# ឈប់ស្វែងរកខ្លួនឯង

An episode of [Rean Ruos Podcast](https://invisiblenetwork.ai/podcast/1570671709), 6 May 2025, 11 min.

Audio: https://mcdn.podbean.com/mf/web/mpssacu4ihemdiqa/Stop_Finding_Yourself_-_audio7f152.mp3

កាន់តែខំរក កាន់តែវង្វេង។ នេះគឺព្រោះខ្លួនអ្នកមិននៅកន្លែងណាមួយក្រៅពីខ្លួនអ្នកឡើយ។ បើចង់រក មើលតែកញ្ចក់ទៅឃើញហើយ។ ជាជាងស្វែងរក គួរណាតែស្វែងយល់ពីខ្លួនឯង។ ពិនិត្យមើលបន្តិចទៅថាខ្លួននៅពេលនេះជាមនុស្សបែបណា? ការឆ្លុះបញ្ចាំងនឹងជួយអ្នកធ្វើដំណើរចូលទៅក្នុង ដែលជាទឹកដីនៃធាតុពិតរបស់អ្នក។ មិនជាទីកន្លែងណាមួយផ្សេង មិនជាពេលវេលាណាមួយផ្សេង ប៉ុន្តែពេលនេះទីនេះ អ្នកអាចយល់ពីខ្លួនឯងបាន។ តស់ ស្តាប់ទាំងអស់គ្នា ដើម្បីយល់ពីវិធីត្រឹមត្រូវ ក្នុងការសិក្សាពីខ្លួនឯង។ __________________________ 📫 ចូលរួមតាម Telegram ដើម្បីទទួលបានចំណេះដឹងបន្ថែម៖ www.t.me/reanruos __________________________ 🎓 កម្មវិធីសិក្សា "រៀនអាន" ប្រសិនបើចំណេះជាអំណាច ការចេះអានជាមហាអំណាច។ ពេលដែលយើងចេះអាន នេះហាក់បីដូចជាមានកូនសោរពិសេសមួយដែលអាចបើករាល់ហិបកំណប់នៃចំណេះបាន ដែលមាននៅក្នុងសៀវភៅនីមួយៗ។ យើងអាចទិញសៀវភៅបាន ប៉ុន្តែយើងមិនអាចទិញចំណេះបានឡើយ ព្រោះយើងត្រូវការចំណាយពេលអានទាំងនោះ។ បញ្ហានោះគឺអ្នកអាចខំអានហើយ នៅតែមិនចប់។ ហើយបើចប់វិញនោះ បែរទៅជាមិនចាំ និងមិនយល់ទៅវិញ។ តើធ្វើយ៉ាងណាទៅទើបអានបានលទ្ធផលល្អពីការអាន? ក្នុងកម្មវិធីរៀនអាននេះ អ្នកនឹងសិក្សាទៅលើវិធីអានត្រឹមត្រូវ ដូចនេះអ្នកនឹងអាន៖ អានជាប់លាប់ អានបានលឿន ចងចាំបានល្អ ចេះយកមកអនុវត្តក្នុងជីវិតជាក់ស្តែង និងជាពិសេសកសាងបញ្ញាឱ្យគិតបានវាងវៃ។ កម្មវិធីនេះមាននូវ 34 មេរៀនដែលអ្នកអាចរៀនទៅតាមពេលទំនេរបាន។ 📚 ដើម្បីចុះឈ្មោះរៀនកម្មវិធីរៀនអាន សូមទាក់ទងតាមហ្វេសបុកផ្ទាល់ ឬ Telegram www.t.me/reanruoskh

Shows are listed from Apple Podcasts' charts and directory, and Podcast Index where it is used. Every show and episode belongs to its publisher and plays from the publisher's own feed; this site hosts none of them.
