# យកឈ្នះជីវិតដោយរៀនមួយជីវិត

An episode of [Rean Ruos Podcast](https://invisiblenetwork.ai/podcast/1570671709), 26 Jun 2024, 6:28.

Audio: https://mcdn.podbean.com/mf/web/a7x29pgecm3jz8fg/Born_To_Write5ymk4.mp3

ពេលនេះ ខ្ញុំសុំចែករំលែកវេលាមួយដ៏ពិសេសសម្រាប់ខ្ញុំទៅមិត្តរៀនរស់ទាំងអស់គ្នា។ បន្ទាប់ពីចំណាយពេលមួយឆ្នាំជាង ខ្ញុំបានសម្រេចស្នាដៃសៀវភៅដំបូងរបស់ខ្ញុំ "រៀនរស់៖ យកឈ្នះជីវិតដោយរៀនមួយជីវិត"។ ខ្ញុំចង់សរសេរសៀវភៅនេះឡើងដោយសារតែនេះជាសៀវភៅដែលរូបខ្ញុំផ្ទាល់ពី ២០ ឆ្នាំមុនត្រូវការបំផុត។ ប្រសិនបើខ្ញុំចេះរៀនរស់តាំងពីតូចមកម៉្លេះ តើល្អយ៉ាងណាទៅ? ម៉្យាងវិញទៀត នេះក៏ជាបញ្ហាមួយដែលមនុស្សជាច្រើនជួបប្រទះ។ យើងចង់រៀនពីជីវិត ប៉ុន្តែមិនដឹងចាប់ផ្តើមត្រង់ណា។ យើងចង់បើកសៀវភៅអាន ប៉ុន្តែអានមិនទៅមុខ។ យើងចង់អនុវត្តជំនាញអ្វីមួយ ប៉ុន្តែមិនដឹងវិធីត្រឹមត្រូវដែលពិតជាអាចផ្តល់លទ្ធផលពិតមែន។ ការរៀនជាសកម្មភាពមួយដែលយើងចំណាយពេលធ្វើរាប់ឆ្នាំនៅសាលា ប៉ុន្តែក៏ជាសកម្មភាពមួយដែលយើងជាច្រើនធ្វើខុសផងដែរ ជាពិសេសការរៀនសម្រាប់ជីវិត។ ជាហេតុ គោលដៅនៃសៀវភៅនេះគឺដើម្បីជួយអ្នកក្នុងដំណើររៀនរស់ផ្ទាល់ខ្លួន ទៅតាមក្តីសុបិននិងសុភមង្គលដែលខ្លួនចង់កសាង។ មិនថាយើងចង់សម្រេចអ្វីក៏ដោយក្នុងជីវិត អ្វីមួយដែលប្រាកដនោះគឺយើងខ្វះខាតសមត្ថភាពមួយចំនួនសម្រាប់មានលទ្ធភាពក្នុងការធ្វើទាំងនោះបាន។ សៀវភៅនេះនឹងជួយអ្នកក្នុងការលូតលាស់តាមរបៀបត្រឹមត្រូវ ដោយហេតុនោះអ្នកនឹងមានឥទ្ធិពលដ៏ខ្លាំងមកលើជីវិតខ្លួន។ សៀវភៅនេះនឹងចេញជាស្ថាពរនៅដើមខែកក្កដា ឆ្នាំ ២០២៤ នេះ ហើយអ្នកក៏អាចកក់ពីថ្ងៃនេះទៅផងដែរ ដើម្បីទទួលបានកាដូពិសេសមកជាមួយសៀវភៅផងដែរ។ 🔖 ទិញសៀវភៅនេះទៅតាមគ្រិះស្ថានមេសា៖ https://www.facebook.com/mesabook __________________________ 📫 ចូលរួមតាម Telegram ដើម្បីទទួលបានចំណេះដឹងបន្ថែម៖ www.t.me/reanruos

Shows are listed from Apple Podcasts' charts and directory, and Podcast Index where it is used. Every show and episode belongs to its publisher and plays from the publisher's own feed; this site hosts none of them.
