Podcasts · News

ព្រឹត្តិការណ៍កម្ពុជាប្រចាំថ្ងៃ

RFI ខេមរភាសា / Khmer

24 episodes

រៀងរាល់ថ្ងៃ ពីថ្ងៃចន្ទ ដល់ថ្ងៃអាទិត្យ យើងនឹងលើកយកព្រឹត្តិការណ៍ក្តៅគគុកជាងគេបង្អស់មួយ នៅកម្ពុជា មកពន្យល់ ដោយមានអន្តរាគមន៍ពីឥស្សរជននយោបាយ អ្នកជំនាញ ឬមន្រ្តីសង្គមស៊ីវិល។

Episodes

  1. តើក្រុមបក្សប្រឆាំងចាប់ផ្តើមទទួលរងការធ្វើទុក្ខបុកម្នេញនៅមុនការបោះឆ្នោត ឬយ៉ាងណា?

    · 9:25

    គណបក្សភ្លើងទៀន និងគណបក្សឆន្ទៈខ្មែរត្រូវបានក្រសួងមហាផ្ទៃបដិសេធមិនទទួលស្គាល់ការបន្តចងសម្ព័ន្ធភាពនឹងគ្នា។ ចំណែកអង្គការសង្គមស៊ីវិលដែលមាននិន្នាការគាំទ្ររដ្ឋាភិបាលធ្វើបាតុកម្មនៅមុខទីស្នាក់ការគណបក្សកម្លាំងជាតិដើម្បីទាមទារឲ្យគណ…

  2. តើកិច្ចព្រមព្រៀងសន្តិភាពគូឡាឡាំពួនៅតែមានតម្លៃក្នុងជម្លោះព្រំដែនកម្ពុជា-ថៃ ដែរ ឬទេ?

    · 14 min

    ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៦ គឺជាខួបមួយឆ្នាំនៃការចុះ «កិច្ចព្រមព្រៀងសន្តិភាពទីក្រុងគូឡាឡាំពួ»រវាងកម្ពុជា និងថៃនៅប្រទេសម៉ាឡេស៊ី។ កាលពីថ្ងៃទី២៥ តុលា រដ្ឋមន្រ្តីការបរទេសអាមេរិក លោក ម៉ារកូ រូប៊ីយ៉ូ…

  3. ហេតុអ្វីបានជាការចុះបញ្ជីអត្រានុកូលដ្ឋាននៅតែមានកំហុសច្រើន?

    · 12 min

    នាប៉ុន្មានថ្ងៃមកនេះ មានការចែកចាយវីដេអូរបស់ពលរដ្ឋម្នាក់ ដែលខុសឈ្មោះគ្នារវាងសំបុត្រកំណើត អត្តសញ្ញាណបណ្ណ និងសៀវភៅស្នាក់នៅ ដែលធ្វើឱ្យរូបគេខកខានចូលបម្រើការងារ។ អ្នកតាមដានសង្គមមួយចំនួន លើកឡើងថា…

  4. តើកិច្ចព្រមព្រៀងទីក្រុងប៉ារីសអាចជួយអ្វីខ្លះនៅក្នុងដំណោះស្រាយជម្លោះព្រំដែនខ្មែរ-ថៃ?

    · 11 min

    ថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៦នេះ ជាខួប ៣៥ឆ្នាំ នៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស។ កិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ដែលធានាដល់ការបញ្ចប់សង្រ្គាមស៊ីវិលនៅក្នុងប្រទេសកម្ពុជា។ កិច្ចព្រមព្រៀងមួយនេះ សម្រេចបានដោយមានបារាំង…

  5. តើពលរដ្ឋខ្មែរអាចឈឺឆ្អាលពីរឿងជម្លោះព្រំដែនជាមួយថៃ ក្នុងកម្រិតណា?

    · 10 min

    នៅក្នុងពិធីប្រកាសដាក់ឱ្យអនុវត្ត «យុទ្ធសាស្ត្រជាតិស្តីពីការអភិវឌ្ឍសហគ្រាសធុនមីក្រូ តូច និងមធ្យម ឆ្នាំ២០២៦-២០៣០» នាថ្ងៃទី២២តុលា ឆ្នាំ២០២៦នេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត…

  6. តើការពង្រឹងកិច្ចសហប្រតិបត្តិការវិស័យយោធារវាងកម្ពុជា និងហ្វីលីពីន ផ្តល់ប្រយោជន៍អ្វីខ្លះដល់កម្ពុជា?

