# ការប្ដេជ្ញាចិត្តនឹងអ្វីដែលយើងស្រលាញ់

An episode of [Rean Ruos Podcast](https://invisiblenetwork.ai/podcast/1570671709), 25 Feb 2022, 9:14.

Audio: https://mcdn.podbean.com/mf/web/pahk2v/s_5cc9438c_podcast_play_48148228_https_3A_2F_2Fd3ctxlq1ktw2nl_cloudfront_net_2Fstaging_2F2022-1-24_2Fc9824939-9066-e1d1-59d8-40dec3d18874.mp3

តើអ្នកធ្លាប់ខំស្វែងរកជំនាញដែលអ្នកនឹងស្រលាញ់ (Passion) ដែរឬទេ? ហើយបេីធ្លាប់ តើមានបានផលឬអត់? ជាញឹកញាប់ណាស់ ដោយសារតែដើម្បីស្វែងរកអ្វីដែលយេីងស្រលាញ់នេះ យើងអាចមានភាពអសកម្មក្នុងជីវិត ដោយខ្វះការប្ដេជ្ញាចិត្តនឹងអ្វីដែលយើងកំពុងធ្វើឬអាចធ្វេីនាពេលបច្ចុប្បន្ន។ ជាជាងខំប្រឹងស្វែងរក យេីងគួរចាប់ផ្តេីមជ្រើសរើសវិញ។ ជ្រើសរើសអ្វីមួយដែលយើងនឹងប្រាជ្ញាចិត្តខំប្រឹងធ្វើការលេីវាអោយបានប៉ុន្មានឆ្នាំទៅមុខ ហើយចាំមើលទៅថាតើវានឹងនាំអ្នកទៅបានឆ្ងាយប៉ុណ្ណា ហើយតើឱកាសនិងការយល់ដឹងជាច្រើនណាខ្លះនឹងត្រូវបានបង្ហាញដល់អ្នកតាមរយៈដំណើរនោះដែលអ្នកបានដើរនេះ។ __________________________ 📫 ចូលរួមតាម Telegram ដើម្បីទទួលបានចំណេះដឹងបន្ថែម៖ www.t.me/reanruos __________________________ 🎓 តស់ "រៀនអាន" ប្រសិនបើចំណេះជាអំណាច ការចេះអានជាមហាអំណាច។ ពេលដែលយើងចេះអាន នេះហាក់បីដូចជាមានកូនសោរពិសេសមួយដែលអាចបើករាល់ហិបកំណប់នៃចំណេះបាន ដែលមាននៅក្នុងសៀវភៅនីមួយៗ។ យើងអាចទិញសៀវភៅបាន ប៉ុន្តែយើងមិនអាចទិញចំណេះបានឡើយ ព្រោះយើងត្រូវការចំណាយពេលអានទាំងនោះ។ បញ្ហានោះគឺអ្នកអាចខំអានហើយ នៅតែមិនចប់។ ហើយបើចប់វិញនោះ បែរទៅជាមិនចាំ និងមិនយល់ទៅវិញ។ តើធ្វើយ៉ាងណាទៅទើបអានបានលទ្ធផលល្អពីការអាន? ក្នុងកម្មវិធីរៀនអាននេះ អ្នកនឹងសិក្សាទៅលើវិធីអានត្រឹមត្រូវ ដូចនេះអ្នកនឹងអាន៖ អានជាប់លាប់ អានបានលឿន ចងចាំបានល្អ ចេះយកមកអនុវត្តក្នុងជីវិតជាក់ស្តែង និងជាពិសេសកសាងបញ្ញាឱ្យគិតបានវាងវៃ។ កម្មវិធីនេះមាននូវ 34 មេរៀនដែលអ្នកអាចរៀនទៅតាមពេលទំនេរបាន។ 📚 ដើម្បីចុះឈ្មោះរៀនកម្មវិធីរៀនអាន សូមទាក់ទងតាមហ្វេសបុកផ្ទាល់ ឬ Telegram www.t.me/monyputhyly

Shows are listed from Apple Podcasts' charts and directory, and Podcast Index where it is used. Every show and episode belongs to its publisher and plays from the publisher's own feed; this site hosts none of them.
