# គ្មានជំងឺ តែប្រើថ្នាំទឹកនោមផ្អែម ដើម្បីបញ្ចុះទម្ងន់ អាចបង្កផលវិបាកដល់សុខភាពយ៉ាងណា?

An episode of [នាទីសុខភាពនិងអនាម័យ](https://invisiblenetwork.ai/podcast/1494890612), 5 Aug 2026, 9:24.

Audio: https://audio.audiomeans.fr/pfx/b035a7c4-de15-11ef-9e7b-cfc4fb0c91f4/aod-rfi.akamaized.net/rfi/cambodgien/audio/modules/actu/202608/593-_OZEMPIC_Mounjaro_maigrir_05_08_2026_mix.mp3?guid=18b09c7a-8f57-11f1-87ec-f790d80cc44e&source=PcNCvtcnHj

ថ្នាំព្យាបាលជំងឺទឹកនោមផ្អែម និងជំងឺធាត់ចុកខ្លាញ់ ត្រូវបានគេយកមកប្រើប្រាស់ជាថ្នាំសម្រកទម្ងន់កាន់តែច្រើនឡើងៗ។ សម្រាប់គ្រូពេទ្យខ្លះ នេះជាការប្រើប្រាស់ថ្នាំខុសទិសដៅ។ គ្រូពេទ្យខ្លះទៀត ព្រមឱ្យអ្នកចង់ស្គមប្រើ។ តើការសម្រកទម្ងន់ដោយប្រើថ្នាំបែបនេះ ជះឥទ្ធិពលយ៉ាងណាដល់សុខភាពជាទូទៅ? តើអ្នកជាដែលប្រើថ្នាំជំងឺទឹកនោមផ្អែមដើម្បីស្រកទម្ងន់ អាចទទួលផលរំខានយ៉ាងណា? ៤៦%នៃអ្នកប្រើថ្នាំ Mounjaro និងWegovy (ថ្នាំជំងឺទឹកនោមផ្អែមនិង ថ្នាំប្រឆាំងជំងឺធាត់ចុក ខ្លា្ញញ់)នៅប្រទេសកូរ៉េខាងត្បូង ជាមនុស្សធម្មតា គ្មានជំងឺទឹកនោមផ្អែមឬជំងឺធាត់ទេ ប៉ុន្តែ ពួកគេត្រូវការប្រើថ្នាំនេះ ដើម្បីសម្រកទម្ងន់។ ចំណែកនៅប្រទេសអង់គ្លេស មានមនុស្សម្នាក់ ក្នុងចំណោម ៥០នាក់ ហ៊ានចំណាយប្រាក់ពីហោបៅខ្លួនឯង ទិញថ្នាំទឹកនោមផ្អែមប្រើដើម្បីបានចុះស្គម ។ តើ មូនចារ៉ូ និង វីហ្កោវី ពិតជាមានប្រសិទ្ធភាពខាង បញ្ចុះ ទម្ងន់មែនឬ ? Mounjaro និង Wegovy ជាថ្នាំទើបចេញថ្មី សម្រាប់ព្យាបាលជំងឺធាត់ជ្រុលចុកខ្លាញ់។ ដើម្បី ងាយយល់ គេត្រូវបកថយត្រលប់ ទៅនិយាយ អំពីថ្នាំប្រឆាំងនឹងជំងឹទឹកនោមផ្អែមមួយ ទៀត ដែលមានឈ្មោះថា Ozempic និង ដែលបានទទួលការអនុញ្ញាតឲ្យធ្វើចរាចរណ៍ ព្យាបាល នៅសហរដ្ឋអាមេរិក នៅឆ្នាំ១៩៩៧។ នៅពេលប្រើថ្នាំអូហ្សំពិកនេះទៅ គ្រូពេទ្យសម្គាល់ឃើញថា ថ្នាំនេះមានផលរំខានធំមួយ គឺធ្វើឲ្យអ្នកជំងឺធ្លាក់ទម្ងន់ជាខ្លាំង។ ការប្រើប្រាស់ថ្នាំនេះ ក៏ត្រូវបានគេបង្វែរ យ៉ាងឆាប់រហ័ស ពីថ្នាំសម្រាប់ អ្នកជំងឺទឹកនោមផ្អែម ទៅជាថ្នាំសម្រាប់ បញ្ចុះទម្ងន់។ នៅសហរដ្ឋអាមេរិក ដែលមានពលរដ្ឋពេញវ័យប្រមាណ៤២% មានអាការៈធាត់ជ្រុល ការមានថ្នាំអាចសម្រក គីឡូមនុស្សបានពិតជាទាក់ទាញចំណាប់អារម្មណ៍ ក្រុមឧស្សាហកម្មឱសថណាស់។ ពួកគេ ក៏ បានយកធាតុសកម្មដ៏ចម្បង ប្រើក្នុងថ្នាំទឹកនោមផ្អែម អូហ្សំពិក ទៅផ្សំផលិតជាថ្នាំថ្មីមួយ ទៀត សម្រាប់ប្រឆាំងជាពិសេសនឹងជំងឺធាត់ជ្រុលចុកខ្លាញ់។ នេះហើយជាកំណើតនៃថ្នាំប្រឆាំងនឹងជំងឺធាត់ជ្រុល ដែលមានឈ្មោះថា Mounjaro និង Wegovy។ ថ្នាំទាំងពីរនេះ បានទទួលការអនុញ្ញាត ឲ្យធ្វើចរាចរណ៍លើទីផ្សារអាមេរិក នៅឆ្នាំ ២០២១ និង ២០២២។ ដូចអូហ្សំពិក Mounjaro និង Wegovy ជាថ្នាំទឹកដាក់ក្នុងបំពង់ជ័រមានម្ជុល នៅចុងម្ខាង ក្នុងទម្រង់ជាប៉ិច សម្រាប់ចុចចាក់ដោយខ្លួនឯង លើសាច់ដុំ (ពោះ ឬភ្លៅ) ជារៀងរាល់សប្តាហ៍ ស្រដៀងនឹងការចាក់ថ្នាំអាំងស៊ូលីន ដែរ។ ប៉ុន្តែ Mounjaro និង Wegovy មានប្រសិទ្ធភាពខ្ពស់ខ្លាំងជាង អូហ្សំពិក ព្រោះវាអាចចាត់ចែងដ៏ខ្លាំងក្លាផ្នែកមេតាបូលិក។ លក្ខណៈពិសេសនៃថ្នាំ គឺវាអាច មានសកម្មភាពទ្វេលើអរមូននៃប្រព័ន្ធរំលាយអាហារ។ ថ្នាំមានសមត្ថភាពធ្វើត្រាប់តាមអរមូនរំលាយអាហារ GLP-1។ អរមូនធម្មជាតិ GLP-1 ដែលសរីរាង្គកាយតែងផលិត ជាធម្មតា មានតួនាទីចុចភ្ញោចដំណើរបញ្ចេញជាតិអាំងស៊ុយលីន ដែលជាអ្នកចាត់ចែងគ្រប់គ្រងអត្រាជាតិស្ករ ក្នុង ឈាមរបស់មនុស្សយើង។ អ៊ីចឹងហើយបានជា គេយកថ្នាំទាំងបីនេះ មកប្រើ សម្រាប់ព្យាបាលអ្នកមានជំងឺទឹកនោមផ្អែម។ តែអរមូនGLP-1 នៅមានតួនាទីសំខាន់មួយទៀត គឺនៅពេលយើង បរិភោគអាហារចូលទៅ ពេញពោះ ឆ្អែតក្រពះ អរមូននេះនឹងបញ្ជូនសញ្ញាទៅខួរក្បាល ដោយប្រាប់ឲ្យដឹងថា «លែងឃ្លានហើយ»។ បង្កើតអារម្មណ៍ថាឆ្អែតហើយ អរមូនទៅពន្យឺតសកម្មភាពរបស់ក្រពះទៀត។ អាហារដែលក្រពះបានកិនរំលាយរួច នឹង ធ្វើដំណើរយ៉ាងយឺតៗចុះទៅពោះវៀនធំ។ ដំណើរបែបនេះ ជាចំណែកមួយ ដែលបង្កើន អារម្មណ៍កាន់តែឆាប់ឆ្អែត។ ដោយយល់ពីយន្តការរបស់អរមូនធម្មជាតិនេះ ទើបគេផលិតថ្នាំ មូនចារ៉ូ តម្រង់ទិសដៅលើផ្ទាំងស៊ីបពីររបស់ប្រព័ន្ធមេតាបូលិក គឺមានអំណាចត្រួតត្រាលើការ ផលិតជាតិស្ករ ក្នុងឈាមផង និង បង្អាក់ចំណង់អាហារ (លែងឃ្លាន)ផង។ ចុះហេតុអ្វីបានគេនិយាយអំពីថ្នាំនេះច្រើនខ្លាំងម៉្លេះ ? ចំពោះអ្នកមានជំងឺធាត់ជ្រុល ថ្នាំវីហ្កោវី មានប្រសិទ្ធភាពបញ្ចុះទម្ងន់បានប្រមាណ១០%ក្នុងពេល៤ឆ្នាំ។ មូនចារ៉ូ ដូសខ្ពស់ អាចស្រកទម្ងន់បានដល់ទៅ១៨% ក្នុងពេលតែជាងមួយឆ្នាំ។ នេះជាលទ្ធផលដ៏ខ្ពស់ខ្លាំង មិនធ្លាប់មានទេ ក្នុងប្រវត្តិនៃការព្យាបាលជំងឺធាត់ជ្រុលចុកខ្លាញ់។ ហេតុដូច្នេះហើយ បានជាសម្រាប់ក្រុមគ្រូពេទ្យជំនាញផ្នែកជំងឺមេតាបូលិក ធាត់ជ្រុល ការរកឃើញថ្នាំមូនចារ៉ូ និង វីហ្កោវី ជារបកគំឃើញដ៏អស្ចារ្សមួយនៃប្រវត្តិវេជ្ជសាស្ត្រទំនើប ព្រោះថ្នាំ និងមធ្យោបាយដែលមានកន្លងមក មានប្រសិទ្ធភាពតិចតួចណាស់សម្រាប់ អ្នកជំងឺធាត់។ នៅលើពិភពលោក មិនថា សហរដ្ឋអាមេរិក ឬប្រទេសបារាំង ឬនៅអាស៊ី អាហ្វ្រិកទេ ចំនួនប្រជាពលរដ្ឋធាត់ លើសទម្ងន់ កើនឡើងជាលំដាប់ និង គួរឲ្យខ្វល់ខ្វាយ តាំងពីឆ្នាំ ១៩៩០មក។ អ្នកខ្លះនៅតែមិនអាចបញ្ចុះទម្ងន់បាន បើទោះបីជាប្រឹងធ្វើរបបអាហារ និង ហាត់ប្រាណ យ៉ាងណាក៏ដោយ។ គឺដើម្បីប្រជាពលរដ្ឋក្នុងចង្កោមនេះហើយ ដែលនៅឆ្នាំ ២០២៤ បារាំងក៏ព្រមអនុញ្ញាតដែរ ឲ្យប្រើថ្នាំ Mounjaro ឬ Wegovyដើម្បីប្រឆាំងនឹងជំងឺធាត់ជ្រុល។ ជាថ្នាំថ្មី ទើបមានបម្រើបម្រាស់បានប៉ុន្មានឆ្នាំ ដូច្នេះគេនៅមិនទាន់អាចផ្តល់ សេចក្តីសន្និដ្ឋាន អំពីផលវិបាកនៃថ្នាំសម្រាប់ថ្ងៃអនាគត និងចំពោះការប្រើរយៈពេលវែងទេ។…

Shows are listed from Apple Podcasts' charts and directory, and Podcast Index where it is used. Every show and episode belongs to its publisher and plays from the publisher's own feed; this site hosts none of them.
