# បេីឱ្យតម្លៃជីវិត ឈប់ខ្លះខ្ជាយពេលវេលា

An episode of [Rean Ruos Podcast](https://invisiblenetwork.ai/podcast/1570671709), 1 Nov 2023, 8:50.

Audio: https://mcdn.podbean.com/mf/web/9a3dm2/Value_Life_by_Stop_Wasting_Time_-_audiobosq4.mp3

ក្នុងវគ្គនេះ ខ្ញុំសង្កត់ធ្ងន់លើសារៈសំខាន់នៃការឱ្យតម្លៃពេលវេលារបស់យេីង ដែលមានតម្លៃថ្លៃជាងមាសប្រាក់ទៅទៀត។ ទៅតាមការស្តាប់ អ្នកនឹងយល់ថាហេតុអ្វីយេីងគួរតែតាមដាននិងកត់ត្រាការចំណាយពេលវេលារបស់យេីង និងជាពិសេសមានគ្រោងច្បាស់លាស់ថាយេីងចង់ចំណាយពេលវេលាបែបណាសម្រាប់ពេលខាងមុខ។ តោះ ចូលរួមជាមួយខ្ញុំក្នុងការស្វែងយល់ពីគោលគំនិតដ៏មានតម្លៃមួយនេះទាក់ទងពីការគ្រប់គ្រងពេលវេលា និងរបៀបដែលវាអាចកែប្រែជីវិតប្រចាំថ្ងៃរបស់យេីង។ __________________________ 📫 ចូលរួមតាម Telegram ដើម្បីទទួលបានចំណេះដឹងបន្ថែម៖ www.t.me/reanruos __________________________ 🎓 តស់ "រៀនអាន" ប្រសិនបើចំណេះជាអំណាច ការចេះអានជាមហាអំណាច។ ពេលដែលយើងចេះអាន នេះហាក់បីដូចជាមានកូនសោរពិសេសមួយដែលអាចបើករាល់ហិបកំណប់នៃចំណេះបាន ដែលមាននៅក្នុងសៀវភៅនីមួយៗ។ យើងអាចទិញសៀវភៅបាន ប៉ុន្តែយើងមិនអាចទិញចំណេះបានឡើយ ព្រោះយើងត្រូវការចំណាយពេលអានទាំងនោះ។ បញ្ហានោះគឺអ្នកអាចខំអានហើយ នៅតែមិនចប់។ ហើយបើចប់វិញនោះ បែរទៅជាមិនចាំ និងមិនយល់ទៅវិញ។ តើធ្វើយ៉ាងណាទៅទើបអានបានលទ្ធផលល្អពីការអាន? ក្នុងកម្មវិធីរៀនអាននេះ អ្នកនឹងសិក្សាទៅលើវិធីអានត្រឹមត្រូវ ដូចនេះអ្នកនឹងអាន៖ អានជាប់លាប់ អានបានលឿន ចងចាំបានល្អ ចេះយកមកអនុវត្តក្នុងជីវិតជាក់ស្តែង និងជាពិសេសកសាងបញ្ញាឱ្យគិតបានវាងវៃ។ កម្មវិធីនេះមាននូវ 34 មេរៀនដែលអ្នកអាចរៀនទៅតាមពេលទំនេរបាន។ 📚 ដើម្បីចុះឈ្មោះរៀនកម្មវិធីរៀនអាន សូមទាក់ទងតាមហ្វេសបុកផ្ទាល់ ឬ Telegram www.t.me/monyputhyly

Shows are listed from Apple Podcasts' charts and directory, and Podcast Index where it is used. Every show and episode belongs to its publisher and plays from the publisher's own feed; this site hosts none of them.
