# រង្វាន់ពីការវង្វេង

An episode of [Rean Ruos Podcast](https://invisiblenetwork.ai/podcast/1570671709), 11 Feb 2025, 9:55.

Audio: https://mcdn.podbean.com/mf/web/pd2diefcx9i9tgmv/Reward_of_Getting_Lost_-_audio65vjr.mp3

តើអ្នកធ្លាប់មានអារម្មណ៍វង្វេងក្នុងជីវិតដែរឬទេ? ខ្ញុំគិតថាវាជារឿងសាមញ្ញសម្រាប់យើងជាច្រើន ដោយសារតែធម្មជាតិនៃជីវិតគឺយើងមិនអាចដឹង និងគ្រោងអ្វីគ្រប់យ៉ាង។ ពេលខ្លះ តែងតែមានការវង្វេងខ្លះ ចៀសមិនបាន។ ប៉ុន្តែការវង្វេងនេះជាបញ្ហាឬទេ? ជាញឹកញាប់ យើងគិតថាការវង្វេងជាអ្វីមួយដែលមិនល្អ ប៉ុន្តែតាមពិតទៅ ការវង្វេងក៏អាចបង្ហាញយើងពីខ្លួនឯង និងជាពិសេសអ្វីដែលកាន់តែសំខាន់ជាងអ្វីដែលយើងចង់បានទៅទៀត។ ដើម្បីអាចយល់ តស់ ចូលរួមស្តាប់ទាំងអស់គ្នា។ __________________________ 📫 ចូលរួមតាម Telegram ដើម្បីទទួលបានចំណេះដឹងបន្ថែម៖ www.t.me/reanruos __________________________ 🎓 តស់ "រៀនអាន" ប្រសិនបើចំណេះជាអំណាច ការចេះអានជាមហាអំណាច។ ពេលដែលយើងចេះអាន នេះហាក់បីដូចជាមានកូនសោរពិសេសមួយដែលអាចបើករាល់ហិបកំណប់នៃចំណេះបាន ដែលមាននៅក្នុងសៀវភៅនីមួយៗ។ យើងអាចទិញសៀវភៅបាន ប៉ុន្តែយើងមិនអាចទិញចំណេះបានឡើយ ព្រោះយើងត្រូវការចំណាយពេលអានទាំងនោះ។ បញ្ហានោះគឺអ្នកអាចខំអានហើយ នៅតែមិនចប់។ ហើយបើចប់វិញនោះ បែរទៅជាមិនចាំ និងមិនយល់ទៅវិញ។ តើធ្វើយ៉ាងណាទៅទើបអានបានលទ្ធផលល្អពីការអាន? ក្នុងកម្មវិធីរៀនអាននេះ អ្នកនឹងសិក្សាទៅលើវិធីអានត្រឹមត្រូវ ដូចនេះអ្នកនឹងអាន៖ អានជាប់លាប់ អានបានលឿន ចងចាំបានល្អ ចេះយកមកអនុវត្តក្នុងជីវិតជាក់ស្តែង និងជាពិសេសកសាងបញ្ញាឱ្យគិតបានវាងវៃ។ កម្មវិធីនេះមាននូវ 34 មេរៀនដែលអ្នកអាចរៀនទៅតាមពេលទំនេរបាន។ 📚 ដើម្បីចុះឈ្មោះរៀនកម្មវិធីរៀនអាន សូមទាក់ទងតាមហ្វេសបុកផ្ទាល់ ឬ Telegram www.t.me/reanruoskh

Shows are listed from Apple Podcasts' charts and directory, and Podcast Index where it is used. Every show and episode belongs to its publisher and plays from the publisher's own feed; this site hosts none of them.
