វិធីសាស្រ្តក្នុងការប្រេីប្រាស់ការណែនាំ
· 6:52 · S1 E31
Episode វិធីសាស្រ្តក្នុងការប្រេីប្រាស់ការណែនាំ
មិនដូចផលិតផលយេីងទិញ ជីវិតពេលកើតមកគឺមិនមានមកជាមួយនឹងសៀវភៅណែនាំថាគួររស់របៀបម៉េចទេ។ នេះមិនមានន័យថាយើងត្រូវដើរខ្សែរជីវិតតែម្នាក់ឯងនោះទេ។ យើងតែងតែមានសេរីភាពក្នុងការជ្រើសរើសគ្រូ បុគ្គលគំរូ អ្នកណែនាំ និង អ្នកឲ្យដំបូន្មានដើម្បីណែនាំនិងបំភ្លឺផ្លូវ។ ដើម្បីបំពាក់នូវផ្នត់គំនិត ជំនាញ និងចំណេះដឹងដែលល្អ។ "អ្នកមិនអាចជ្រើសរើសគ្រួសារដែលអ្នកបានកើតមែន តែអ្នកមានសេរីភាពក្នុងការជ្រើសរើសអ្នកណែនាំរបស់អ្នក។" និយាយដោយលោក រ៉ូប៊ឺត គ្រីន។
__________________________
📫 ចូលរួមតាម Telegram ដើម្បីទទួលបានចំណេះដឹងបន្ថែម៖ www.t.me/reanruos
__________________________
🎓 តស់ "រៀនអាន"
ប្រសិនបើចំណេះជាអំណាច ការចេះអានជាមហាអំណាច។ ពេលដែលយើងចេះអាន នេះហាក់បីដូចជាមានកូនសោរពិសេសមួយដែលអាចបើករាល់ហិបកំណប់នៃចំណេះបាន ដែលមាននៅក្នុងសៀវភៅនីមួយៗ។
យើងអាចទិញសៀវភៅបាន ប៉ុន្តែយើងមិនអាចទិញចំណេះបានឡើយ ព្រោះយើងត្រូវការចំណាយពេលអានទាំងនោះ។ បញ្ហានោះគឺអ្នកអាចខំអានហើយ នៅតែមិនចប់។ ហើយបើចប់វិញនោះ បែរទៅជាមិនចាំ និងមិនយល់ទៅវិញ។ តើធ្វើយ៉ាងណាទៅទើបអានបានលទ្ធផលល្អពីការអាន?
ក្នុងកម្មវិធីរៀនអាននេះ អ្នកនឹងសិក្សាទៅលើវិធីអានត្រឹមត្រូវ ដូចនេះអ្នកនឹងអាន៖ អានជាប់លាប់ អានបានលឿន ចងចាំបានល្អ ចេះយកមកអនុវត្តក្នុងជីវិតជាក់ស្តែង និងជាពិសេសកសាងបញ្ញាឱ្យគិតបានវាងវៃ។
កម្មវិធីនេះមាននូវ 34 មេរៀនដែលអ្នកអាចរៀនទៅតាមពេលទំនេរបាន។
📚 ដើម្បីចុះឈ្មោះរៀនកម្មវិធីរៀនអាន សូមទាក់ទងតាមហ្វេសបុកផ្ទាល់ ឬ Telegram www.t.me/monyputhyly
Shows are listed from Apple Podcasts' charts and directory, and Podcast Index where it is used. Every show and episode belongs to its publisher and plays from the publisher's own feed; this site hosts none of them. Explicit shows are for adult profiles only, and children’s profiles hear only children’s shows. More about this list.