# តើគួរលេបថ្នាំប៉ូវបន្ថែមអូមេហ្កា៣ដែរឬទេ?

An episode of [នាទីសុខភាពនិងអនាម័យ](https://invisiblenetwork.ai/podcast/1494890612), 10 Jun 2026, 8:08.

Audio: https://audio.audiomeans.fr/pfx/b035a7c4-de15-11ef-9e7b-cfc4fb0c91f4/aod-rfi.akamaized.net/rfi/cambodgien/audio/modules/actu/202605/587-_OMEGA_3.mp3?guid=e3421768-5837-11f1-972d-fba5d9668ee0&source=PcNCvtcnHj

ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយមកនេះ គេលើកសរសើរច្រើនអំពីគុណប្រយោជន៍នៃខ្លាញ់អូមេហ្កា-៣ចំពោះសុខភាព។ ទីផ្សារថ្នាំអាហារបំប៉ន អូមេហ្កា-៣ ក៏កំពុងពេញនិយមខ្លាំងណាស់ដែរ។ តើថ្នាំបំប៉ន អូមេហ្កា៣ ពិតជាថ្នាំចាំបាច់ឬ? អូមេហ្កា៣ជាអ្វី មានគុណប្រយោជន៍យ៉ាងណាខ្លះសម្រាប់សុខភាព? មានគ្រប់ទម្រង់ ជាគ្រាប់រលូនទន់ៗថ្លាៗឆ្លុះឃើញខ្លាញ់ខាងក្នុង ថ្នាំអាហារបន្ថែមអូមេហ្កា៣ កំពុងពេញនិយមខ្លាំងណាស់ និងរីកចម្រុះដូចផ្សិត នៅតាមឱសថស្ថាន ឬផ្សារលក់វត្ថុធម្មជាតិ-សីររាង្គ។ ទីផ្សារថ្នាំអូមេហ្កា៣ មានតម្លៃរាប់សិបពាន់លានដុល្លារឯណោះ។ តើអូមេហ្កា៣ជាអ្វី? មុនផ្តើមនិយាយអំពីថ្នាំអាហារអូមេហ្កា៣ គេត្រូវដឹងថា អូមេហ្កាជាអ្វីសិន។ អូមេហ្កា៣ គឺជាអាស៊ីតអាមីណេ ឬអាស៊ីតខ្លាញ់ ដែលចាំបាច់បំផុតសម្រាប់ដំណើរការនិងការលូតលាស់នៃសរីរាង្គកាយ។ អូមេហ្កា៣ដូចជាអូមេហ្កា៦-៩ដែរ ស្ថិតក្នុងចង្កោមគ្រួសារអាស៊ីតខ្លាញ់ Polyinsaturé ដែលមានតូនាទីសំខាន់ណាស់ក្នុងដំណើររក្សាលំនឹងជីវគីមីរបស់ខ្លួនប្រាណ ប៉ុន្តែសរីរាង្គកាយមនុស្សមិនចេះផលិតសារធាតុខ្លាញ់អូមេហ្កា-៣នេះដោយខ្លួនឯងទេ។ ដូច្នេះគេត្រូវពឹងផ្អែកទាំងស្រុងទៅលើការបរិភោគចំណីអាហារ ដើម្បីបានជីវជាតិអូមេហ្កា៣មកចិញ្ចឹមសរីរាង្គកាយ។ វិទ្យាសាស្ត្របានបញ្ជាក់ហើយបញ្ជាក់ទៀត ថាអាស៊ីខ្លាញ់អូមេហ្កា៣ ឬអូមេហ្កា៣ ចាំបាច់ណាស់។ ការសិក្សាបានបង្ហាញឱ្យឃើញថា អាស៊ីតខ្លាញ់ដ៏ល្អ អូមេហ្កា៣ អាចជួយបញ្ចុះសម្ពាធឈាម ពង្រឹងប្រព័ន្ធការពារខ្លួន បន្ថយអាការៈរោលរលាកនៅតាមសន្លាក់ ចូលរួមចំណែកទ្រទ្រង់ឱ្យមានសុខភាពខួរក្បាលបានល្អ ។ អូមេហ្កា៣ អាចជួយបេះដូង ពោលគឺជួយកាត់បន្ថយហានិភ័យកើតជំងឺសរសៃឈាមបេះដូង និងគ្រោះថ្នាក់សរសៃឈាមបេះដូងបានទៀត។ អ្នកវិទ្យាសាស្ត្របានរកឃើញ គុណប្រយោជន៍នៃអូមេហ្កា៣ ដោយសារក្រុមជនជាតិភាគតិចរស់នៅលើតំបន់ទឹកកក Groenland។ នៅឆ្នាំ១៩៧០ អ្នកវិទ្យាសាស្ត្រឆ្ងល់ថាហេតុអ្វីបានជាពលរដ្ឋនៅGroenland មិនសូវមានជំងឺបេះដូងដូចបណ្តាប្រជាពលរដ្ឋនៅលើទ្វីបផ្សេងទៀតនៅលើផែនដី? ពួកគាត់ក៏បានសិក្សាស្រាវជ្រាវដោយផ្តោតទៅលើចំណីអាហារ ហើយរកឃើញថា ជនជាតិនេះ មានរបប-ម្ហូបអាហារ ទទួលទានត្រី (ប្រភេទត្រីខ្លាញ់ច្រើន) ដែលសម្បូរទៅដោយសារធាតុអូមេហ្កា៣ ជាចម្បង។ ក្រៅពីមានសមត្ថភាពជួយការពារនិងបង្ការគ្រោះកើតជំងឺបេះដូង អូមេហ្កា៣ ចាំបាច់ខ្លាំងសម្រាប់ខួរក្បាលនិងប្រសីភ្នែកទៀត។ ការសិក្សាខ្លះ បានលើកសរសើរអំពីគុណប្រយោជន៍នៃអូមេហ្កាក្នុងការទប់ស្កាត់ភាពចាស់ទ្រុឌទ្រោមនៃកោសិកា ឥទ្ធិពលអាក្រក់នៃស្ត្រេស និងអាចជួយលើកទឹកចិត្តអ្នកមានជំងឺបាក់ទឹកចិត្តទៀតផង។ គុណសម្បត្តិនៃអូមេហ្កា៣មានច្រើនណាស់ ប៉ុន្តែមនុស្សទូទៅ ក្នុងចំនួនដ៏ច្រើនលើសលុបបរិភោគអាហារមានជាតិអូមេហ្កា៣មិនគ្រប់គ្រាន់ តាមអនុសាសន៍របស់អង្គការសុខភាពពិភពលោកទេ។ បើតាមការស្រាវជ្រាវ ៩០%នៃកុមារ និង៦៨%នៃមនុស្សធំ មានអូមេហ្កា៣ទាបជាងសេចក្តីត្រូវការប្រចាំថ្ងៃរបស់សីររាង្គ។ ថ្នាំអាហារបំប៉នអូមេហ្កា៣ឬ អូមេហ្កា៣ធម្មជាតិ? ជាអាស៊ីតខ្លាញ់ដ៏ចាំបាច់ព្រោះខ្លួនប្រាណមនុស្សមិនអាចផលិត ដោយម្នាក់ឯងបាន អូមេហ្កា-៣ មានពីរប្រភេទនៅក្នុងធម្មជាតិ ឬបីទម្រង់ គឺ • អូមេហ្កា៣ ALA ក្នុងរុក្ខជាតិ ដូចជាក្នុងប្រេងផ្កាកុលហ្សា ប្រេងសណ្តែក គ្រាប់ស្វាយចន្ទី • អូមេហ្កា៣ EPA មកពីសមុទ្ទ មាននៅក្នុងត្រីខ្លាញ់ ត្រីរស់ក្នុងទឹកត្រជាក់ខ្លាំង ដូចជាត្រីសូម៉ុង ត្រីសាឌីន (ត្រីខប្រអប់) ត្រីសាបាក់ ត្រីសមុទ្ទចំហុយ • អូមេហ្កា៣ DHA មកពីសមុទ្ទដែរ តែមានច្រើននៅក្នុងសារាយសមុទ្ទ សរីរាង្គកាយមនុស្សអាចបំប្លែងអូមេហ្កា៣ក្នុងទម្រង់ជាALA ទៅជាអូមេហ្កា៣EPA- DHA បានខ្លះ តែក្នុងកំរិតតិចតួចបំផុត។ ហេតុដូច្នេះហើយបានជាគេត្រូវតែទទួលទានត្រីខ្លាញ់ដោយផ្ទាល់តែម្តងទើបអាចទាញជីវជាតិអូមេហ្កា៣ EPA និង DHA និងជាពិសេសអ្នកមិនទទួលទានសាច់សោះ។ ការទទួលទានកូនត្រីសាឌីន ពីរ ក្នុងមួយសប្តាហ៍ អាចបំពេញសេចក្តីត្រូវការឱ្យសីររាង្គកាយបានហើយ បើគិតតាមអនុសាសន៍របស់អង្គការសុខភាពពិភពលោក។ ឬមិនដូច្នោះទេ យើងអាចទទួលបន្ថែមខ្លាញ់ផ្កាកុលហ្សា ប្រេងសណ្តែក មួយច្រូចលើបន្លែក៏ គ្រាប់ផ្លែន័រ គ្រាប់ស្វាយចន្ទី ឬគ្រាប់ជីរ មួយក្តាប់ ក៏ចាត់ទុកថាគ្រប់គ្រាន់ដែរ។ បើមានចំណង់អាហារល្អ មានរបបអាហារត្រឹមត្រូវ ប្រកបដោយលំនឹង លាយចម្រុះច្រើនមុខមានបន្លែត្រីសាច់ ស៊ុត គ្រាប់ធញ្ញជាតិ នោះគេទំនងមិនត្រូវការបន្ថែមថ្នាំអាហារបំប៉នទេ។ ម្យ៉ាងទៀត ថ្វីបើអាស៊ីតខ្លាញ់អូមេហ្កាធម្មជាតិល្អខ្លាំងសម្រាប់សុខភាពមែន តែការសិក្សាជាច្រើនបានបង្ហាញថា អាស៊ីតខ្លាញ់ក្នុងទម្រង់ជាថ្នាំអាហារបំប៉ន គ្មានផ្តល់គុណប្រយោជន៍សោះ នៅពេលគេលេបវាចូលក្នុងខ្លួន។ ការសិក្សាចេញផ្សាយក្នុងទស្សនាវដ្តី New England Journal of Medecine ដ៏គួរឱ្យទុកចិត្ត ឧទាហរណ៍ជាក់ស្តែង។ អ្នកស្រាវជ្រាវបានសិក្សាពិសោធន៍លើមនុស្សជាង២ម៉ឺន៥ពាន់ ដោយចែកជាពីរក្រុម។ ក្រុមទីមួយលេបថ្នាំអាហារបំប៉នអូមេហ្កា-៣ចម្រាញ់ចេញពីផលិតផលសមុទ្ទ ជារៀងរាល់ថ្ងៃ រយៈពេល៥ឆ្នាំ។ មួយក្រុមទៀត លេបថ្នាំបញ្ឆោតplacebo រាល់ថ្ងៃដែរ និងក្នុងរយៈពេល៥ឆ្នាំដូចគ្នា។ ជាលទ្ធផល !…

Shows are listed from Apple Podcasts' charts and directory, and Podcast Index where it is used. Every show and episode belongs to its publisher and plays from the publisher's own feed; this site hosts none of them.
