# ស្ត្រេស + ការសម្រាក = ការលូតលាស់

An episode of [Rean Ruos Podcast](https://invisiblenetwork.ai/podcast/1570671709), 22 Aug 2023, 9:42.

Audio: https://mcdn.podbean.com/mf/web/yii6zn/Stress_Rest_Growthatimk.mp3

ចូលរួមទាំងអស់គ្នាក្នុងការគិតឡើងវិញពីស្ត្រេសនិងភាពតានតឹងក្នុងជីវិត។ មានដំបូន្មានជាច្រេីនបានលេីកឡេីងពីការជៀសវាងក្នុងការមានស្ត្រេស ប៉ុន្តែដេីម្បីលូតលាស់ យេីងក៏ត្រូវមានស្ត្រេសមួយចំនួនផងដែរ។ ដោយចេះស្ម័គ្រចិត្ដបោះជំហានចេញពីភាពស្រណុក ឬ Comfort Zone របស់យើង យើងនឹងអាចដេីរឆ្ពោះទៅរកភាពរីកចម្រេីនមួយក្នុងជីវិត។ ប៉ុន្តែវាមិនបញ្ចប់នៅទីនោះទេ ព្រោះផ្នែកមួយទៀតដ៏សំខាន់សម្រាប់ការលូតលាស់នោះគឺការសម្រាកដោយត្រឹមត្រូវ។ យេីងនឹងគិតឡេីងវិញពីការសម្រាកថាធ្វេីយ៉ាងម៉េចដេីម្បីសម្រាកអោយបានគ្រប់គ្រាន់ និងជាពិសេសគឺទៅតាមអ្វីដែលចិត្តនិងខ្លួនប្រាណយេីងត្រូវការ។ ដោយហេតុនោះ យេីងនឹងកសាងខ្លួនបានកាន់តែល្អ និង រួចរាល់នូវរាល់ឧបសគ្គជីវិតដែលនៅខាងមុខបានកាន់តែប្រសេីរ។ វគ្គនេះនឹងជួយណែនាំក្នុងការចេះយកស្ត្រេសមកធ្វេីជាឧបករណ៍សម្រាប់កែច្នៃខ្លួនឯង បង្កេីនភាពរឹងមាំ និងជំរុញការអភិវឌ្ឍន៍សម្រាប់ខ្លួនជាបន្តបន្ទាប់។ តោះ ស្តាប់ទាំងអស់គ្នាដើម្បីស្វែងយល់កាន់តែសុីជម្រៅ។ __________________________ 📫 ចូលរួមតាម Telegram ដើម្បីទទួលបានចំណេះដឹងបន្ថែម៖ www.t.me/reanruos __________________________ 🎓 តស់ "រៀនអាន" ប្រសិនបើចំណេះជាអំណាច ការចេះអានជាមហាអំណាច។ ពេលដែលយើងចេះអាន នេះហាក់បីដូចជាមានកូនសោរពិសេសមួយដែលអាចបើករាល់ហិបកំណប់នៃចំណេះបាន ដែលមាននៅក្នុងសៀវភៅនីមួយៗ។ យើងអាចទិញសៀវភៅបាន ប៉ុន្តែយើងមិនអាចទិញចំណេះបានឡើយ ព្រោះយើងត្រូវការចំណាយពេលអានទាំងនោះ។ បញ្ហានោះគឺអ្នកអាចខំអានហើយ នៅតែមិនចប់។ ហើយបើចប់វិញនោះ បែរទៅជាមិនចាំ និងមិនយល់ទៅវិញ។ តើធ្វើយ៉ាងណាទៅទើបអានបានលទ្ធផលល្អពីការអាន? ក្នុងកម្មវិធីរៀនអាននេះ អ្នកនឹងសិក្សាទៅលើវិធីអានត្រឹមត្រូវ ដូចនេះអ្នកនឹងអាន៖ អានជាប់លាប់ អានបានលឿន ចងចាំបានល្អ ចេះយកមកអនុវត្តក្នុងជីវិតជាក់ស្តែង និងជាពិសេសកសាងបញ្ញាឱ្យគិតបានវាងវៃ។ កម្មវិធីនេះមាននូវ 34 មេរៀនដែលអ្នកអាចរៀនទៅតាមពេលទំនេរបាន។ 📚 ដើម្បីចុះឈ្មោះរៀនកម្មវិធីរៀនអាន សូមទាក់ទងតាមហ្វេសបុកផ្ទាល់ ឬ Telegram www.t.me/monyputhyly

Shows are listed from Apple Podcasts' charts and directory, and Podcast Index where it is used. Every show and episode belongs to its publisher and plays from the publisher's own feed; this site hosts none of them.
