Podcasts · ប្រវត្តិសាស្រ្តពិភពលោក

ប្រវត្តិរ៉ុកកែត Ariane របស់អឺរ៉ុប

· 9:00

Episode ប្រវត្តិរ៉ុកកែត Ariane របស់អឺរ៉ុប

0:00 9:00

រ៉ុកកែត Ariane-5 គឺជារ៉ុកកែតដ៏មានប្រសិទ្ធភាព និងមានអត្រាជោគជ័យខ្ពស់ ហើយជាគន្លឹះជួយឲ្យអឺរ៉ុបបានគ្រប់គ្រងទីផ្សារបាញ់បង្ហោះផ្កាយរណបពាណិជ្ជកម្ម នៅក្នុងរយៈពេលជាច្រើនឆ្នាំ។ ក៏ប៉ុន្តែ មុននឹងឈានមកដល់ជោគជ័យនេះ កម្មវិធីរ៉ុកកែតអវកាសរបស់អឺរ៉ុបបានឆ្លងកាត់នូវបរាជ័យជាច្រើន រហូតស្ទើរតែត្រូវបានគេបោះបង់ចោល។

នៅក្នុងអំឡុងទសវត្សរ៍ឆ្នាំ១៩៦០ នៅក្នុងពេលដែលវិស័យអវកាសរបស់សហរដ្ឋអាមេរិក និងសហភាពសូវៀតកំពុងបោះជំហានទៅមុខយ៉ាងលឿន នៅក្នុងបរិបទនៃការប្រជែងអវកាស ក្នុងសង្គ្រាមត្រជាក់ នៅអឺរ៉ុបឯណេះវិញ វិស័យអវកាសត្រូវជាប់គាំងទៅមុខមិនរួច ដោយការព្យាយាមបង្កើតកម្មវិធីអវកាសរួមគ្នា ក្នុងក្របខណ្ឌអឺរ៉ុប ជាពិសេស គម្រោងផលិតរ៉ុកកែតអវកាស « Europa » ត្រូវទទួលបរាជ័យ។

ស្ថិតនៅក្នុងស្ថានភាពជាប់គាំង ក្នុងកិច្ចសហប្រតិបត្តិការក្របខណ្ឌអឺរ៉ុបនេះ បារាំង តាមរយៈមជ្ឈមណ្ឌលអវកាស ដែលហៅជាភាសាបារាំងថា Centre nationale d’études spatiales ហៅកាត់ថា CNES ក៏បានផលិតរ៉ុកកែតអវកាសផ្ទាល់ខ្លួនឯង គឺរ៉ុកកែតធុន Dimant ដែលត្រូវបានបាញ់បង្ហោះដោយជោគជ័យជាលើកទីមួយ នៅឆ្នាំ១៩៦៥។ តាមរយៈជោគជ័យនេះ បារាំងក៏បានក្លាយជាប្រទេសមហាអំណាចអវកាសទីបី បន្ទាប់ពីអាមេរិក និងសូវៀត ក៏ប៉ុន្តែ រ៉ុកកែតធុន Diamant នេះ ក៏នៅតែមិនអាចជួយឲ្យបារាំង និងអឺរ៉ុបមានឯករាជ្យនៅក្នុងវិស័យអវកាសបាននោះដែរ ដោយសារតែវាជាប្រភេទរ៉ុកកែតធុនតូច អាចផ្ទុកទម្ងន់បានត្រឹមប្រមាណជា ២០០គីឡូក្រាមតែប៉ុណ្ណោះ ទៅគន្លងតារាវិថីទាប (Low Earth Orbit) ដែលជាហេតុធ្វើឲ្យការបាញ់បង្ហោះផ្កាយរណបជាច្រើនរបស់អឺរ៉ុបត្រូវពឹងផ្អែកលើរ៉ុកកែតរបស់អាមេរិក។

ហេតុដូច្នេះហើយបានជាបារាំងនៅតែបន្តព្យាយាមជំរុញឲ្យមានកិច្ចសហប្រតិបត្តិការក្នុងក្របខណ្ឌអឺរ៉ុប ដើម្បីឈានទៅផលិតរ៉ុកកែតធុនធ្ងន់ផ្ទាល់ខ្លួនឯង ដោយមិនចាំបាច់ពឹងលើអ្នកដទៃ។ គម្រោងអវកាសអឺរ៉ុប ដែលបារាំងចង់ធ្វើ ដោយមានប្រទេស ៣ ជាជំហរ គឺបារាំង អង់គ្លេស និងអាល្លឺម៉ង់។ ក៏ប៉ុន្តែ នៅពេលនោះ អាល្លឺម៉ង់មិនសូវជាចាប់អារម្មណ៍ចង់ចូលរួម ដោយសារតែមើលឃើញពីបរាជ័យក្នុងគម្រោង « Europa » កាលពីមុន។ ចំណែកអង់គ្លេសវិញ ក៏មិនសូវជាចង់ចំណាយលុយលើគម្រោងផលិតរ៉ុកកែតថ្មី ដោយសារតែរំពឹងលើរ៉ុកកែតរបស់ណាសា។

ក៏ប៉ុន្តែ អ្វីៗត្រូវប្រែប្រួល ជាមួយនឹងបញ្ហាចម្រូងចម្រាសជាមួយអាមេរិក ជុំវិញការបាញ់បង្ហោះផ្កាយរណបអឺរ៉ុប ឈ្មោះ Symphonie។

