Podcasts · Science

ប្រវត្តិសាស្រ្តពិភពលោក

RFI ខេមរភាសា / Khmer

24 episodes

នៅរៀងរាល់ថ្ងៃអាទិត្យ សេង ឌីណា នឹងរាយរ៉ាប់ពន្យល់លោកអ្នកស្តាប់ អំពីប្រវត្តិសាស្រ្តរបស់មនុស្សជាតិ ចាប់តាំងពីសម័យកាលបុរេប្រវត្តិ រហូតមកទល់នឹងសម័យកាលបច្ចុប្បន្ន ទាំងដំណើររឿងរបស់មនុស្សជាតិ ទាំងប្រវត្តិចក្រវាល ក៏ដូចជា ដំណើរវិវឌ្ឍនៃចំណេះដឹងរបស់មនុស្សជាតិទៅលើចក្រវាល។

Episodes

  1. ប្រវត្តិរ៉ុកកែតអវកាសរុស្ស៊ីធុន Soyuz

    · 11 min

    រុស្ស៊ី គឺជាប្រទេសមហាអំណាចដ៏ចម្បងមួយ នៅក្នុងវិស័យអវកាស នៅក្នុងពេលបច្ចុប្បន្ន ជាមួយនឹងបច្ចេកវិទ្យារ៉ុកកែត និងយានអវកាស ដ៏ល្បីល្បាញមួយនៅលើពិភពលោក គឺ សូយូស (Soyuz)។ Soyuz ជាបច្ចេកវិទ្យាបន្សល់ទុកតាំងពីសម័យសហភាពសូវៀត…

  2. ប្រវត្តិរ៉ុកកែត Ariane របស់អឺរ៉ុប

    · 9:00

    រ៉ុកកែត Ariane-5 គឺជារ៉ុកកែតដ៏មានប្រសិទ្ធភាព និងមានអត្រាជោគជ័យខ្ពស់ ហើយជាគន្លឹះជួយឲ្យអឺរ៉ុបបានគ្រប់គ្រងទីផ្សារបាញ់បង្ហោះផ្កាយរណបពាណិជ្ជកម្ម នៅក្នុងរយៈពេលជាច្រើនឆ្នាំ។ ក៏ប៉ុន្តែ មុននឹងឈានមកដល់ជោគជ័យនេះ…

  3. ប្រវត្តិរ៉ុកកែត៖ យានចម្លងអវកាស (Space Shuttle)

    · 10 min

    ក្រោយពីទទួលជោគជ័យក្នុងការបញ្ជូនមនុស្សទៅចុះចតលើដីព្រះចន្ទ ក្នុងគម្រោងអាប៉ូឡូ ទីភ្នាក់ងារណាសា ដែលកញ្ចប់ថវិកាត្រូវកាត់បន្ថយច្រើន ក៏បានសម្រេចបញ្ចប់គម្រោងផលិតរ៉ុកកែត Saturn V ហើយងាកមកផ្តោតលើគម្រោងថ្មី គឺយានចម្លងអវកាស (Space…

  4. រ៉ុកកែតអាល្លឺម៉ង់ V2៖ ឫសគល់នៃបច្ចេកវិទ្យារ៉ុកកែតសម័យទំនើប

    · 10 min

    រ៉ុកកែតអវកាស (ក៏ដូចជារ៉ុកកែតយោធា) មានឫសគល់ចេញពីការរកឃើញរំសេវ និងកាំជ្រួចបាញ់ជាការកម្សាន្ត នៅចិនសម័យបុរាណ ហើយមានមូលដ្ឋានវិទ្យាសាស្រ្ត ពីច្បាប់ចលនារបស់អ៊ីសាក់ ញូតុន។ ក៏ប៉ុន្តែ បច្ចេកវិទ្យារ៉ុកកែតសម័យទំនើប ដែលគេប្រើជាទូទៅ…

  5. ប្រវត្តិរ៉ុកកែត៖ ចាប់ពីចិនសម័យបុរាណ ដល់ដើមសតវត្សរ៍ទី២០

    · 7:51

    បច្ចេកវិទ្យារ៉ុកកែតបច្ចុប្បន្ន ទាំងរ៉ុកកែតអវកាស និងរ៉ុកកែតយោធា មានគោលការណ៍គ្រឹះចេញពីទ្រឹស្តីវិទ្យាសាស្រ្តរបស់អ៊ីសាក់ ញូតុន អ្នកប្រាជ្ញអង់គ្លេសនៅសតវត្សរ៍ទី១៧។ ក៏ប៉ុន្តែ នៅក្នុងការអនុវត្តជាក់ស្តែង រ៉ុកកែតត្រូវបានគេប្រើ…

