# អ្នកថែមនុស្សឈឺក្នុងគ្រួសារ រងផលវិបាកផ្នែកសុខភាពផ្លូវកាយនិងផ្លូវចិត្តយ៉ាងណា?

An episode of [នាទីសុខភាពនិងអនាម័យ](https://invisiblenetwork.ai/podcast/1494890612), 25 Mar 2026, 9:43.

Audio: https://audio.audiomeans.fr/pfx/b035a7c4-de15-11ef-9e7b-cfc4fb0c91f4/aod-rfi.akamaized.net/rfi/cambodgien/audio/modules/actu/202603/578-AIDANTS_25_03_2026.mp3?guid=d327c816-277a-11f1-8230-6b9d64eb0d74&source=PcNCvtcnHj

ក្លាយជាអ្នកមើលថែមនុស្សឈឺ គឺជាស្ថានភាពដែលមានជួបប្រទះកាន់តែច្រើនឡើងៗ។ នៅប្រទេសបារាំង អ្នកជាប់កាតព្វកិច្ចត្រូវថែមនុស្សឈឺ (ដែលត្រូវជាម្តាយឪពុក កូនក្មួយ មាមីង ជាប់សាច់សាលោហិត) មានចំនួនជាង៨លាននាក់។ ហើយមួយភាគបីនៃអ្នកថែមនុស្សឈឺ បានស្លាប់មុនអ្នកជំងឺទៅទៀត។ ថ្វីបើក្មេងមើលថែមនុស្សចាស់ជួយជំរុញឱ្យក្មេងនោះឆាប់ភាពចាស់ទុំមែន តែការមើលថែមនុស្សឈឺឬមនុស្សចាស់ ជាបន្ទុកដ៏ធ្ងន់ធ្ងរខ្លាំងណាស់ ដែលអាចផលវិបាកដល់សុខភាពផ្លូវកាយនិងផ្លូវចិត្ត ព្រមទាំងការលំបាកផ្នែកហិរញ្ញវត្ថុទៀត។ អ្នកមានកាតព្វកិច្ចត្រូវមើលថែម្តាយឪពុក កូនក្មួយ ស្វាមី/ភរិយា ឬមាមីងបងប្អូន ចាស់ជរា មានជំងឺរ៉ាំរ៉ៃ ឬពិការ និយាយជារួមមើលថែសមាជិកគ្រួសារដែលបាត់បង់ស្វ័យភាព បានកើនឡើងជាលំដាប់ និងបន្តកើនឡើងទៀត នៅឆ្នាំខាងមុខ ព្រោះមនុស្សជាតិកាន់តែចាស់ទៅៗ ប្រជាជនមានអាយុកាន់វែង ហើយក្រុមគ្រួសារបែកខ្ញែក ចាកចេញទៅប្រកបរបរកាន់តែឆ្ងាយឡើងៗ។ ការមើលថែសមាជិកគ្រួសារបាត់បង់ស្វ័យភាព ជាការតបស្នង ជាទឹកចិត្តមេត្តាករុណា ជាស្នេហា ជាការលះបង់ដ៏ធំធេង តែក៏ជាបន្ទុកដ៏ធ្ងន់ដែលអាចបន្សល់ទុកនូវផលវិបាកក្នុងជីវភាពជីវិតរស់នៅប្រចាំថ្ងៃ និងដល់សុខភាពរបស់អ្នកមើលថែ ខ្លាំងណាស់។ ប៉ុន្តែក្នុងផ្នែកនេះ ពុំទាន់សូវមានការគិតគូរ និងការយកចិត្តទុកដាក់ពីសំណាក់អាជ្ញាធរសង្គម និងសុខាភិបាលទេ មិនថានៅក្នុងប្រទេសជឿនលឿនឬប្រទេសក្រីក្រឡើយ។ នៅប្រទេសបារាំង