# រៀនស្រលាញ់ការហាត់ប្រាណ

An episode of [Rean Ruos Podcast](https://invisiblenetwork.ai/podcast/1570671709), 9 Aug 2023, 15 min.

Audio: https://mcdn.podbean.com/mf/web/fvfyzv/How_To_Love_Working_Out_-_audio6h6v5.mp3

សព្វថ្ងៃនេះ មិនខ្វះទេពីការចែករំលែកនៃរបៀបហាត់ប្រាណ ព្រោះជាច្រេីនអាចរកបានតាមអ៊ីនធឺណិតដោយឥតគិតថ្លៃ។ របៀបមិនខ្វះទេ ប៉ុន្តែអារម្មណ៍នោះហេីយដែលយេីងខ្វះ។ សម្រាប់យេីងជាច្រេីន យេីងដឹងថាការហាត់ប្រាណគឺជាអ្វីដែលយេីងគួរធ្វេី តែការធ្វេីវាឡេីងគឺពិបាកមែនទែន។ រាល់ការហាត់ម្តងៗ យេីងរងចាំតែដល់ម៉ោងចប់ ហេីយខ្លាចក្នុងការមកហាត់ម្តងទៀត។ ការហាត់ប្រាណបានចាត់ទុកហាក់បីដូចជាពន្ធដែលយើងត្រូវបង់ ដោយសារការខ្វះចលនារាងកាយពីមួយថ្ងៃទៅមួយថ្ងៃ។ ពេលខ្លះទៀត យេីងនឹងមិនហាត់សោះ រហូតដល់តែទទួលបានវេជ្ជបញ្ជាពីគ្រូពេទ្យ។ ជាជាងបែបនេះ ចុះបើសិនយើងអាចរីករាយរាល់ការហាត់ប្រាណវិញ តេីល្អយ៉ាងណា? បើយើងអាចស្រលាញ់ការធ្វេីចលនា? តស់ ស្វែងយល់ទាំងអស់គ្នាអំពីរបៀបបំពេញគម្លាតនៃអារម្មណ៍យេីងទាក់ទងពីការហាត់ប្រាណនេះ ដូច្នេះវានឹងក្លាយជាអ្វីដែលយេីងនឹងធ្វេីបានដោយស្វ័យប្រវត្តិ ដោយមិនចាំបាច់បង្ខំចិត្ត និងជាពិសេស សុខភាពល្អនឹងអាចមានបានដោយងាយស្រួលនិងសប្បាយ។ __________________________ 📫 ចូលរួមតាម Telegram ដើម្បីទទួលបានចំណេះដឹងបន្ថែម៖ www.t.me/reanruos __________________________ 🎓 តស់ "រៀនអាន" ប្រសិនបើចំណេះជាអំណាច ការចេះអានជាមហាអំណាច។ ពេលដែលយើងចេះអាន នេះហាក់បីដូចជាមានកូនសោរពិសេសមួយដែលអាចបើករាល់ហិបកំណប់នៃចំណេះបាន ដែលមាននៅក្នុងសៀវភៅនីមួយៗ។ យើងអាចទិញសៀវភៅបាន ប៉ុន្តែយើងមិនអាចទិញចំណេះបានឡើយ ព្រោះយើងត្រូវការចំណាយពេលអានទាំងនោះ។ បញ្ហានោះគឺអ្នកអាចខំអានហើយ នៅតែមិនចប់។ ហើយបើចប់វិញនោះ បែរទៅជាមិនចាំ និងមិនយល់ទៅវិញ។ តើធ្វើយ៉ាងណាទៅទើបអានបានលទ្ធផលល្អពីការអាន? ក្នុងកម្មវិធីរៀនអាននេះ អ្នកនឹងសិក្សាទៅលើវិធីអានត្រឹមត្រូវ ដូចនេះអ្នកនឹងអាន៖ អានជាប់លាប់ អានបានលឿន ចងចាំបានល្អ ចេះយកមកអនុវត្តក្នុងជីវិតជាក់ស្តែង និងជាពិសេសកសាងបញ្ញាឱ្យគិតបានវាងវៃ។ កម្មវិធីនេះមាននូវ 34 មេរៀនដែលអ្នកអាចរៀនទៅតាមពេលទំនេរបាន។ 📚 ដើម្បីចុះឈ្មោះរៀនកម្មវិធីរៀនអាន សូមទាក់ទងតាមហ្វេសបុកផ្ទាល់ ឬ Telegram www.t.me/monyputhyly

Shows are listed from Apple Podcasts' charts and directory, and Podcast Index where it is used. Every show and episode belongs to its publisher and plays from the publisher's own feed; this site hosts none of them.