  6. រ៉ុកកែតអវកាសធុន H3 គន្លឹះនៃកម្មវិធីអវកាសជប៉ុន

    · 7:19

    កាលពីថ្ងៃទី៧ មីនា ២០២៣ ជប៉ុនបានបាញ់បង្ហោះរ៉ុកកែតអវកាសថ្មីមួយរបស់ខ្លួន គឺរ៉ុកកែតធុន H3។ រ៉ុកកែត ដែលជប៉ុនរំពឹងថា នឹងអាចជាគន្លឹះក្នុងការប្រកួតប្រជែង ក្នុងវិស័យអវកាស ជាពិសេស…

  7. រកឃើញភពក្រៅប្រព័ន្ធព្រះអាទិត្យពីរដែលមានធាតុផ្សំជាទឹកស្ទើរសុទ្ធសាធ

    · 8:35

    កាលពីពេលកន្លងមក យើងធ្លាប់ស្គាល់តែភពពីរប្រភេទតែប៉ុណ្ណោះ គឺភពសិលា និងភពឧស្ម័ន។ កាលពីពេលថ្មីៗនេះ អ្នកវិទ្យាសាស្ត្របានរកឃើញភពប្រភេទថ្មីមួយទៀត ស្ថិតនៅក្រៅប្រព័ន្ធព្រះអាទិត្យ គឺភពទឹក (ភពដែលមានធាតុផ្សំភាគច្រើនលើសលុបជាទឹក)។…

  8. រកឃើញភពក្រៅប្រព័ន្ធព្រះអាទិត្យស្រដៀងភពផែនដីទីពីរនៅក្នុងប្រព័ន្ធផ្កាយតែមួយ

    · 7:27

    កាលពីថ្ងៃទី១០មករា២០២៣ អ្នកវិទ្យាសាស្រ្តរបស់ទីភ្នាក់ងារណាសាបានប្រកាសឲ្យដឹងថា គេបានរកឃើញភពស្រដៀងនឹងភពផែនដីមួយទៀត ស្ថិតនៅក្នុងតំបន់អំណោយផលដល់ជីវិត (Habitable Zone) នៅក្នុងប្រព័ន្ធផ្កាយតែមួយ…

  9. Orion Nebula៖ ទីចាប់កំណើតផ្កាយដ៏ធំនិងដែលនៅជិតផែនដីបំផុត

    · 6:19

    Orion Nebula ដែលមានទីតាំងស្ថិតនៅក្នុងផ្កាយយាមនង្គ័ល គឺជាណេប៊ុយឡាដែលយើងអាចមើលឃើញដោយភ្នែកទទេ ដោយមិនត្រូវការតេឡេស្កុប។ រូបភាពដែលថតបានដោយតេឡេស្កុបអវកាសហឺបល (Hubble Space Telescope) និងជេមស៍វេប (James Webb Space Telescope)…

  10. Crab Nebula៖ ណេប៊ុយឡាដែលបន្សល់ទុកពីស៊ូពើណូវ៉ា កត់ត្រាទុកដោយតារាវិទូចិន កាលពីឆ្នាំ១០៥៤

    · 7:29

    កាលពីឆ្នាំ១០៥៤ តារាវិទូចិនបានសង្កេតឃើញផ្កាយដ៏ចម្លែកមួយដួង ដែលគេមិនធ្លាប់ឃើញពីមុនសោះ ស្រាប់តែលេចមុខឡើង នៅក្នុងផ្កាយគោ (Taurus) ហើយមានពន្លឺភ្លឺខ្លាំង ដែលអាចឲ្យគេមើលឃើញសូម្បីតែនៅពេលថ្ងៃ។ បច្ចុប្បន្ននេះ…

  11. តើផែនដីអាចរងផលប៉ះពាល់អ្វីខ្លះពេលផ្កាយបេតែលជូសផ្ទុះជាស៊ូពើណូវ៉ា?

    · 8:17

    បេតែលជូសមានម៉ាស់ធំជាងព្រះអាទិត្យរបស់យើង ប្រហែលពី ១០ដង ទៅ ១៥ដង ហើយបើទោះជាវាទើបនឹងមានអាយុត្រឹមប្រមាណជា ១០លានឆ្នាំ ក៏ប៉ុន្តែ បេតែលជូសកំពុងស្ថិតក្នុងដំណាក់កាលចុងក្រោយនៃជីវិត…

  12. តើអ្វីទៅជាបាតុភូត "ស៊ូពើណូវ៉ា"?

