# ឈប់ស្វែងរកខ្លួនឯង តែបង្កើតខ្លួនឯងវិញ

An episode of [Rean Ruos Podcast](https://invisiblenetwork.ai/podcast/1570671709), 25 Apr 2023, 11 min.

Audio: https://mcdn.podbean.com/mf/web/zgqrw8/Stop_Finding_Yourself_-_audioaojro.mp3

វគ្គនេះគឺដើម្បីប្រជែងនឹងដំបូន្មានដែលយេីងតែងតែលឺក្នុងការស្វែងរកខ្លួនឯង។ ជំនួសឱ្យការរង់ចាំ ជាពិសេសរហូតដល់តែពេលយើងដឹងថាយេីងជានរណា ឬ ដឹងថាអ្វីដែលយើងស្រឡាញ់នោះ យើងគួរតែកំណត់គោលដៅ ធ្វើការទៅលេីវា និង បង្កើតខ្លួនឯងឡើងវិញ។ វគ្គនេះនឹងបំផុសគំនិតអ្នកស្តាប់ឱ្យឈប់រង់ចាំ ហើយចាប់ផ្តើមមានភាពសកម្មក្នុងជីវិត មានការប្ដេជ្ញាចិត្តទៅលេីគោលដៅជាក់លាក់មួយ និង ស្វែងរកភាពគោលបំណងជីវិតមួយដែលកាន់តែច្បាស់លាស់បន្ថែមទៀតនៅតាមបទពិសោធន៌ផ្ទាល់។ ប្រសិនបើអ្នកជាសិស្សដែលមិនទាន់ច្បាស់ថាគួរជ្រេីសរេីសមុខវិជ្ជាអ្វីនោះ ខ្ញុំក៏បានចែករំលែកគំនិតមួយទាក់ទង់ពីរឿងនេះផងដែរ ដែលអាចជួយអ្នកអោយសម្រេចចិត្តបានប្រសើរជាងមុន។ ដូច្នេះ សូមតាមដានវគ្គនេះ ដើម្បីស្វែងយល់ពីរបៀបកែឆ្នៃខ្លួនឯងជាថ្មី និង កំណត់អត្តសញ្ញាណផ្ទាល់ខ្លួនរបស់អ្នក។ __________________________ 📫 ចូលរួមតាម Telegram ដើម្បីទទួលបានចំណេះដឹងបន្ថែម៖ www.t.me/reanruos __________________________ 🎓 តស់ "រៀនអាន" ប្រសិនបើចំណេះជាអំណាច ការចេះអានជាមហាអំណាច។ ពេលដែលយើងចេះអាន នេះហាក់បីដូចជាមានកូនសោរពិសេសមួយដែលអាចបើករាល់ហិបកំណប់នៃចំណេះបាន ដែលមាននៅក្នុងសៀវភៅនីមួយៗ។ យើងអាចទិញសៀវភៅបាន ប៉ុន្តែយើងមិនអាចទិញចំណេះបានឡើយ ព្រោះយើងត្រូវការចំណាយពេលអានទាំងនោះ។ បញ្ហានោះគឺអ្នកអាចខំអានហើយ នៅតែមិនចប់។ ហើយបើចប់វិញនោះ បែរទៅជាមិនចាំ និងមិនយល់ទៅវិញ។ តើធ្វើយ៉ាងណាទៅទើបអានបានលទ្ធផលល្អពីការអាន? ក្នុងកម្មវិធីរៀនអាននេះ អ្នកនឹងសិក្សាទៅលើវិធីអានត្រឹមត្រូវ ដូចនេះអ្នកនឹងអាន៖ អានជាប់លាប់ អានបានលឿន ចងចាំបានល្អ ចេះយកមកអនុវត្តក្នុងជីវិតជាក់ស្តែង និងជាពិសេសកសាងបញ្ញាឱ្យគិតបានវាងវៃ។ កម្មវិធីនេះមាននូវ 34 មេរៀនដែលអ្នកអាចរៀនទៅតាមពេលទំនេរបាន។ 📚 ដើម្បីចុះឈ្មោះរៀនកម្មវិធីរៀនអាន សូមទាក់ទងតាមហ្វេសបុកផ្ទាល់ ឬ Telegram www.t.me/monyputhyly

Shows are listed from Apple Podcasts' charts and directory, and Podcast Index where it is used. Every show and episode belongs to its publisher and plays from the publisher's own feed; this site hosts none of them.