    · 11 min

    កម្ពុជា និងហ្វីលីពីន មានគម្រោងចុះហត្ថលេខារួមគ្នាលើកិច្ចសហប្រតិបត្តិវិស័យយោធា ជាពិសេសផ្តោតទៅលើការពង្រឹងទ័ពជើងទឹក និងកងទ័ពអាកាស។ គម្រោងនេះ បានលើកឡើង នៅក្នុងជំនួបមួយរវាងលោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត និងនាយឧត្តមសេនីយ៍…

  7. តើអ្នកនយោបាយជំនាន់ថ្មីរបស់គូបដិបក្ខអាចបង្កើតវប្បធម៌សន្ទនាបែបថ្មីបានដែរ ឬទេ?

    · 9:59

    លោក អ៊ុំ សំអាន អតីតតំណាងរាស្ត្របក្សប្រឆាំង បានលើកឡើងនៅថ្ងៃអង្គារ ទី២០ ខែតុលា ឆ្នាំ២០២៦ថា ក្នុងនាមជាអ្នកនយោបាយជំនាន់ថ្មី លោកសង្ឃឹមថា លោក និងលោក ហ៊ុន ម៉ាណែត អាចប្រើវប្បធម៌សន្ទនាថ្មីជំនួសវប្បធម៌សន្ទនាចាស់ ដែលបង្កើតឡើងដោយ…

  8. ហេតុអ្វីគណៈកម្មការ UNCLOS ស្នើឲ្យកម្ពុជា និងថៃអនុវត្តកិច្ចព្រមព្រៀងដែលមានស្រាប់រវាងកម្ពុជា-ថៃ?

    · 12 min

    គណៈកម្មការផ្សះផ្សាក្រោមអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីនីតិសមុទ្រ UNCLOS បានស្នើឲ្យភាគីកម្ពុជា និងថៃអនុវត្តនូវកិច្ចព្រមព្រៀងដែលមានស្រាប់ឲ្យបានពេញលេញដើម្បីបង្កើតបរិយាកាសអំណោយផលដល់ការផ្សះផ្សា។…

  9. តើការផលិតភាពយន្ត និងវណ្ណកម្មអក្សរសិល្ប៍ខ្មែរដោយប្រើ AI អាចធ្វើឲ្យប៉ះពាល់អ្វីខ្លះ?

    · 15 min

    ការប្រើប្រាស់បញ្ញាសិប្បនិម្មិត(AI) ដើម្បីបង្កើតភាពយន្ត វណ្ណកម្មអក្សរសិល្ប៍ និងរឿងព្រេងបុរាណខ្មែរ កំពុងក្លាយជាកង្វល់មួយរបស់អ្នកជំនាញផ្នែកភាពយន្ត និងប្រវត្តិសាស្ត្រនៅកម្ពុជា។ ជាក្តីកង្វល់ដ្បិតថា អ្នកបង្កើតមាតិកាសង្គម…

  10. តើកម្ពុជាអាចទាញបានប្រយោជន៍អ្វីខ្លះពីកិច្ចសហប្រតិបត្តិការយោធាជាមួយតួកគី?

    · 9:47

    កម្ពុជា និងតួកគី បានចុះកិច្ចព្រមព្រៀងស្តីពីកិច្ចសហប្រតិបត្តិការយោធាជាមួយគ្នា នៅថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦ នៅទីក្រុងអ៊ីស្តង់ប៊ុល។ ការចុះកិច្ចព្រមព្រៀងនេះធ្វើឡើង នាអំឡុងពេលទស្សនៈកិច្ចរបស់ប្រមុខរដ្ឋាភិបាលកម្ពុជា លោក ហ៊ុន…

  11. តើទស្សនកិច្ចរបស់លោក ហ៊ុន ម៉ាណែតនៅតំបន់អឺរ៉ាស៊ីហុចប្រយោជន៍អ្វីខ្លះដល់កម្ពុជា?

    · 12 min

    នាយករដ្ឋមន្ត្រីកម្ពុជា លោក ហ៊ុន ម៉ាណែត បាន និងកំពុងបំពេញទស្សនកិច្ចផ្លូវការនៅប្រទេសអាស៊ែបៃហ្សង់ តួកគី និងប្រទេសកាហ្សាក់ស្ថានចាប់ពីថ្ងៃទី១២ រហូតដល់ថ្ងៃទី១៧ ខែតុលា។…

  12. តើកិច្ចប្រជុំ UNCLOS លើកទី២ អាចសម្រេចបានអ្វីខ្លះនៅក្នុងវិវាទដែនសមុទ្ររវាងកម្ពុជា-ថៃ?