    · 9:09

    នៅក្នុងចក្រវាលរបស់យើងនេះ ក្រៅតែពីបន្ទុះប៊ីកប៊ែង (Big Bang) មានតែបាតុភូតពីរទៀតប៉ុណ្ណោះ ដែលមានកម្លាំងផ្ទុះដ៏ខ្លាំងមហិមាបំផុត គឺការផ្ទុះកាំរស្មីហ្កាម៉ា (Gamma-ray burst) និងបាតុភូត "ស៊ូពើណូវ៉ា" (Supernova)។ តើបាតុភូត…

  13. តើពហុចក្រវាលមានទំនាក់ទំនងអ្វីនឹងទ្រឹស្តីរូបវិទ្យាកង់ទិក?

    · 11 min

    ពហុចក្រវាល ឬហៅជាភាសាអង់គ្លេសថា « Multiverse » គឺជាប្រធានបទដ៏ពេញនិយមមួយ នៅក្នុងការជជែកវែកញែកគ្នា ក៏ដូចជានៅក្នុងរឿងប្រលោមលោក ឬខ្សែភាពយន្ត។ ថ្វីដ្បិតតែមកទល់នឹងសព្វថ្ងៃនេះ គ្មានភស្តុតាងណាមួយដែលអាចបញ្ជាក់បានពិតប្រាកដ…

  14. រូបវិទ្យាកង់ទិក៖ អនុគមន៍រលកកង់ទិក និង Schrödinger's Cat

    · 9:56

    នៅឆ្នាំ១៩២៤ អ្នកប្រាជ្ញរូបវិទ្យាបារាំង Louis de Broglie បានរកឃើញទ្រឹស្តី ដែលលើកឡើងថា អេឡិចត្រុងគឺជារលកផង និងជាភាគល្អិតផង (Wave-particle duality) ហើយពីរឆ្នាំក្រោយមកទៀត អ្នកប្រាជ្ញរូបវិទ្យាអូទ្រីស Erwin Schrödinger…

  15. រូបវិទ្យាកង់ទិក៖ វត្ថុពិតជាក់ស្តែងប៉ុន្តែផ្សំឡើងដោយអ្វីៗដែលមានត្រឹមជាប្រូបាប៊ីលីតេ

    · 8:28

    យោងតាមទ្រឹស្តីកង់ទិក គ្រប់អ្វីៗទាំងអស់ ដែលស្ថិតក្នុងកម្រិតអាតូម ឬក្រោមអាតូម ដរាបណាគេនៅមិនទាន់សង្កេត និងវាស់វែងមើលទេនោះ វាមិនមានអត្ថិភាពពិតប្រាកដនោះទេ ដោយអ្វីៗមានត្រឹមតែជារលកនៃប្រូបាប៊ីលីតេតែប៉ុណ្ណោះ។…

  16. រូបវិទ្យាកង់ទិក៖ អាញស្តាញ និងទ្រឹស្តី “កង់តាពន្លឺ”

    · 8:42

    អាល់ប៊ែរ អាញស្តាញ (Albert Einstein) ត្រូវបានគេស្គាល់ជាទូទៅ តាមរយៈទ្រឹស្តី Relativity ក៏ប៉ុន្តែ របកគំហើញ ដែលធ្វើឲ្យអាញស្តាញបានទទួលរង្វាន់ណូបែលរូបវិទ្យា គឺទាក់ទងនឹងឥទ្ធិពលហ្វូតូអេឡិចទ្រិក (Photoelectric effect)…

  17. ប្រវត្តិនៃការកកើតទ្រឹស្តីរូបវិទ្យាកង់ទិក

    · 9:40

    ទ្រឹស្តីរូបវិទ្យាកង់ទិក ថ្វីដ្បិតតែស្មុគស្មាញ និងពោរពេញទៅដោយភាពចម្លែក ក៏ប៉ុន្តែ ជាទ្រឹស្តីមួយដែលមានផលប្រយោជន៍បំផុត នៅក្នុងការអនុវត្តជាក់ស្តែង ហើយក៏មានឥទ្ធិពលយ៉ាងខ្លាំងផងដែរទៅលើជីវិតរស់នៅប្រចាំថ្ងៃរបស់យើង…

  18. តើគេអាចកែប្រែភពអង្គារឲ្យក្លាយជាភពសម្រាប់មនុស្សរស់នៅបានដែរឬទេ?

    · 11 min

    តាមរយៈការសិក្សាយ៉ាងស៊ីជម្រៅ កាលពីពេលកន្លងមក ដោយមានទាំងការបញ្ជូនយានទៅចុះចតដោយផ្ទាល់ផង យើងអាចដឹងបានថា ភពអង្គារ នៅក្នុងពេលបច្ចុប្បន្ននេះ មិនមានលក្ខខណ្ឌអំណោយផលនោះទេ សម្រាប់ជីវិតមនុស្សយើងរស់នៅ។ទោះជាយ៉ាងណា…

  19. តើមនុស្សអាចទៅរស់នៅលើភពអង្គារបានដែរឬទេ?

