្តាយទស្សនវិជ្ជា
វីធីងាយស្រួលក្នុងការគ្រប់គ្រងកំហឹងតាមទស្សនវិជ្ជា Stoicism ។ __________________________ 📫 ចូលរួមតាម Telegram ដើម្បីទទួលបានចំណេះដឹងបន្ថែម៖ www.t.me/reanruos __________________________ 🎓 តស់ "រៀនអាន"…
-
របៀបដែលខ្ញុំថែរក្សាសុខភាពផ្លូវចិត្ត
អ្វី ៥ យ៉ាងដែលខ្ញុំធ្វើដើម្បីថែរក្សាសុខភាពផ្លូវចិត្តនិងធ្វើឱ្យវាកាន់តែរឹងមាំ។ __________________________ 📫 ចូលរួមតាម Telegram ដើម្បីទទួលបានចំណេះដឹងបន្ថែម៖ www.t.me/reanruos __________________________ 🎓 តស់ "រៀនអាន"…
More in Education
The Mel Robbins Podcast
Mel Robbins
IMO with Michelle Obama and Craig Robinson
Higher Ground
Life Kit
NPR
The Jefferson Fisher Podcast
Civility Media
The Jordan Harbinger Show
Jordan Harbinger
The Bossticks
Lauryn Bosstick and Michael Bosstick / Dear Media
Motivation Daily by Motiversity
Motiversity
BPLUS بیپلاس پادکست فارسی خلاصه کتاب
Ali Bandari
The Jordan B. Peterson Podcast
Dr. Jordan B. Peterson
THE ED MYLETT SHOW
Ed Mylett
The Lazy Genius Podcast
Kendra, The Lazy Genius
جافکری | Jafekri
Amirali Gh
Shows are listed from Apple Podcasts' charts and directory, and Podcast Index where it is used. Every show and episode belongs to its publisher and plays from the publisher's own feed; this site hosts none of them. Explicit shows are for adult profiles only, and children’s profiles hear only children’s shows. More about this list.