# ភាពទទេនៅក្នុងខ្លួន

An episode of [Rean Ruos Podcast](https://invisiblenetwork.ai/podcast/1570671709), 4 Nov 2025, 14 min.

Audio: https://mcdn.podbean.com/mf/web/y2ugfmeq5x3viz9e/The_Emptiness_Inside_-_mp36h9l0.mp3

តើអ្នកធ្លាប់មានអារម្មណ៍ទទេដែរឬទេ? អាចថា មកពីហេតុអ្វីដែរ? ខ្ញុំក៏ធ្លាប់មានអារម្មណ៍បែបនេះដែរ។ ពេលខ្លះ មិនថាបានសម្រេចរឿងច្រើនយ៉ាងណា ក៏នៅតែមានអារម្មណ៍ថាគ្មានន័យ។ សម្រាប់គោលដៅ សម្រាប់ពេលខាងមុខ ក៏មើលមកដូចគ្មានន័យដូចគ្នា។ ដោយដូច្នេះ ក៏គ្មានកម្លាំងនឹងធ្វើអ្វីទាំងអស់។ អារម្មណ៍បែបនេះ មិនល្អទេ។ ប៉ុន្តែ ដោយសារតែវា ខ្ញុំក៏អាចយល់ពីខ្លួនឯង។ អារម្មណ៍ទទេនេះប្រៀបបានដូចជាសំឡេងខ្សឹបមួយចេញពីក្នុងខ្លួន ដែលប្រាប់យើងពីខ្លួនឯង។ ដោយស្តាប់វា ខ្ញុំក៏យល់កាន់តែច្បាស់ថា អ្វីទៅដែលពិតជាមានតម្លៃ និងអត្ថន័យសម្រាប់ជីវិតខ្ញុំពិតមែន។ មិនជាអារម្មណ៍ដែលត្រូវគេច ប៉ុន្តែជាអារម្មណ៍ដែលត្រូវយល់ ព្រោះការយល់ពីវា យើងក៏យល់ពីខ្លួនឯង។ តស់ ចូលរួមស្តាប់ទាំងអស់គ្នា ដើម្បីឈ្វេងយល់ពីអារម្មណ៍មួយនេះ។ __________________________ 📫 ចូលរួមតាម Telegram ដើម្បីទទួលបានចំណេះដឹងបន្ថែម៖ www.t.me/reanruos __________________________ 🎓 កម្មវិធីសិក្សា "រស់ជាខ្លួនឯង" កម្មវិធីនេះ យើងនឹងធ្វើការឈ្វេងយល់ពីខ្លួនឯង។ អ្នកនឹងទទួលបានការណែនាំពីវិធី និងបច្ចេកទេស ក្នុងការសិក្សាពីខ្លួនឯង យ៉ាងមានប្រសិទ្ធភាព មានសេចក្តីស្រលាញ់មកលើខ្លួនឯង និងមានភាពក្លាហាន ក្នុងការរស់ជាខ្លួនឯង។ 📅 ចាប់ផ្តើមនៅថ្ងៃ ១៣ វិច្ឆិកា ២០២៥ 🕧 ៤ សប្តាហ៍ រៀងរាល់ថ្ងៃព្រហស្បតិ៍ ម៉ោង ៧ ទៅ ៨ ល្ងាច 📍 សិក្សាអនឡាញផ្ទាល់ ជាមួយនឹង ពុទ្ធិ 📚 ដើម្បីចុះឈ្មោះរៀនកម្មវិធីនេះ សូមទាក់ទងតាមហ្វេសបុកផ្ទាល់ ឬ Telegram www.t.me/reanruoskh

Shows are listed from Apple Podcasts' charts and directory, and Podcast Index where it is used. Every show and episode belongs to its publisher and plays from the publisher's own feed; this site hosts none of them.