    · 8:49

    មានអ្នកខ្លះគិតថា មនុស្សយើងគួរស្វែងរកភពថ្មី ដើម្បីធ្វើជាជម្រកបន្ថែមពីលើផែនដី ចៀសវាងរស់នៅកន្លែងតែមួយ នាំឲ្យពូជមនុស្សត្រូវប្រឈមនឹងការស្លាប់ផុតពូជ ដោយហេតុការណ៍ដែលយើងមិនអាចទប់ទល់បាន ដូចជា ការបុកទង្គិចជាមួយអាចម៍ផ្កាយជាដើម។…

  20. ហេតុអ្វីបានជាភពអង្គារក្លាយជាភពស្ងួតហួតហែង?

    · 7:34

    ទិន្នន័យជាច្រើនបង្ហាញថា ភពអង្គារធ្លាប់ជាភពដែលមានទឹក ក្នុងបរិមាណដ៏ច្រើន ដែលបង្កើតជាបឹង ទន្លេ សមុទ្រ... ហើយទឹកលើផ្ទៃដីភពអង្គារនេះ ធ្លាប់មានក្នុងរយៈពេលយូររហូតដល់ទៅរាប់ពាន់លានឆ្នាំឯណោះ។ តើមូលហេតុអ្វីបានជាភពអង្គារលែងមានទឹក…

  21. បេសកកម្មអារតេមីសទី៣ (Artemis-III) ដែលនឹងបញ្ជូនអវកាសយានិកទៅចុះចតលើដីព្រះចន្ទ

    · 7:42

    បន្ទាប់ពីបេសកកម្មទី១ ដែលបញ្ជូនតែយានទទេ និងបេសកកម្មទី២ ដែលមានដឹកអវកាសយានិកប៉ុន្តែត្រឹមហោះកាត់មួយជុំព្រះចន្ទ បេសកកម្មទី៣វិញ គឺជាចំណុចរបត់ដ៏ចម្បងមួយ នៃគម្រោងអារតេមីស គឺការបញ្ជូនអវកាសយានិកឲ្យទៅចុះចតដោយផ្ទាល់លើដីព្រះចន្ទ…

  22. បេសកកម្មអារតេមីសទី២ (Artemis-II)

    · 7:31

    បន្ទាប់ពីបេសកកម្មទី១ (Artemis-I) ដែលជាបេសកកម្មគ្មានអវកាសយានិក ទីភ្នាក់ងារណាសាគ្រោងធ្វើបេសកកម្មទី២ (Artemis-II) នៅក្នុងអំឡុងឆ្នាំ២០២៤ ដោយនៅក្នុងដំណាក់កាលទីពីរនេះអារតេមីសនឹងមិនធ្វើដំណើរទៅដោយទទេនោះទេ ដោយនៅក្នុងយាន Orion…

  23. បេសកកម្មអារតេមីសទី១ (Artemis-I) ទៅកាន់ព្រះចន្ទ

    · 8:06

    Artemis-I គឺជាបេសកកម្មទី១ នៃគម្រោងអារតេមីសរបស់ណាសា ដើម្បីបញ្ជូនមនុស្សទៅកាន់ព្រះចន្ទ ក្នុងគោលដៅបោះទីតាំងអចិន្រ្តៃយ៍ និងដើម្បីធ្វើជាមូលដ្ឋាន សម្រាប់បេសកកម្មបញ្ជូនមនុស្សទៅកាន់ភពអង្គារ។ នៅក្នុងបេសកកម្មទី១នេះ…

  24. រ៉ុកកែត SLS របស់ណាសាមានលក្ខណៈពិសេសអ្វីខ្លះ?

    · 6:39

    នៅក្នុងគម្រោង "អារតេមីស" (Artemis) ដើម្បីបញ្ជូនមនុស្សទៅកាន់ព្រះចន្ទ ទីភ្នាក់ងារណាសាបានផលិតរ៉ុកកែតអវកាសថ្មីមួយ ដែលគេឲ្យឈ្មោះថា "Space Launche System" (SLS)។ ជារ៉ុកកែតដ៏មានកម្លាំងខ្លាំងជាងគេបំផុត នៅក្នុងចំណោមរ៉ុកកែតអវកាស…

Shows are listed from Apple Podcasts' charts and directory, and Podcast Index where it is used. Every show and episode belongs to its publisher and plays from the publisher's own feed; this site hosts none of them. Explicit shows are for adult profiles only, and children’s profiles hear only children’s shows. More about this list.