# សាក់និងគ្រោះថ្នាក់ជាយថាហេតុចំពោះសុខភាពរាងកាយ

An episode of [នាទីសុខភាពនិងអនាម័យ](https://invisiblenetwork.ai/podcast/1494890612), 16 Sep 2026, 9:53.

Audio: https://audio.audiomeans.fr/pfx/b035a7c4-de15-11ef-9e7b-cfc4fb0c91f4/aod-rfi.akamaized.net/rfi/cambodgien/audio/modules/actu/202609/599-TATOUAGE_Et_Danger_16_09_2026.mp3?guid=dada5274-adb5-11f1-82da-1b1b0e2aa045&source=PcNCvtcnHj

តាំងពីជាង២០ឆ្នាំកន្លងមកនេះ សាក់ស្បែក បានឡើងកូដ មានអ្នកនិយមទៅចាក់ កាន់តែច្រើនឡើងៗ នៅតាមបណ្តាប្រទេសលោកខាងលិច។ មួយភាគប្រាំ នៃមនុស្សនៅលើពិភពលោកយើងនេះ មានសាក់នៅលើខ្លួន។ ប៉ុន្តែការសាក់ មិនថា ដើម្បីលម្អរាងកាយ ឬ ដោយសារ ជំនឿផ្សេងៗទេ សុទ្ទតែមានបង្កប់ហានិភ័យឆ្លងរោគ និង អាល់ឡែកហ្ស៊ីបាន។ តើបច្ចុប្បន្ននេះ គេបានស្គាល់ និង យល់អំពីផលវិបាក នៃការសាក់ ចំពោះសុខភាព យ៉ាងណាដែរ? ការចាក់សាក់ នៅលើស្បែក មានប្រវត្តិ និងជាប្រពៃណីដ៏យូរលង់ណាស់មកហើយ នៅលើពិភពលោក។ ក្នុងប្រពៃណីខ្លះ សាក់ជាដំណាក់កាលដែលមិនអាចរំលងបាន ព្រោះជាការបញ្ជាក់អត្តសញ្ញាណ ឋានៈក្នុងសង្គម និងដំណើរជីវិត។ នៅកម្ពុជា ចាស់បុរាណមានជំនឿថា ការចាក់សាក់យ័ន្ត បញ្ចូលអាគមគាថា អាចធ្វើឲ្យក្លាយជាវិសេសជន អាចជួយការពារខ្លួន អាចធ្វើឲ្យមនុស្សប្តូរផ្លាស់អត្តចរិក។ល។ អបិយជំនឿ ចាក់សាក់យ័ន្ត ធ្វើជាអាវុធការពារ កាប់មិនមុតដុតមិនឆេះ បានដក់ជាប់ក្នុងផ្នត់គំនិតខ្មែរ និង ត្រូវបានគេចាត់ទុកជាមរតកវប្បធម៌ខ្មែរបុរាណមួយ ដែលគួរថែរក្សាឲ្យបានគង់វង្ស។ ក្នុងសង្គមខ្លះទៀត សាក់ជាតំណាងរូបភាពអវិជ្ជមាន ដោយយល់ថាអ្នកចាក់សាក់ ជាក្រុមអ្នកលេង ក្រុមមិនល្អ។ ប៉ុន្តែតាំងពីជាងម្ភៃឆ្នាំមកនេះ សាក់បានក្លាយជាសិល្បៈនៃការលម្អរាងកាយមួយ ក្នុង ចំណោមយុវវ័យជំនាន់ក្រោយ និងកាន់តែពេញនិយមឡើងៗ គ្របបាំងគំនិតអវិជ្ជមាន ទាំងឡាយទាក់ទងនឹងសាក់។ ចាក់សាក់បានក្លាយជារឿងសាមញ្ញរបស់ជនទូទៅ។ បើតាមការប៉ាន់ស្មាន មានមនុស្សជាង១ពាន់លាននាក់ ឬ ត្រូវជា ១ភាគ៥នៃប្រជាជនសរុបនៅលើ ផែនដី មាន សាក់នៅលើខ្លួន និង ដល់ទៅ មួយភាគបួន ក្នុងចំណោម មនុស្សអាយុក្រោម៣៥ឆ្នាំ។ នៅអឺរ៉ុប កន្លែងចាក់សាក់បានរីកដុះដាលយ៉ាងខ្លាំង ព្រោះអាជ្ញាធរបានសម្រួល បែបបទរដ្ឋបាល និងបានពង្រឹងច្បាប់ត្រួតពិនិត្យសុវត្ថិភាពការចាក់សាក់ ទាំងខាងផ្នែក អនាម័យ ដ៏ដូចជាទឹកថ្នាំសម្រាប់សាក់។ ប៉ុន្តែច្បាប់កំណត់បទដ្ឋានសុវត្ថិភាពទឹកថ្នាំសាក់នៅអឺរ៉ុប ដែលមានលក្ខណៈតឹងតែងខ្លាំងជាងគេ ខ្លាំងជាងនៅសហរដ្ឋអាមេរិកទៀតនោះ ទើបចូលជាធរមាន កាលពីខែកុម្ភៈឆ្នាំ២០២៥មុននេះទេ។ ទឹកថ្នាំចាស់ និងសល់ពីមុន នៅតែបន្តធ្វើចរាចរណ៍នៅអឺរ៉ុបដដែល រហូតអស់ពីស្តុក។ ហានិភ័យឆ្លងរោគ ឬមានការបង្ករោគ ដោយការសាក់ ត្រូវបានកាត់បន្ថយ តាមរយៈការប្រើប្រាស់សម្ភារៈម្ជុលឬឧបករណ៍ចាក់ ដែលឆ្លងកាត់ការសម្លាប់មេរោគត្រឹមត្រូវ។ តែគ្រោះអាល្លែកហ្ស៊ី និងគ្រោះថ្នាក់ បង្កឡើងដោយទឹកថ្នាំសម្រាប់សាក់ នៅខ្ពស់ដដែល។ គ្រូសាក់បានទទួលស្គាល់ថា ពួកគាត់បានដឹងអំពីធាតុផ្សំគោលបិទលើប្រអប់ទឹកថ្នាំ ប៉ុន្តែមិនអាចដឹងអស់អំពីសមាសធាតុលម្អិតនៃទឹកថ្នាំនោះទេ។ បញ្ហាធំដែលអាចបង្កគ្រោះថ្នាក់ដល់សុខភាព គឺបណ្តាលមកពី ទឹកថ្នាំ។ គ្មានក្រុមហ៊ុនណា ផ្សំពណ៌ទឹកថ្នាំ ពិសេសសម្រាប់ប្រើសាក់លើស្បែកទេ។ នៅក្នុងទឹកថ្នាំ ធាតុកំណត់ពណ៌ថ្នាំ ជាសារធាតុគីមី តែមួយដូចគ្នា ក្នុងថ្នាំព៌ណឧស្សាហកម្ម ផលិតឡាន ផលិតប្លាស្ទិក ដែល បង្កប់ទៅដោយភាពកខ្វក់។ គឺភាពមិនបរិសុទ្ធនៃថ្នាំនេះហើយ ដែលជាដើមហេតុនាំឲ្យមាន ផលវិបាកចំពោះសុខភាពនៅពេលសាក់។ បើតាមគ្រូពេទ្យជំនាញផ្នែកសើរស្បែក ទឹកថ្នាំអាចបង្កបញ្ហាបីយ៉ាង៖ គឺទឹកថ្នាំអាចចម្លងមេរោគ ពពួកមីកូបាក់តេរី ឆ្លងក្រោយចាក់សាក់រួច។ ទីពីរ គឺការចាក់សាក់ក្រាស់ និង ច្រើនពេញផ្ទៃស្បែកពេក អាចបញ្ចៀបជាតិថ្នាំពណ៌សាក់ ទៅក្នុងស្រទាប់ស្បែក ដែម ច្រើនជ្រុលដែល ធ្វើឲ្យប៉ះពាល់ដល់ប្រព័ន្ធទឹករងៃឡាំហ្វាទិក