# ពង្រឹងចិត្ត តាមទស្សនវិជ្ជា Stoicism

An episode of [Rean Ruos Podcast](https://invisiblenetwork.ai/podcast/1570671709), 13 Jan 2026, 9:55.

Audio: https://mcdn.podbean.com/mf/web/s72tm9i2dzrsp55w/Uncertainty_-_audio6btnx.mp3

សម័យកាលកាន់តែពិបាក ចិត្តរឹងមាំនិងនឹងនរក៏កាន់តែចាំបាច់។ ហើយតើគួរធ្វើយ៉ាងណា ដើម្បីអាចកសាងចិត្តរឹងមាំ? ដើម្បីពង្រឹងចិត្ត គួរណាឈ្វេងយល់ពីទស្សនវិជ្ជា Stoicism ដែលបានកើតចេញតាំងពីសម័យក្រិក បានជាង ២០០០ ឆ្នាំមកហើយ។ ទស្សនវិជ្ជានេះបានជួយមនុស្សរាប់លាននាក់ ក្នុងច្រើនសម័យ ដើម្បីធ្វើឱ្យពួកគាត់មានភាពរីករាយក្នុងពេលបច្ចុប្បន្ន និងជាពិសេសមានភាពរឹងមាំក្នុងការប្រឈមមុខជាមួយនឹងឧបសង្គក្នុងជីវិត។ តស់ស្តាប់ ដើម្បីឈ្វេងយល់បន្ថែម ពីការកសាងចិត្ត ជាមួយនឹងទស្សនវិជ្ជានេះ។ __________________________ 🌿 កម្មវិធីសិក្សា "ពង្រឹងចិត្ត" (Stoicism) ចិត្តរឹងមាំមិនមែនជាទេពកុសល ដែលយើងកើតមកជាមួយទេ វាជាសមត្ថភាពដែលអាច ហ្វឹកហាត់ និងកសាងឡើងបាន ដូចសាច់ដុំមួយដែរ។ Stoicism មិនមែនត្រឹមតែជាទស្សនវិជ្ជា វាជាបច្ចេកទេសក្នុងការហ្វឹកចិត្តឱ្យមាន ភាពរឹងមាំ ស្ងប់ស្ងាត់ និងផ្តោតអារម្មណ៍ល្អ។ ក្នុងពិភពពោរពេញដោយសម្ពាធ ការរំខាន និងភាពអ៊ូអរ ចិត្តរឹងមាំគឺជាឧបករណ៌សំខាន់បំផុតរបស់យើង។ បើគ្មានជំហរចិត្ត យើងងាយបក់បោកទៅតាមព្រឹត្តិការណ៍ជីវិត។ Stoicism ណែនាំឱ្យយើងត្រឡប់ទៅរក កម្លាំងពីខាងក្នុង ដែលយើងមានស្រាប់ ដើម្បីប្រឈមមុខនឹងឧបសគ្គដោយ ក្លាហាន និងរឹងមាំ។ សូមទាក់ទងមក t.me/reanruoskh សម្រាប់ព័ត៌មានបន្ថែម អំពីវគ្គសិក្សា “ពង្រឹងចិត្ត” __________________________ 📫 ចូលរួមតាម Telegram ដើម្បីទទួលបានចំណេះដឹងបន្ថែម៖ www.t.me/reanruos

Shows are listed from Apple Podcasts' charts and directory, and Podcast Index where it is used. Every show and episode belongs to its publisher and plays from the publisher's own feed; this site hosts none of them.
