# ការងារពេលយប់ ជាភ្នាក់ងារអាចបង្កជំងឺមហារីកសុដន់?

An episode of [នាទីសុខភាពនិងអនាម័យ](https://invisiblenetwork.ai/podcast/1494890612), 25 Oct 2026, 8:03.

Audio: https://audio.audiomeans.fr/pfx/b035a7c4-de15-11ef-9e7b-cfc4fb0c91f4/aod-rfi.akamaized.net/rfi/cambodgien/audio/modules/actu/202610/603-_Travail_de_nuit_et_cancer_du_sein.mp3?guid=6d32dae2-cca1-11f1-886b-2f4e27c2bbf2&source=PcNCvtcnHj

មហារីកសុដន់ ជាជំងឺមហារីកស្ត្រីដែលមានកើតច្រើនញឹកញាប់ ជាងគេ និង ផ្តាច់ជីវិតមនុស្សស្រីច្រើនជាងគេ បើប្រៀបធៀបទៅនឹងជំងឺមហារីកផ្សេងទៀត។ មានភស្តុតាងវិទ្យាសាស្ត្រកាន់តែច្រើនឡើងៗ បញ្ជាក់អំពីទំនាក់ទំនងរវាងលក្ខខណ្ឌការងារ និងជំងឺមហារីកសុដន់មួយចំនួន។ ប៉ុន្តែដើម្បីឲ្យមានការទទួលស្គាល់ថាស្ត្រីរងគ្រោះកើតជំងឺមហារីកដោះដោយមូលហេតុការងារ ជាការតស៊ូដ៏លំបាកណាស់។ ជារៀងរាល់ឆ្នាំ ពិភពលោកបានឧទ្ទិសពេលពេញមួយខែតុលា ដើម្បីបើកយុទ្ធនាការប្រយុទ្ធប្រឆាំងនឹងជំងឺមហារីកសុដន់ និង បញ្ចៀបឲ្យស្ត្រីយល់ដឹងអំពីជំងឺកំណាចនេះ។ មហារីកសុដន់ ជាជំងឺបង្កឡើងដោយមូលហេតុច្រើនយ៉ាង ពោលគឺជំងឺមហារីកសុដន់ អាចលេចឡើង ដោយកត្តាហានិភ័យច្រើនច្របូកច្របល់បញ្ចូលគ្នា យ៉ាងស្មុគស្មាញ។ នៅពេលគេនិយាយអំពីកត្តាហានិភ័យនៃមហារីក ជំងឺខ្លះមានកត្តាហានិភ័យដែលអាចកំណត់បានយ៉ាងច្បាស់លាស់។ ឧទាហរណ៍ ថ្នាំជក់-បារី ជាកត្តាហានិភ័យនៃជំងឺមហារីកសួត។ តែចំពោះជំងឺមហារីកសុដន់ មានកត្តាហានិភ័យច្បាស់ផង និងកត្តាហានិភ័យ “ប្រហែល”ផង។ បើតាមទិន្នន័យរបស់វិទ្យាស្ថានជាតិជំងឺមហារីក កត្តាហានិភ័យទាំងអស់នោះ មិនប្រាកដថា នឹងពិតជាបង្កឲ្យមានជំងឺមហារីកទេ។ កត្តាហានិភ័យចម្បងគេ គឺ កត្តាអាយុ កត្តាពូជ កត្តាអរមូន និងកត្តាបរិស្ថានរបៀបរបបរស់នៅប្រចាំថ្ងៃ។ កត្តាពីរដំបូង ជាអ្វីដែលមិនអាចកែប្រែបាន។ បើតាមស្ថិតិ ជំងឺមហារីកសុដន់មានកើតជាញឹកញយខ្លាំង លើមនុស្សស្រី ចាប់ពីអាយុ៥០ឆ្នាំឡើង។ ស្ត្រីខ្លះមានហ្សែនពីកំណើត ងាយលូតលាស់ក្លាយជាកោសិកាមហារីក ឬហៅបាន ថាជា កត្តាពូជ។ ឆាប់មានរដូវ (ឆាប់ពេញក្រមុំ) ក្រមានកូន មិនបំបៅដោះកូន ក្រអស់រដូវ ជាកត្តាហានិភ័យ ដែលប្រហែលអាចនាំឲ្យលេចជំងឺមហារីកសុដន់បាន។ ធាត់ជ្រុល ប្រើថ្នាំពន្យារកំណើតប្រភេទoestrogestatifs ប្រើថ្នាំអរមូនពន្យារពេលកុំឲ្យឆាប់អស់រដូវ ផឹកស្រា ជក់បារី ស្រូបផ្សែងបារី ស្រូបជាតិគីមីកសិកម្ម គីមីពុល ស្ថិតក្នុងចំណាត់ថ្នាក់ជាកត្តាហានិភ័យ ដែលជាប់សង្ស័យថាអាចនាំមានជំងឺមហារីកសុដន់ និងដែលគេអាចបញ្ចៀសបាន។ កត្តាការងារត្រូវបានប្រទេសខ្លះចាត់ទុក ជាដើមហេតុមួយនាំឲ្យលេចឡើងនូវជំងឺមហារីកសុដន់ដែរ។ ភ្នាក់ងារប្រឆាំងនឹងជំងឺមហារីករបស់អង្គការសុខភាពពិភពលោក បានចាត់ទុកការងារប្រឈមនឹងកាំរស្មី X Gamma រលកម៉ាញេទិក រលកវិទ្យុសកម្ម ជាភ្នាក់ងារបង្កជំងឺមហារីកធ្ងន់ធ្ងរ ឯការងារពេលយប់ ត្រូវបានចាត់ទុកជាភ្នាក់ងារអាចនាំឲ្យមានជំងឺមហារីក។ កត្តាហានិភ័យផ្សេងទៀតនៃជំងឺមហារីកសុដន់ ដូចយ៉ាង សារធាតុគីមី កំពុងស្ថិតក្នុងការសិក្សាវិភាគរបស់ទីភ្នាក់ងារសុវត្ថិភាពសុខភាពបារាំង ដែលនឹងចេញផ្សាយលទ្ធផលការងារនៅចុងឆ្នាំ២០២៧។ តើការងារពេលយប់នាំឲ្យលេចជំងឺមហារីកយ៉ាងដូចម្តេច? ប្រឈមនឹងរលកវិទ្យុសកម្ម កាំរស្មី ... ញឹកញយ អាចមានគ្រោះកើតជំងឺមហារីកសុដន់ជាហេតុផលងាយយល់។ ចុះការងារពេលយប់និង ជំងឺមហារីកសុដន់វិញ តើអ្នកវិទ្យាសាស្ត្រពន្យល់ អំពីទំនាក់ទំនង ហេតុនិងផល យ៉ាងដូចម្តេច? បើតាមការសិក្សារបស់អ្នកស្រាវជ្រាវ នៅវិទ្យាស្ថានវិទ្យាសាស្ត្រនិងស្រាវជ្រាវសុខាភិបាលបារាំងហានិភ័យមានជំងឺមហារីកសុដន់បានកើនឡើងយ៉ាងខ្លាំង ក្នុងចំណោមស្ត្រីធ្វើការពេលយប់ដល់ទៅ៣០% លើសស្ត្រីផ្សេងទៀត។ កំណើនហានិភ័យកាន់តែគួរឲ្យកត់សម្គាល់ថែមទៀត ចំពោះស្ត្រីនៅពេលធ្វើការពេលយប់ ចាប់ពី ៤ឆ្នាំឡើងទៅ និងធ្វើការពេលយប់ជាប់គ្នាបីយប់ ក្នុងមួយសប្តាហ៍។ ការងារយប់ពាក់ព័ន្ធកាន់តែខ្លាំងនឹងជំងឺមហារីកសុដន់ បើស្ត្រីចាប់ផ្តើមធ្វើការនៅពេលយប់ មុនមានផ្ទៃពោះកូនដំបូង ព្រោះកោសិកាក្រពេញផលិតទឹកដោះ នៅខ្សោយងាយរងគ្រោះនៅឡើយ។ បើតាមអ្នកស្រាវជ្រាវ ផលប៉ះពាល់នៃការងារពេលយប់ ចំពោះសុដន់បណ្តាលមកពីយន្តការនៃចង្វាក់ពេលវេលាជាធម្មជាតិមនុស្សសកម្មខ្លាំងនៅពេលថ្ងៃ និង សម្រាកនៅពេលយប់ ត្រូវបានប្រែប្រួល។ ការរំខានដំណើរគ្រប់គ្រងពេលវេលា បានធ្វើឲ្យហ្សែនម៉ោង មិនអាច គ្រប់គ្រងការរីកដុះដាលនៃកោសិកា។ ធ្វើការពេលយប់ ជាការរំខានយន្តការដំណេកដែលនឹងទៅបញ្ចុះប្រសិទ្ធភាពរបស់ប្រព័ន្ធការពារខ្លួនក្នុងការទប់ទល់នឹងកោសិកាមហារីកដែលបង្កើតឡើងសរីរាង្គខ្លួនឯង។ និយាយជារួម ការដាច់ចង្វាក់ដំណេកនៅពេលយប់ ហើយត្រូវប្រឈមនឹងពន្លឺនៅពេលយប់ដែលត្រូវងងឹត ជាកត្តាធំពីរដែលអាចទៅរំខានប្រព័ន្ធពេលម៉ោងដែលជាអ្នកគ្រប់គ្រងដំណើរការរបស់សរីរាង្គកាយ។ យប់ហើយមិនសំរាន្ត និងនៅសកម្មក្រោមពន្លឺភ្លើងអគ្គិសនី គឺជាការលុបបំបាត់ពេលវេលា ដែលសរីរាង្គកាយត្រូវបញ្ចេញអរមូនមេឡាតូនីន។ អរមូនមេឡាតូនីន អរមូនដំណេក មានតួនាទីសំខាន់ណាស់ ក្នុងផ្នែកប្រយុទ្ធប្រឆាំងនឹងភ្នាក់ងារបង្កជំងឺមហារីក។ បច្ចុប្បន្ន នៅអឺរ៉ុបនិងនៅអាមេរិក ពលរដ្ឋក្នុងវ័យសកម្មប្រមាណតែមួយភាគបួនប៉ុណ្ណោះ ធ្វើការត្រូវពេលត្រូវម៉ោង តាមដំណើរធម្មជាតិមនុស្ស ពោលគឺធ្វើការពេលថ្ងៃ និងក្នុងម៉ោងធម្មតា ជាទៀងទាត់។ ចំណែកពលរដ្ឋសកម្មផ្សេងទៀត និង ជាពិសេសស្វ័យនិយោជ គ្មានពេលម៉ោងធ្វើការទៀតទាត់ គ្មាន សៅរ៍អាទិត្យ ឬ យប់ថ្ងៃទេ។ ចំណងហេតុនិងផលនៃការងារខុសម៉ោង (ផ្ទុយនឹងសេចក្តីត្រូវការតាមច្បាប់ធម្មជាតិរបស់សរីរាង្គកាយ) និងជំងឺមហារីក ត្រូវបាន អ្នកស្រាវជ្រាវ…

Shows are listed from Apple Podcasts' charts and directory, and Podcast Index where it is used. Every show and episode belongs to its publisher and plays from the publisher's own feed; this site hosts none of them.