    · 10 min

    ប្រមុខការទូតកម្ពុជា លោក ប្រាក់ សុខុន កំពុងដឹកនាំគណៈប្រតិភូជំនាញច្បាប់ និងកិច្ចការព្រំដែនចូលរួមកិច្ចប្រជុំលើកទី២នៃគណៈកម្មការផ្សះផ្សា តាមអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីនីតិសមុទ្រ (UNCLOS) ដែលធ្វើឡើងនៅទីក្រុងឡាអេ…

  13. ហេតុអ្វីការរួបរួមរវាងអ្នកនយោបាយខ្មែរពីគ្រប់និន្នាការជាកត្តាចម្បងដើម្បីដោះស្រាយបញ្ហាអធិបតេយ្យជាតិ?

    · 13 min

    ប៉ុន្មានថ្ងៃចុងក្រោយនេះ ប្រមុខរដ្ឋាភិបាលកម្ពុជា លោក ហ៊ុន ម៉ាណែត និងអ្នកនយោបាយខ្មែរដែលមាននិន្នាការប្រឆាំងនៅក្រៅប្រទេស គឺលោក អ៊ុំ សំអាន បានឆ្លងឆ្លើយសារគ្នាជុំវិញការស្វែងរកដំណោះស្រាយឲ្យជម្លោះព្រំដែនជាមួយថៃ។…

  14. ហេតុអ្វីទូរទស្សន៍ ALJAZEERA ចាក់ផ្សាយភាពយន្តស្តីពីឧក្រិដ្ឋកម្មឆបោកអនឡាញនៅកម្ពុជា?

    · 16 min

    ថ្មីៗនេះ ទូរទស្សន៍ ALJAZEERA បានចេញផ្សាយភាពយន្តស៊ើបអង្កេតមួយដែលបង្ហាញពីអាណាចក្រឧក្រិដ្ឋកម្មឆបោកអនឡាញដ៏ធំសម្បើមមួយនៅខេត្តកោះកុង ប្រទេសកម្ពុជា។ ការចេញផ្សាយភាពយន្តនេះធ្វើឡើង ក្រោយរដ្ឋាភិបាលកម្ពុជាបានប្រកាសនាពេលថ្មីៗនេះថា…

  15. តើមានសេណារីយ៉ូអ្វីខ្លះនៅពីក្រោយសារឆ្លើយឆ្លងរវាងលោក ហ៊ុន ម៉ាណែត និងលោក អ៊ុំ សំអាន?

    · 14 min

    ប៉ុន្មានថ្ងៃចុងក្រោយនេះ សារឆ្លើយឆ្លងគ្នារវាងលោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត និងអតីតតំណាងរាស្ត្រគណបក្សប្រឆាំង លោក អ៊ុំ សំអាន លើបញ្ហាព្រំដែន បានក្លាយជាប្រធានបទនៃការជជែកវែកញែកគ្នាយ៉ាងក្តៅគគុកលើបណ្តាញសង្គម។…

  16. អ្វីទៅដំណោះស្រាយ ដើម្បីបញ្ចៀសការកកស្ទះយូរម៉ោងពេលបុណ្យទានធំៗ?

    · 13 min

    ការកកស្ទះចរាចរណ៍ច្រើនម៉ោងតែងកើតមានឡើងជារៀងរាល់ឆ្នាំ នៅពេលដែលពលរដ្ឋសម្រុកចាកចេញពីរាជធានីភ្នំពេញ ឆ្ពោះទៅកាន់ស្រុកកំណើត នាឱកាសពិធីបុណ្យជាតិធំៗ ដូចជាពិធីបុណ្យចូលឆ្មាំខ្មែរ និងពិធីបុណ្យភ្ជុំបិណ្ឌជាដើម។…

  17. ហេតុអ្វីកម្ពុជាបន្តស្ថិតនៅចំណាត់ថ្នាក់ទាបក្នុងក្រសែភ្នែកអាមេរិករឿងជួញដូរមនុស្ស?

    · 14 min

    នៅក្នុងរបាយការណ៍ស្តីពីការជួញដូរមនុស្សឆ្នាំ ២០២៦ ចេញផ្សាយថ្ងៃទី៨ តុលា ក្រសួងការបរទេសអាមេរិកបានបន្តដាក់ប្រទេសកម្ពុជាក្នុងចំណាត់ថ្នាក់ទី៣ (Tier 3) ដែលជាចំណាត់ថ្នាក់ទាបបំផុត។ អ្នកវិភាគនយោបាយយល់ថា…

  18. តើរដ្ឋាភិបាលគួរមានវិធានការអ្វីខ្លះដើម្បីផ្តល់សន្ទុះវិស័យទេសចរណ៍ឡើងវិញ?

