# បរិភោគទឹកច្រើនជ្រុលពេក អាចជា គ្រោះថ្នាក់សម្រាប់សុខភាព ?

An episode of [នាទីសុខភាពនិងអនាម័យ](https://invisiblenetwork.ai/podcast/1494890612), 30 Sep 2026, 7:45.

Audio: https://audio.audiomeans.fr/pfx/b035a7c4-de15-11ef-9e7b-cfc4fb0c91f4/aod-rfi.akamaized.net/rfi/cambodgien/audio/modules/actu/202609/601-_Hyponatremie.mp3?guid=14b81d70-bc0a-11f1-a5cb-056982282515&source=PcNCvtcnHj

គ្មានទឹកមនុស្សនឹងស្លាប់។ ពិសាទឹក បានគ្រប់គ្រាន់ ជាប្រការចាំបាច់ណាស់ សម្រាប់ជួយឲ្យសរីរាង្គកាយ មានដំណើរការល្អ ប៉ុន្តែបើពិសាច្រើនជ្រុលហួសហេតុពេក ទឹកអាចបង្កគ្រោះថ្នាក់ទៅវិញទេ។ តើត្រូវបរិភោគទឹកប៉ុន្មានលីត្រក្នុងមួយថ្ងៃ ទើបហៅថាល្អ និង ចាប់ពីបរិមាណប៉ុន្មានទៅ ដែលនាំមានផលវិបាកដល់សុខភាព? ទឹកជាភេសជ្ជៈដ៏ចាំបាច់សម្រាប់មនុស្សគ្រប់រូបទាំងអស់។ ផ្តល់ជាតិទឹក ផ្តល់ភាពសើមដល់សព៌ាង្គកាយ ជាប់ជាប្រចាំ នឹងធ្វើឲ្យសរីរាង្គកាយមានដំណើរការល្អ។ ការផ្តល់ជាតិទឹកគ្រប់គ្រាន់ដល់សរីរាង្គកាយ ជាការចូលរួមចំណែកធ្វើឲ្យមាន សរសៃឈាមបេះដូង តម្រង់នោម ប្រព័ន្ធរំលាយអាហារ និង ខួរក្បាល មានសុខភាពល្អ។ ប៉ុន្តែត្រូវឲ្យទឹកនោះ ជាទឹកមានគុណភាពល្អ ជាទឹកបរិសុទ្ធ អាចបរិភោគបានដោយគ្មានមេរោគឆ្លងចូលក្នុងសព៌ាង្គកាយ។ ទឹកមានភារៈចាត់ចែងសីតុណ្ហភាពរាងកាយ ដឹកជញ្ជូនជីវជាតិ រំលាយកាកសំណល់មេតាបូលិក និងធានារ៉ាប់រងដំណើរការរបស់ក្រលៀនឬតម្រងនោម ប្រព័ន្ធរំលាយអាហារ និងសន្លាក់។ មានន័យថា ការផ្តល់ជាតិទឹកបានគ្រប់គ្រាន់ នឹងជួយតម្រងនោមឱ្យច្រោះកម្ចាត់ជាតិពុលចេញពីក្នុងខ្លួន និងជួយបង្ការកុំមានគ្រួសក្នុងតម្រងនោម។ ជួយប្រព័ន្ធរំលាយអាហារ កិនបំបែកនិងបញ្ជូនកាកសំណល់ចេញ បញ្ចៀសអាការៈទល់លាមក។ ជួយរក្សាលំនឹងថាមពល កាត់បន្ថយអាការៈនឿយហត់អស់កម្លាំងខ្សោយបញ្ញាស្មារតី។ ហេតុដូច្នេះហើយបានជានៅពេលខ្វះជាតិទឹក ឬបរិភោគទឹកមិនគ្រប់គ្រាន់ ទោះបីជាខ្វះតិចតួចក៏ដោយ ក៏មនុស្សនឹងអាចមានអាការៈអស់កម្លាំង ឈឺក្បាល ការផ្ចង់គំនិតស្មារតីចុះខ្សោយ និងចុះខ្សោយសមត្ថភាពរាងកាយ ភ្លាម។ ផ្ទុយទៅវិញ ការបរិភោគទឹកច្រើនជ្រុល ក៏អាចជះផលវិបាក និងបង្កគ្រោះថ្នាក់ដល់សុខភាពដែរ។ ពិសាទឹកច្រើនជ្រុលអាចបង្កបញ្ហាអ្វីខ្លះ? ទឹកជាភេសជ្ជៈដ៏ល្អជាងគេសម្រាប់សុខភាព។ នេះជាអនុសាសន៍ណែនាំដែលយើងឮជារហូតមក។ ប៉ុន្តែការពិសាទឹកច្រើនជ្រុលហួសហេតុពេក ក៏មិនល្អដែរ។ ដើម្បីផ្តល់ចម្លើយថាតើមនុស្សម្នាក់ៗត្រូវបរិភោគទឹកប៉ុន្មានក្នុងមួយថ្ងៃ ទើបសមរម្យ យើងត្រូវយល់ជាមុនថា ក្នុងមួយថ្ងៃៗ សរីរាង្គកាយយើងបានបាត់បង់ជាតិទឹក អស់ប្រមាណពីពីរលីត្រកន្លះទៅបីលីត្រ តាមរយៈការបញ្ចេញចោលទឹកនោម លាមក ញើស និងការហួតជាតិតាមផ្ទៃស្បែក។ ដូច្នេះដើម្បីរក្សាតុល្យភាព យើងត្រូវទទួលទានទឹក បំពេញសរីរាង្គកាយឱ្យបានក្នុងបរិមាណឱ្យស្មើវិញ (ពីរលីត្រកន្លះទៅបីលីត្រ) ជាប្រចាំ។ តាមការពិត យើងបានផ្តល់តុល្យភាពជាតិទឹកធ្វើជារៀងរាល់ថ្ងៃ ដោយមិនដឹងខ្លួន តាមរយៈការទទួលទានអាហារ បន្លែផ្លែឈើ សម្លសម្លុក និងការផឹកទឹកធម្មតា ឬភេសជ្ជៈផ្សេងៗ។ ប៉ុន្តែនៅពេលពិសាទឹកច្រើនជ្រុលនិងលឿនពេក លើសការបាត់បង់ អ្នកនឹងទទួលលទ្ធផលបញ្ច្រាស។ អ្វីក៏ដោយឱ្យតែធ្វើជ្រុល សុទ្ធតែអាចបកជាអាក្រក់វិញទាំងអស់។ យ៉ាងណាមិញ ការបរិភោគទឹកច្រើនជ្រុល ហួសសមត្ថភាពចម្រោះរបស់តម្រងនោម ដែលជាទូទៅអាចច្រោះបានប្រមាណពី៨០០មីល្លីលីត្រទៅ១លីត្រក្នុងម៉ោង អាចនឹងបង្កឱ្យមានបញ្ហាខ្សោះ និងធ្លាក់ចុះថយបរិមាណជាតិអេឡិចត្រូលីត ជាតិSodium ក្នុងឈាម Hyponatrémie ឬនិយាយបែបសាមញ្ញថា “ពុលទឹក”។ ពុលទឹក គឺជាគ្រោះថ្នាក់ដ៏ធំមួយ ដែលពាក់ព័ន្ធនឹងបរិភោគទឹកច្រើនជ្រុលហួសហេតុ ក្នុងរយៈពេលដ៏ខ្លី លើសសេចក្តីត្រូវការរបស់សរីរាង្គកាយ។ ទឹកនឹងក្លាយជាជាតិពុល ព្រោះនៅពេលសរីរាង្គកាយមានបរិមាណទឹកច្រើនពេក កំហាប់ជាតិសូច្យូម (អំបិល) ក្នុងឈាមរាវខ្លាំង ពោលគឺមានកំរិតជាតិសូច្យូមទាប។ បើអត្រាសូច្យូមក្នុងឈាមទាប នោះកោសិកាខួរក្បាល អាចនឹងហើម ហើយឡើងសម្ពាធក្នុងលលាដ៏ក្បាល ដែលអាចបង្កជាអាការៈ ឈឺក្បាល ចង់ក្អួត រមួលក្រពើ ច្របូកច្របល់ ប្រកាច់ សន្លប់ និងបើធ្ងន់ធ្ងរអាចដល់ស្លាប់បាន។ ករណីស្លាប់ដោយហេតុ ហូបទឹកច្រើនពេកដល់ពុល ធ្លាប់កើតមានរួចមកហើយ ជាពិសេសក្នុងចំណោមអ្នកកីឡារត់ម៉ារ៉ាតុង។ បើតាមស្ថិតិឆ្នាំ២០២១ អ្នករត់ម៉ារ៉ាតុង ៨ទៅ១៣% មានអាការៈចុះជាតិSodium ដោយប្រឹងរត់ បែកញើសខ្លាំងចេញជាតិប្រៃអស់ហើយផឹកទឹកសាបច្រើនជ្រុល។ ហេតុដូច្នេះហើយបានជាគ្រូពេទ្យជំនាញ ណែនាំឱ្យអ្នកធ្វើ និងហាត់កីឡាប្រើកម្លាំង កុំពិសាទឹកច្រើនពេលរត់ និងពេលកំពុងបញ្ចេញថាមពលបែកញើសខ្លាំង។ ក្នុងករណីរត់ម៉ារ៉ាតុង ៥គីឡូម៉ែត្រមួយកូនកែវ គ្រប់គ្រាន់ហើយ។ ផ្តល់ជាតិដើម រក្សាតុល្យភាពជាតិទឹកក្នុងសរីរាង្គកាយពេលធ្វើកីឡា ជាប្រការចាំបាច់ តែសូមជ្រើសរើសក្រេបទឹកផ្សើមបំពង់ក ឱ្យញយដងជាជាងពិសាម្តងច្រើនកែវ។ ដើម្បីដឹងថាតើយើងបរិភោគទឹកច្រើនជ្រុល សូមសាកល្បងឡើងជញ្ជីង។ បើធ្ងន់ជាងមុនពេលហាត់ នោះមានន័យថាយើងពិសាទឹកច្រើនជ្រុលហើយ។ មនុស្សចាស់ អ្នកមានជំងឺរ៉ាំរ៉ៃ (ខ្សោយក្រលៀន ខ្សោយបេះដូង មហារីក ឬជំងឺទឹកនោមផ្អែម) សុទ្ធសឹងជាជនងាយរងគ្រោះ ងាយប្រឈមនឹងវិបត្តិអ៊ីប៉ូណាត្រេមី ពុលទឹក។ សរីរាង្គពួកគេមិនអាចបញ្ចេញជាតិទឹកបានត្រឹមត្រូវទេ នៅពេលបរិភោគទឹកចូលច្រើនពេក ព្រោះចូលដល់វ័យមួយ មនុស្សចាស់លែងសូវបែកញើស ឬលែងចេញញើសសោះតែម្តង។ អ្នកមានសុខភាពល្អរឹងមាំ ក៏អាចជួបគ្រោះពុលទឹកបានដែរ ជាពិសេសនៅពេលមានអាកាសធាតុក្តៅខ្លាំង។ តើត្រូវបរិភោគទឹកប៉ុន្មានលីត្រក្នុងមួយថ្ងៃ? មួយលីត្រកន្លះ ឬពីរលីត្រ ឬបីលីត្រ? សេចក្តីត្រូវការ…

Shows are listed from Apple Podcasts' charts and directory, and Podcast Index where it is used. Every show and episode belongs to its publisher and plays from the publisher's own feed; this site hosts none of them.
