# កុំរងចាំកាលៈទេសៈ

An episode of [Rean Ruos Podcast](https://invisiblenetwork.ai/podcast/1570671709), 5 Aug 2025, 12 min.

Audio: https://mcdn.podbean.com/mf/web/wi72v7en5rk6zjj8/Don_t_wait_for_circumstance_-_audio8e0nd.mp3

ដើម្បីរួចរាល់សម្រាប់ថ្ងៃពិបាក យើងត្រូវតែពង្រឹងខ្លួននៅថ្ងៃសុខ។ គ្មានទេភាពរឹងមាំ ប្រសិនបើយើងមិនប្រឈមមុខនឹងភាពពិបាក។ ដូចដែលខ្ញុំតែងថា គ្មានមនុស្សរឹងមាំម្នាក់ណា ដែលមិនមានមានប្រវត្តិពិបាកឡើយ។ ជាជាងរងចាំកាលៈទេសៈ ដោយរស់គ្រាន់តែសម្រាប់តែថ្ងៃ យើងក៏គួរណាត្រៀមខ្លួនសម្រាប់អនាគតដ៏ស្រពេចស្រពិលនាពេលខាងមុខដែរ។ សប្បាយខ្លះសម្រាប់ថ្ងៃនេះ ប៉ុន្តែក៏មានការហ្វឹកហាត់ខ្លះសម្រាប់ឱ្យថ្ងៃស្អែក។ បើដូចនេះបាននោះ យើងនឹងអាចបង្ហាញមុខ នៅថ្ងៃមួយថ្មី ជាមនុស្សម្នាក់ដែលកាន់តែប្រសើរ និងកាន់តែរួចរាល់ សម្រាប់កាលៈទេសៈ និងឧបសគ្គនាខាងមុខ។ តស់ ចូលរួមស្តាប់ទាំងអស់គ្នា សម្រាប់ការយល់ដឹងពីការកសាងភាពរឹងមាំ សម្រាប់អនាគតដែលមិនទៀងទាត់។ __________________________ 📫 ចូលរួមតាម Telegram ដើម្បីទទួលបានចំណេះដឹងបន្ថែម៖ www.t.me/reanruos __________________________ 🎓 កម្មវិធីសិក្សា "រៀនអាន" ប្រសិនបើចំណេះជាអំណាច ការចេះអានជាមហាអំណាច។ ពេលដែលយើងចេះអាន នេះហាក់បីដូចជាមានកូនសោរពិសេសមួយដែលអាចបើករាល់ហិបកំណប់នៃចំណេះបាន ដែលមាននៅក្នុងសៀវភៅនីមួយៗ។ យើងអាចទិញសៀវភៅបាន ប៉ុន្តែយើងមិនអាចទិញចំណេះបានឡើយ ព្រោះយើងត្រូវការចំណាយពេលអានទាំងនោះ។ បញ្ហានោះគឺអ្នកអាចខំអានហើយ នៅតែមិនចប់។ ហើយបើចប់វិញនោះ បែរទៅជាមិនចាំ និងមិនយល់ទៅវិញ។ តើធ្វើយ៉ាងណាទៅទើបអានបានលទ្ធផលល្អពីការអាន? ក្នុងកម្មវិធីរៀនអាននេះ អ្នកនឹងសិក្សាទៅលើវិធីអានត្រឹមត្រូវ ដូចនេះអ្នកនឹងអាន៖ អានជាប់លាប់ អានបានលឿន ចងចាំបានល្អ ចេះយកមកអនុវត្តក្នុងជីវិតជាក់ស្តែង និងជាពិសេសកសាងបញ្ញាឱ្យគិតបានវាងវៃ។ កម្មវិធីនេះមាននូវ 34 មេរៀនដែលអ្នកអាចរៀនទៅតាមពេលទំនេរបាន។ 📚 ដើម្បីចុះឈ្មោះរៀនកម្មវិធីរៀនអាន សូមទាក់ទងតាមហ្វេសបុកផ្ទាល់ ឬ Telegram www.t.me/reanruoskh

Shows are listed from Apple Podcasts' charts and directory, and Podcast Index where it is used. Every show and episode belongs to its publisher and plays from the publisher's own feed; this site hosts none of them.