    · 9:12

    ថ្មីៗនេះ មានការជជែកដេញដោលគ្នានៅក្នុងវេទិកាពិភាក្សាមួយពាក់ព័ន្ធនឹងការធ្លាក់ចុះវិស័យទេសចរណ៍នៅកម្ពុជា។ វេទិកានេះបានលើកឡើងពីការរិះគន់ និងបានចោទជាសំណួរថា តើក្រសួងទេសចរណ៍គួរធ្វើបែបណាដើម្បីផ្តល់សន្ទុះវិស័យទេសចរណ៍ឡើងវិញ។…

  19. ហេតុអ្វីគណបក្សប្រឆាំង និងសហជីពខ្លះមិនទទួលយកការដំឡើងប្រាក់ឈ្នួលកម្មករ ២ដុល្លារ?

    · 10 min

    គណបក្សកម្លាំងជាតិ និងសហជីព ព្រមទាំងស្ថាប័នសង្គមស៊ីវិលមួយចំនួនបានសម្តែងការខកចិត្តចំពោះការសម្រេចរបស់ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមាដែលដំឡើងប្រាក់ឈ្នួលកម្មករក្នុងវិស័យកាត់ដេរចំនួន ២ដុល្លារសម្រាប់ឆ្នាំ២០២៧។…

  20. តើស្ថានភាពនយោបាយនៅកម្ពុជាមានលក្ខណៈដូចម្តេច នៅមុនការបោះឆ្នោតមកដល់?

    · 10 min

    បញ្ហាសេរីភាពបញ្ចេញមតិ និងលំហនយោបាយនៅកម្ពុជា ត្រូវបានលើកឡើង ក្នុងសម័យប្រជុំលើកទី៦៣នៃក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ កាលពីថ្ងៃទី២ ខែតុលា ឆ្នាំ២០២៦ ដោយអ្នករាយការណ៍ពិសេសសិទ្ធិមនុស្ស និងចក្រភពអង់គ្លេស។…

  21. តើការបំពេញកាតព្វកិច្ចយោធាជាបន្ទុក ឬជាឱកាសសម្រាប់យុវជន?

    · 14 min

    ប្រទេសកម្ពុជាចាប់ផ្តើមប្រកាសឲ្យយុវជនដាក់ពាក្យចូលបំរើកាតព្វកិច្ចកងទ័ពចាប់ពីថ្ងៃទី១ ខែតុលា ឆ្នាំ២០២៦។ គួររម្លឹកជូនថា ច្បាប់ស្តីពីកាតព្វកិច្ចយោធាត្រូវបានប្រកាសដាក់ឲ្យប្រើជាផ្លូវការកាលពីថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៦។…

  22. តើការបង្ហោះអត្តសញ្ញាណបណ្ណផ្ទាល់ខ្លួនលើបណ្តាញសង្គមអាចបង្កហានិភ័យអ្វីខ្លះ?

    · 15 min

    ប៉ុន្មានថ្ងៃចុងក្រោយនេះ អ្នកប្រើប្រាស់បណ្តាញសង្គមបាននាំគ្នាបង្ហោះអត្តសញ្ញាណបណ្ណរបស់ខ្លួន ក្រោយឮថា ក្រុមហ៊ុន META តម្រូវឱ្យបង្ហោះដើម្បីជៀសវាងការបាត់ ឬខូចគណនីបណ្តាញសង្គម។ អ្នកជំនាញផ្នែកសន្តិសុខឌីជីថលលើកឡើងថា ក្រុមហ៊ុន…

  23. ហេតុអ្វីសេចក្តីព្រាងច្បាប់ស្តីពីសិទ្ធិទទួលបានព័ត៌មានបន្តជាប់គាំង?

    · 10 min

    នៅថ្ងៃចន្ទ ទី២៨ កញ្ញា ក្រុមអង្គការសង្គមស៊ីវិលជាង ៥០ស្ថាប័នបានស្នើជាថ្មីឲ្យពន្លឿនការអនុម័តសេចក្តីព្រាងច្បាប់ស្តីពីសិទ្ធិទទួលបានព័ត៌មានក្នុងឆ្នាំ២០២៦ ឬឆ្នាំ ២០២៧ ខាងមុខ។ ក្រុមអង្គការសង្គមស៊ីវិលយល់ថា…

Shows are listed from Apple Podcasts' charts and directory, and Podcast Index where it is used. Every show and episode belongs to its publisher and plays from the publisher's own feed; this site hosts none of them. Explicit shows are for adult profiles only, and children’s profiles hear only children’s shows. More about this list.