# គ្រោះថ្នាក់នៃការប្រើផលិតផល សម្អាង ច្រើនមុខច្របល់គ្នា

An episode of [នាទីសុខភាពនិងអនាម័យ](https://invisiblenetwork.ai/podcast/1494890612), 22 Jul 2026, 8:40.

Audio: https://audio.audiomeans.fr/pfx/b035a7c4-de15-11ef-9e7b-cfc4fb0c91f4/aod-rfi.akamaized.net/rfi/cambodgien/audio/modules/actu/202607/591-_SKINCARE_22_07_2026.mp3?guid=8b8f7d1a-8520-11f1-8f7c-61507b3e14d3&source=PcNCvtcnHj

ថែរក្សាសម្រស់ក៏ជាផ្នែកមួយនៃសុខភាពដែរ ព្រោះយើងនឹងមានអារម្មណ៍ល្អ នៅពេលឃើញខ្លួនស្អាត រូបរាង សាច់ ល្អ។ ប៉ុ់ន្តែជួនកាល ដោយហេតុតែចង់ល្អ ចង់ស្អាតពេក និង គ្មានព័ត៌មាន ត្រឹមត្រូវ ហើយជឿផ្អើលតាមការឃោសនាទៀត របៀបសម្អិតសម្អាងខ្លួនអាចក្លាយជាគ្រោះថ្នាក់ទៅវិញទេ មានជាអាទិ៍ការប្រើប្រាស់ផលិតផលសម្អាងច្រើនមុខ ចូលគ្នា។ ផលិតផល សម្អាង មាន ច្រើនមុខណាស់ ក្រែម ឡេ សេរ៉ូម ឡូសិន ... ក្រោមឥទ្ធិពលនៃបណ្តាញសង្គម នៃអ្នកផ្សព្វផ្សាយ ការប្រើប្រាស់ផលិតផលសម្អាង ថែស្បែកបានកើនឡើងជាលំដាប់ ទាំងចំនួនអ្នកប្រើប្រាស់ ទាំងចំនួនផលិតផលលាបលើស្បែក។ បញ្ជី ឈ្មោះ ផលិតផលសម្អាង បានថែម ជាបន្ត កាន់តែវែងឡើងៗ។ ទិន្ននាការប្រើផលិតផលសម្អាងលាបលើស្បែក ច្រើនមុខ ច្រើនប្រភេទ មួយហើយមួយទៀតបន្តបន្ទាប់គ្នា ទម្រាំដល់វគ្គផាត់ម្សៅ កំពុងពេញនិយមយ៉ាងខ្លាំងនៅបណ្តាញសង្គម។ តើ លោក អ្នកនាង ប្រើ ផលិតផលអ្វី ខ្លះ និង ប៉ុន្មាន មុខ ដែរ ក្នុង ថ្ងៃៗ ? នៅប្រទេសកូរ៉េខាងត្បូង ការថែរក្សា ស្បែកឱ្យសរលោងជាប្រពៃណី តាំងពី បុរាណកាលមក និង ត្រូវ បាន ស្ត្រីកូរ៉េ ចាត់ ទុក ថា ជា ធនធាន ដ៏ចាំបាច់ នៃ សុខភាព ផង។ វប្បធម៌ ថែធួន សំអិតសម្អាងស្បែក និង ផលិតផលសម្អាង បែបកូរ៉េ ក៏ កំពុងពេញនិយមខ្លាំង នៅ អាស៊ី និង ហៀ មក ដល់ អឺរ៉ុប ទៀត។ នៅប្រទេសបារាំង ស្ត្រីបារាំងម្នាក់ៗប្រើផលិតផលសម្អាងសម្រាប់លាបលើស្បែក ដល់ទៅ ១៦មុខ ជាមធ្យម ក្នុងមួយថ្ងៃៗ។ នេះបើតាមការសិក្សារបស់វិទ្យាស្ថាន ជាតិសុខភាព និង ស្រាវជា្រវវេជ្ជសាស្ត្រ (Inserm) ដែលទើបចេញសេចក្តីបំភ្លឺយ៉ាងជាក់លាក់ស្តីពី ភាពប្រឈម នៃការប្រើប្រាស់ផលិតផលសម្អាងប្រចាំថ្ងៃមកលើសុខភាពអ្នកប្រើប្រាស់ ។ ផលិតផលសម្អាង អឺរ៉ុប អាមេរិក និង កូរ៉េខាងត្បូង សុទ្ធតែមានគុណភាពខ្ពស់ ជាផលិតផលល្អ ឆ្លងកាត់ការសិក្សា វិភាគ និងធ្វើតេស្តលើស្បែក។ ប៉ុន្តែ ទោះបីជា ការរក្សា សម្ផស្ស-សម្រស់ ជាផ្នែកមួយនៃសុខភាពមែន ក៏គេត្រូវព្រួយបារម្ភដែរ ព្រោះការប្រើប្រាស់ ផលិតផលសម្អាងច្រើនមុខពេក អាចជាតំណាងគ្រោះថ្នាក់ សម្រាប់ស្បែក សម្រាប់ សុខភាព ជាទូទៅទៅវិញទេ។ អ្នកវិទ្យាសាស្ត្រ និងក្រុមគ្រូពេទ្យជំនាញស្បែក បានទាញ សញ្ញាអាសន្នពីគ្រោះថ្នាក់ នៃការប្រើផលិតផលសម្អាងច្រើនមុខចូលគ្នា ដោយខ្វះការ យល់ដឹង អំពីប្រតិកម្ម ដែលអាចកើតមានឡើងនៅពេលសារធាតុគីមីក្នុង ផលិតផលនីមួយៗ បានមកជួបគ្នា នៅលើស្បែក និង ដោយជឿតាមពាក្យឃោសនា ឬ រូបភាពបង្ហោះ បង្ហាញរបស់នាងៗ អ្នកផ្សព្វផ្សាយលក់តាមអ៊ីនធ័រនែត និង influenceurs។ ការថែរក្សាសម្រស់ត្រូវបានគេចាត់ទុក ជាផ្នែកមួយនៃសុខភាព។ ដូច្នេះ ការពិគ្រោះ យោបល់ ពីអ្នកមានជំនាញ ឬ ជាគ្រូពេទ្យសើស្បែក អាចជាការចាំបាច់។ ក្រៅពី ត្រូវ ប្រយ័ត្ន ចំពោះផលិតផលក្លែងក្លាយ ដែលផ្សំឡើង ដោយគ្មានការត្រួតពិនិត្យ យើងត្រូវចេះជ្រើសរើសផលិតផលពិត មានគុណភាពខ្ពស់ បានឆ្លងកាត់ការពិសោធន៍ត្រឹមត្រូវ។ សូមប្រុងប្រយ័ត្ន ចំពោះការឃោសនាដ៏អស្ចារ្យ។ ក្នុងផ្នែកសម្ផស្ស ក៏ដូចជាសុខភាព ដើម្បីបញ្ចៀសគ្រោះតូច ឬ គ្រោះធំ ត្រូវសិក្សា និង ពិចារណាឱ្យបានល្អិតល្អន់សិន មុននឹងជឿតាមការផ្សព្វផ្សាយ។ ផលិតផលល្អ ជាផលិតផលមានគុណភាព។ ផលិតផលមានគុណភាពត្រូវឆ្លងកាត់ធ្វើ តេស្តលើស្បែក។ ដើម្បីអាចឈានដល់ដំណាក់កាល ធ្វើតេស្តលើស្បែក ត្រូវមានសំណៅ និងលទ្ធផលវិភាគច្រើននៅមន្ទីរពិសោធន៍។ ផលិតផលសម្អាងមកពី អឺរ៉ុប សហរដ្ឋ អាមេរិក និង កូរ៉េខាងត្បូង ភាគច្រើន ជាផលិតផលល្អ បានឆ្លងកាត់ការធ្វើតេស្ត និង វិភាគ នៅលើស្បែក។ បើជាផលិតផលសម្អាង ផ្សំធ្វើដោយខ្លួនឯង អាចល្អ ព្រោះមានគ្រឿងផ្សំតិច ជារបស់ធម្មជាតិ ប៉ុន្តែត្រូវប្រយ័ត្នរឿងរក្សាទុកដាក់។ នៅក្នុងប្រទេសមានអាកាសធាតុ ក្តៅ សើមដូចនៅស្រុកខ្មែរត្រូវរក្សាគ្រឿងផ្សំ និង ផលិតផលសម្រេចនៅក្នុងទីត្រជាក់ ទូរទឹកកក (មិន ទូរ កកទេ) រវាង ពី ៤ទៅ ៨ អង្សា។ លាយមិនត្រូវក្បួន លើសបរិមាណ តខុសសីតុណ្ហភាព ផលិតផលសម្អាងដែលគ្មានគុណភាព នឹងក្លាយ ជាអាវុធបំផ្លាញដោយធ្វើ ឱ្យស្បែក ឡើងស្ងួត ងាយមានប្រតិកម្ម អាល់ឡែកហ្ស៊ី រលាករោល ស្បែក ស្តើង ខូចរនាំងការពារស្បែក។ល។ បញ្ហាសុខភាពបង្កឡើងដោយផលិតផលសម្អាងមិនមែនបណ្តាលមកតែពីបញ្ហា គុណភាពរបស់ផលិតផលតែម្យ៉ាងទេ តែក៏អាចបណ្តាលមកពីប្រតិកម្ម នៅពេលផលិតផលទាំងអស់នោះប្រើរួមគ្នា នៅលើស្បែកតែមួយ និងក្នុងពេលតែមួយ។ សារធាតុ រ៉េទីណុល Rétinol -សារធាតុ AHA អាស៊ីតផ្លែឈើ ឬអាស៊ីតហ្គីកូលីក (acides de fruits comme l’acide glycolique) និង អាស៊ីតសាលីស៊ីលិក BHA (acide salicylique) សុទ្ធសឹង ជាសារធាតុសកម្ម ដែលទៅជួយបំប៉នកោសិកាឱ្យកកើតជាថ្មី ពោលគឺជួយស្បែកឱ្យនៅក្មេង។ ប៉ុន្តែ សារធាតុទាំងបីនេះ ងាយធ្វើឲ្យស្បែករោលរលាកណាស់ និងមិនត្រូវប្រើច្របល់ចូលគ្នា ទេ។ ដូច្នេះ ផលិតសម្អាងមានផ្ទុកសារធាតុរ៉េទីណុល និងអាស៊ីសាលីស៊ីលិក មិនអាចប្រើ ចូលគ្នាបានទេ ព្រោះធាតុផ្សំពីរនេះ មានបម្រើបម្រាស់តែមួយ គឺទៅជួយភ្ញោចស្បែក ដូចគ្នា។ នៅពេលមានជំនួយភ្ញោចខ្លាំងពេក ស្បែកអ្នកច្បាស់ជានឹងងាយរលាកជាក់ជាមិន ខាន។ នេះបើតាមការពន្យល់ របស់លោកស្រី Martine Baspeyras ប្រធានសមាគមបារាំង…

Shows are listed from Apple Podcasts' charts and directory, and Podcast Index where it is used. Every show and episode belongs to its publisher and plays from the publisher's own feed; this site hosts none of them.