Symphonie គឺជាប្រភេទផ្កាយរណបទូរគមនាគមន៍ ដែលផលិតឡើង ក្នុងគម្រោងរួមគ្នា រវាងបារាំង និងអាល្លឺម៉ង់ ហើយដែលត្រូវបាញ់បង្ហោះទៅដាក់ក្នុងគន្លងតារាវិថី Geostationnary ពោលគឺ ទៅដល់រយៈកម្ពស់រហូតដល់ទៅជាង ៣៥ម៉ឺនគីឡូម៉ែត្រពីដី។ ដោយសារតែអឺរ៉ុបមិនមានរ៉ុកកែតធុនធ្ងន់អាចបាញ់បង្ហោះផ្កាយរណបនេះបាន គេក៏ត្រូវការទៅពឹងអាមេរិក ដែលនៅពេលនោះ គឺជាប្រទេសមួយគត់ នៅក្នុងចំណោមប្រទេសលោកខាងលិច ដែលមានរ៉ុកកែតអវកាសធុនធ្ងន់ មានសមត្ថភាពអាចបាញ់បង្ហោះផ្កាយរណប Symphonie នេះបាន។

នៅពេលនោះ អាមេរិកយល់ព្រមបាញ់បង្ហោះផ្កាយរណប Symphonie ឲ្យអឺរ៉ុប ក៏ប៉ុន្តែ ដោយភ្ជាប់ជាមួយនឹងលក្ខខណ្ឌមួយ គឺ ផ្កាយរណបនេះ អឺរ៉ុបអាចយកទៅប្រើប្រាស់បានសម្រាប់តែអឺរ៉ុបខ្លួនឯងតែប៉ុណ្ណោះ ដោយមិនត្រូវយក ទៅធ្វើអាជីវកម្មនៅលើទីផ្សារទូរគមនាគមន៍នោះទេ។ ការណ៍ដែលអាមេរិកដាក់លក្ខខណ្ឌបែបនេះ គឺដើម្បីការពារចំណែកទីផ្សាររបស់ខ្លួន ពីការប្រកួតប្រជែងពីអឺរ៉ុប ក៏ប៉ុន្តែ សម្រាប់អឺរ៉ុប នេះគឺជាការដាស់ស្មារតីឲ្យភ្ញាក់ខ្លួនថា ដើម្បីអាចមាននយោបាយអវកាសឯករាជផ្ទាល់ខ្លួនឯង អាចទាញយកផលចំណេញពីសក្តានុពលវិស័យអវកាសដោយពេញលេញសម្រាប់ខ្លួនឯង អឺរ៉ុបចាំបាច់ត្រូវតែមានរ៉ុកកែតអវកាសផ្ទាល់ខ្លួនឯង។

នៅទីបំផុតទៅ នៅឆ្នាំ១៩៧៣ បារាំងក៏បានទទួលជោគជ័យ ក្នុងការបញ្ចុះបញ្ចូលអាល្លឺម៉ង់ និងអង់គ្លេស ព្រមទាំងប្រទេសមួយចំនួនទៀត ឲ្យចូលរួមបង្កើតកម្មវិធីអវកាសរួមគ្នា ហើយគម្រោងអភិវឌ្ឍរ៉ុកកែត “អារីយ៉ាន” ក៏បានចាប់កំណើតឡើង ដោយមានបារាំងជាអ្នកចេញមុខរ៉ាប់រងការចំណាយច្រើនជាងគេ ការគ្រប់គ្រងគម្រោងផលិតរ៉ុកកែតអារីយ៉ានក៏ត្រូវបានប្រគល់ទៅឲ្យមជ្ឈមណ្ឌលអវកាសបារាំង (CNES) ហើយទីតាំងបាញ់បង្ហោះរ៉ុកកែតក៏ស្ថិតនៅក្នុងទឹកដីបារាំង គឺមជ្ឈមណ្ឌលអវកាស “គូរូ” នៅខេត្តហ្គីយ៉ាន (ដែនដីនាយសមុទ្ររបស់បារាំង)។

រ៉ុកកែតអារីយ៉ានលើកដំបូងបង្អស់ គឺ Ariane-1 ត្រូវបានគេផលិត និងបាញ់បង្ហោះប្រកបដោយជោគជ័យជាលើកទីមួយ នៅថ្ងៃទី២៤ ខែធ្នូ ឆ្នាំ១៩៧៩។ គិតជាសរុប ក្នុងរយៈពេលជាង ៤០ឆ្នាំកន្លងទៅនេះ រ៉ុកកែតអារីយ៉ានធ្លាប់ត្រូវបានអភិវឌ្ឍចេញជា ៥ជំនាន់រួចមកហើយ ដោយពីមួយជំនាន់ទៅមួយមួយជំនាន់ ត្រូវបំពាក់ទៅដោយបច្ចេកវិទ្យាកាន់តែទំនើបឡើងៗ គឺតាំងពី Ariane-1 រហូតមកដល់ Ariane-5។

Ariane-5 ជាប្រភេទរ៉ុកកែតអវកាសធុនធ្ងន់ ឬហៅតាមភាសាអង់គ្លេសថា «Heavy-lift space launch vehicul» (HLV) ពោលគឺស្ថិតនៅក្នុងប្រភេទជាមួយគ្នានឹងរ៉ុកកែត Falcon 9 របស់ក្រុមហ៊ុន SpaceX និងរ៉ុកកែត Long March 5 របស់ចិន។

មានប្រវែងសរុប ៥៣ម៉ែត្រ អារីយ៉ាន-៥ គឺជាប្រភេទរ៉ុកកែត ដែលមានពីរកំណាត់ ដោយកំណាត់ទីមួយ ប្រើម៉ូទ័រតែមួយគ្រឿង គឺម៉ូទ័រធុន Vulcain…

The episode on the publisher’s site (opens in a new tab)

Shows are listed from Apple Podcasts' charts and directory, and Podcast Index where it is used. Every show and episode belongs to its publisher and plays from the publisher's own feed; this site hosts none of them. Explicit shows are for adult profiles only, and children’s profiles hear only children’s shows. More about this list.