ពោលគឺអាចធ្វើឲ្យសរីរាង្គកាយពុល នៅពេលក្រោយ។ ជាតិផ្សំដំឡើងពណ៌ខ្លះទៀត ជាសារធាតុហាមឃាត់ ដោយវាជាភ្នាក់ងារអាចបង្កជំងឺមហារីក ឬអាចធ្វើឲ្យប្រព័ន្ធការពារសរីរាង្គកាយចុះខ្សោយ ហើយ បង្កជាប្រតិកម្មអាល្លែកហ្ស៊ីឡើង។ បើតាមវេជ្ជបណ្ឌិតជំនាញស្បែកដដែល ថ្នាំពណ៌កាន់តែដុត កាន់តែអាចបង្កគ្រោះថ្នាក់ជាងគេ។ មកទល់ពេលនេះម៉ោងនេះ ការចាក់សាក់ដោយប្រើថ្នាំមានផ្ទុកសារធាតុអាចបង្កគ្រោះមហារីក ជាហានិភ័យដែលមិនអាចបដិសេធបានទេ។ បន្ទាប់ពីបានសិក្សាស្រាវជ្រាវអស់រយៈពេល៧ឆ្នាំ វិទ្យាស្ថានស្រាវជ្រាវជីវៈវេជ្ជសាស្ត្រBellinzone ប្រទេសស្វីស បានចេញផ្សាយរបាយការណ៍មួយដ៏គួរឲ្យព្រួយបារម្ភ។ ការពិសោធន៍ចាក់សាក់លើសត្វកណ្តុរ បានបង្ហាញជាផ្លូវការថា ទឹកថ្នាំសាក់ បានធ្វើឲ្យប្រព័ន្ធការពារខ្លួន ចុះខ្សោយ។ អ្នកស្រាវជ្រាវស្វ៊ីសបានធ្វើពិសោធន៍ទឹកថ្នាំសាក់ គ្រប់ម៉ាលល្បីៗនៅលើពិភពលោកដែលគោរពតាមបទដ្ឋានសុវត្ថិភាពReach យ៉ាងខ្ជាប់ខ្ជួន ចំនួនបួន ពណ៌ ក្រហម បៃតង ខៀវ និង ខ្មៅ។ ជាលទ្ធផល ថ្នាំសាក់មិននៅជាប់ត្រឹមក្នុងស្រទាប់ស្បែកខាងលើ ដូចអ្វីដែលយើងបានគិតនោះទេ តែជាតិថ្នាំបានជ្រាបចូលដល់សរីរាង្គកាយផ្សេងទៀត និង បានទៅកកផ្តុំ នៅក្នុងក្រពេញទឹករងៃឡាំហ្វាទិក។ នេះ សឲ្យឃើញអំពីផលវិបាកជាយថាហេតុ ចំពោះសុខភាពរបស់អ្នកមានសាក់។ ក្រហមពុលខ្លាំងជាងគេ អាច បង្កឲ្យមានគ្រោះបង្ករោគរោលរលាកធំ។ ស្បែកមនុស្សចែកចេញជាបីស្រទាប់ គឺស្បែកខាងលើ Epiderme ស្រទាប់ក្រោមស្បែកDerme និងស្រទាប់Hypoderme។ ដើម្បីឲ្យសាក់អាចដិតជាប់បានយូរ គេត្រូវចាក់ម្ជុលសាក់ឲ្យចូលជ្រៅ ដល់ស្រទាប់ដែមរបស់ស្បែក។ ហេតុដូច្នេះហើយ បានជា នៅពេលសាក់…

Shows are listed from Apple Podcasts' charts and directory, and Podcast Index where it is used. Every show and episode belongs to its publisher and plays from the publisher's own feed; this site hosts none of them.