មួយភាគបីនៃអ្នកមើលថែមនុស្សឈឺ/ចាស់ បានស្លាប់មុនអ្នកឈឺដែលគេមើលថែទៅទៀត។ ដូចម្តេចដែលហៅថាអ្នកមើលថែ? អ្នកមើលថែ គឺជាអ្នកត្រូវជួយមើលការខុសត្រូវ ជាទៀងទាត់ឬជាញឹកញយ លើមនុស្សឈឺ ឬមនុស្សបាត់បង់ស្វ័យភាព ដោយហេតុមានជំងឺ ឬដោយភាពចាស់ជរា ឬដោយភាពពិការ។ ទទួលបន្ទុកមើលថែមនុស្សឈឺក្នុងគ្រួសារ មិនមែនជាជម្រើស មិនមែនជាជំនាញ មិនមែនជាអាជីព និងគ្មានទទួលបានប្រាក់បៀរវត្សរ៍ ប្រាក់បំណាច់នៅពេលចូលនិវត្តន៍ទេ។ អ្នកជំងឺជាសមាជិកក្នុងគ្រួសារ អាចជាឪពុកម្តាយ ជាកូនចៅ ជាស្វាមី ជាប្រពន្ធ ជាសាច់ញាតិ ដែលត្រូវការជំនួយជារៀងរាល់ថ្ងៃ ឬស្ទើរជាប់ជាប្រចាំ ជាទូទៅគឺដោយភាពជរា ពិការ ឬមានជំងឺ។ ជំងឺត្រូវការអ្នកមើលថែខ្លាំងដំបូងគេ គឺជំងឺវង្វេងវង្វាន់ ជំងឺបាត់បង់ឬធ្លាក់ចុះខ្សោយសតិស្មារតី ជំងឺញ័រប៉ាគីសុន ជំងឺមហារីក ជំងឺស្លាប់មួយចំហៀងខ្លួន ព្រមទាំងជំងឺរ៉ាំរ៉ែផ្សេងទៀត។ អ្នកមានជំងឺខូចសតិ វិកលចរិក មិនគ្រប់ទឹក ជំងឺញៀន (ស្រា គ្រឿងញៀន) ក៏ជាបន្ទុកសម្រាប់សមាជិកក្នុងគ្រួសារដែរ។ អ្នកថែគ្មានអត្តសញ្ញាណពិតប្រាកដទេ តែភាគច្រើនជាស្ត្រី និងជាអ្នកមានភាពចាស់ទុំ។ គ្រប់មនុស្ស ក្នុងមួយជីវិត សុទ្ធតែអាចជួបនៅពេលណាមួយ ថ្ងៃណាមួយ កាលៈទេសៈណាមួយជំរុញឱ្យក្លាយជាអ្នកមើលថែមនុស្សឈឺ/ចាស់។ អ្នកថែមនុស្សឈឺក្នុងគ្រួសារ មិនមែនជាជម្រើសទេ ហើយកម្របានត្រៀមលក្ខណៈទុកជាមុនណាស់ និងកម្រត្រូវបានគេទទួលស្គាល់ ឱ្យតម្លៃទៀត។ បើតាមគ្រូពេទ្យជំនាញចិត្តសាស្ត្រ នៅមជ្ឈមណ្ឌលអ្នកថែជំងឺវិកលចរិកនៅទីក្រុងLyon (centre experts FondaMental de Lyon et Clap (centre lyonnais des aidants en psychiatrie) លោក Romain Ray “គេនិយាយអំពីបន្ទុករបស់អ្នកមើលថែគ្រួសារឈឺ ដោយសំដៅទៅលើឥទ្ធិពលអវិជ្ជមានមកលើបុគ្គលដែលជាអ្នកមើលថែឪពុកម្តាយបងប្អូនឈឺ។ បន្ទុកនោះអាចមានច្រើនទម្រង់៖ អាចជាបន្ទុកផ្នែកសម្ភារៈ ផ្នែកថវិកា ផ្នែកសុខភាពរាងកាយ និងសុខភាពផ្លូវចិត្តទៀត។ ផលវិបាកផ្លូវចិត្តនិងផ្លូវកាយរបស់អ្នកថែគ្រួសារ ដោយមិនលម្អិតអំពីផលវិបាកផ្នែកសម្ភារៈនិងថវិកា ដែលបណ្តាលមកពីការចំណាយផ្នែកព្យាបាល ឬដោយការបាត់បង់ចំណូលព្រោះមិនអាចទៅបំពេញការងាររកលុយបន្ថែម ការមើលថែគ្រួសារឈឺឬអស់ស្វ័យភាព រាល់ថ្ងៃ អាចប៉ះពាល់ដល់សុខភាពរាងកាយរបស់អ្នកថែដែរ។ ជួយលើកដាក់អ្នកជំងឺ ឱ្យឈរ ឱ្យអង្គុយ ពេលបត់ជើង ពេលត្រូវសម្អាតកាយ ពេលជូតលាងប្រែ ប្តូរកន្លែង សុទ្ធតែត្រូវការប្រើកម្លាំង។ នៅពេលប្រឹងធ្វើកាយវិការនេះដដែលៗយូរៗទៅ វានឹងបណ្តាលឱ្យមានការឈឺចុកចាប់សាច់ដុំ មានបញ្ហាឈឺខ្នងឈឺចង្កេះ និងការនឿយហត់អស់កម្លាំងណាស់។ វិបត្តិដំណេក សំរាន្តមិនគ្រប់ក៏ជាផលវិបាកដែលអ្នកថែច្រើនជួបប្រទះញឹកញយដែរ ជាពិសេសនៅពេលត្រូវងើបញយដងនៅពេលយប់ ដើម្បីមើលអ្នកឈឺ។ ដោយមិនរាប់ពីស្ត្រេសរ៉ាំរ៉ៃដែលអ្នកថែទាំមនុស្សឈឺរងសម្ពាធខ្លាំង រហូតធ្វើឱ្យប្រព័ន្ធការពារខ្លួនចុះខ្សោយ និងងាយទទួលជំងឺ អ្នកមើលថែអ្នកជំងឺអាចនឹងមានវិបត្តិរំលាយអាហារ និងបេះដូងទៀត។ តែបញ្ហាសុខភាពផ្លូវចិត្ត ជាអ្វីដែលមិនគួរមើលរំលងឡើយ។ ជំងឺផ្លូវចិត្ត ដែលអាចកើតមានលើអ្នកមើលថែគ្រួសារឈឺ ច្រើនតែមានទម្រង់ដូចរោគសញ្ញាជំងឺBum-out ពោលគឺខ្សោះអស់កម្លាំងដោយធ្វើការហួសកម្លាំង ហត់ទាំងកាយហត់ទាំងចិត្ត ឈឺចុកចាប់ ដេកមិនលក់ ថប់បារម្ភនិងចេះតែកើតទុក្ខ។ មើលថែគ្រួសារឈឺ ឬបាត់បង់ស្វ័យភាព រាល់ថ្ងៃ ជាការទទួលខុសត្រូវដ៏ធ្ងន់ធ្ងរដែលអាចសង្កត់ប៉ះដល់អារម្មណ៍។ អ្នកថែមនុស្សឈឺច្រើនតែមានអារម្មណ៍អសមត្ថភាព នៅចំពោះមុខការធ្លាក់ចុះថយជាលំដាប់នៃស្ថានភាពសុខភាពរបស់អ្នកឈឺ។ អាចជាការគិតភ័យខ្លាចមើលថែមិនបានល្អ អាចមានអារម្មណ៍ធ្វើខុស ធ្វើមិនល្អ ទើបស្ថានភាពជំងឺម្តាយឪពុក…

Shows are listed from Apple Podcasts' charts and directory, and Podcast Index where it is used. Every show and episode belongs to its publisher and plays from the publisher's own feed; this site hosts none of them.
